ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយចាប់គិតពីថ្ងៃ១៦កញ្ញា ដល់ថ្ងៃ១៩តុលានេះ ជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន៥៨,៦៥៤គ្រួសារ ស្មើប្រមាណជា២៣៤,៦១៦នាក់ ក្នុងនោះបានជម្លៀសពលរដ្ឋ២,២៥០គ្រួសារ ស្មើនឹង៩,០០០នាក់ ។ ជាមួយគ្នានេះដែរ រាយការណ៍ខាងលើដែលលោក បុត្រ គឹមមុនី អ្នកនាំពាក្យអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផ្ញើមកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ក៏បានបញ្ជាក់ថា ធ្វើឲ្យប៉ះពាល់ដល់ផ្ទះសម្បែងពលរដ្ឋ៣២,៣៧៣នាក់ផងដែរ ។ ចំពោះសាលារៀនវិញ ប៉ះពាល់១៧៦សាលា ខណៈវត្តនិងព្រះវិហារ៣៩កន្លែង ស្របពេលប៉ះពាល់ផ្លូវថ្នល់៥៤៩គីឡូម៉ែត្រ...
ភ្នំពេញ៖ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) អង្គការអន្តរជាតិខាងការងារ (ILO) និង អង្គការភីផលអីននិត (People in Need Cambodia) និងគាំទ្រដោយដៃគូពាក់ព័ន្ធជាច្រើនទៀត នឹងរៀបចំ “ពិព័រណ៍ការងារ...
ភ្នំពេញ៖ ប្រជាពលរដ្ឋ នៅខណ្ឌចំការមនដែលបានចូលរួមវេទិកាផ្សព្វផ្សាយសាធារណៈនៅព្រឹកថ្ងៃ១៩ តុលានេះ ភាគច្រើនខ្វល់ខ្វាយ ពីការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងភូមិដ្ឋានរបស់ខ្លួន ខណៈការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ដែលជាស្ពានអាកាស មានរង្វង់មូលនៅលើអាកាស កំពុងដំណើរការសាងសង់ ហើយបានហូរទាំងទឹកនិងថ្ម ចូលទៅក្នុងភូមិដ្ឋានរបស់ពលរដ្ឋ បណ្តាលឲ្យលិចលង់។ ក្នុងវេទិកា ពិគ្រោះយោបល់ អាណត្តិទី៣នេះដែរ ប្រជាពលរដ្ឋក៏បានស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញ ជួយស្ថាបនាផ្លូវ ដាក់លូ ដាក់បង្គោលភ្លើងបំភ្លឺសាធារណៈ បុកស៊ីផាយនៅប្រឡាយបឹងត្របែក...
កណ្ដាល ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងការអះអាងក្នុងនាមជារដ្ឋមន្រ្តីវ័យក្មេងទើបចូលកាន់តំណែងប្រមាណជា២ខែថា ក្នុងអាណត្តិទី៧នេះ ក្រសួងមហាផ្ទៃ នឹងដាក់ចេញយុទ្ធសាស្ត្រកាត់បន្ថយបទល្មើសគ្រឿងញៀនឲ្យបានចន្លោះពី២០% ទៅ៣០% តាមមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាល។ ក្នុងពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសជំនាញ «ដឹកនាំបញ្ជាកងកម្លាំងនគរបាលជាតិ» និងគោរមងារ «សន្តិបណ្ឌិត» នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី ស សុខា...
បរទេស៖ មេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh បានប្រកាសថា តាមរយៈការបើកដៃឱ្យអ៊ីស្រាអែល បង្ក “ភាពឃោរឃៅ” មក, ទីបំផុតសហរដ្ឋអាមេរិកទទួលខុសត្រូវចំពោះការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យ Al-Ahli នៅទីក្រុង ហ្គាហ្សា។ លោក Haniyeh បាននិយាយថា ការទម្លាក់គ្រាប់បែកនឹង “ក្លាយជាចំណុចរបត់មួយ” នៅក្នុងការតស៊ូរបស់ក្រុមគាត់ប្រឆាំងនឹងរដ្ឋជ្វីហ្វ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨...
តេអេរ៉ង់៖ អ៊ីរ៉ង់ បានអះអាងអំពីការបញ្ចប់ “ដោយគ្មានលក្ខខណ្ឌ” នៃការរឹតបន្តឹងដែលដាក់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) លើសកម្មភាពទាក់ទងនឹងមីស៊ីលរបស់ខ្លួន ខណៈដែលសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មថ្មីនៅថ្ងៃតែមួយលើកម្មវិធីមីស៊ីល និងយន្តហោះដ្រូនរបស់ទីក្រុងតេហេរ៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា “ថ្ងៃនេះផ្នែកចុងក្រោយនៃការរឹតបន្តឹងប្រឆាំងនឹងអ៊ីរ៉ង់ រួមទាំងការបង្កកទ្រព្យសម្បត្តិ និងការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុលើបុគ្គល និងអង្គភាពមួយចំនួនរបស់អ៊ីរ៉ង់ ដែលបានដាក់អស់រយៈពេលជាច្រើនឆ្នាំដោយ UNSC នៅក្នុងតំបន់ដែលពាក់ព័ន្ធ។ ចំពោះសកម្មភាពមីស៊ីល និងការផ្លាស់ប្តូរសេវាកម្ម...
នារសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ឡុង វិចិត្រា មេបញ្ជាការ អាវុធហត្ថខណ្ឌទួលគោក បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ លោកព្រិន្ទបាលឯក ជា កាណាន់ សមាជិកអាវុធហត្ថខណ្ឌ ដែលកំពុងសម្រាកព្យាបាល វះកាត់ពោះវៀនដុះខ្នែង នៅមន្ទីរពេទ្យផ្សារទួលគោក។ ក្នុងឱកាសនោះ លោកមេបញ្ជាការខណ្ឌ បាននាំយកថវិកាផ្ទាល់ខ្លួន រួមនឹងថវិកាដែលប្រមូលបានពី នាយ-នាយរង...
កណ្ដាល ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា លោកឧបនាយកដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្របណ្ឌិតកិត្តយស និងគោរមងារសន្តិបណ្ឌិត ដល់ឥស្សរជនជ័យលាភី ចំនួន ៤រូប ។ ឥស្សរជនជ័យលាភីរួមមាន ៖ លោក ឡូយ សុផាត ,...
ភ្នំពេញ ៖ លោក Jeon Young-cheol (ជុន យុងឈុល) ប្រធានក្រុមហ៊ុនដ៏ធំរបស់កូរ៉េខាងត្បូង ឈ្មោះថា wannabe group (វ៉ាន់ណាប៊ីគ្រុប) ដែលជាក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាដ៏ធំរបស់កូរ៉េខាងត្បូងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានដឹងនាំក្រុមការងារធ្វើដំណើរមកដល់កម្ពុជា ដើម្បីបណ្ដាក់ទុនវិនិយោគ និងចុះអនុស្សាណៈយោគយល់សម្រាប់កិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល និងដៃគូអាជីវកម្មនៅកម្ពុជា។ ខណៈចុះពីយន្ដហោះនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ លោក Jeon...
ខេត្តកំពត៖ ថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ គឺជាថ្ងៃនៃការរៀបចំព្រឹត្តិការណ៍ការប្រណាំងកង់ និងរត់ពាក់កណ្តាលម៉ារ៉ាតុងប្រចាំឆ្នាំលើកទី៨ នៅលើភ្នំបូកគោ ដើម្បីជួយដល់មន្ទីរពេទ្យកុមារគន្ធ បុប្ផា ដែលកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៣ មកម្ល៉េះ ក្រោមគំនិត ផ្តួចផ្តើមដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខា អូតែល ដែលលោកតែងគិតគូរ និងចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការមនុស្សធម៌ និងសង្គម...