ភ្នំពេញ ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា នៅពេលចោទប្រកាន់ ការស៊ើបសួរ ឬឃុំខ្លួនជនល្មើសមានសញ្ជាតិ២ ដែលមានសញ្ជាតិមួយ ជាសញ្ជាតិខ្មែរសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទាំងអស់ មិនត្រូវធ្វើការជូនដំណឹងទៅស្ថានទូតបរទេសឡើយ។ នាឱកាសអញ្ជើញជាអធិបតីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងលោក ហុក វ៉ាន់ធីណា ជាប្រធានសាលាដំបូងខេត្តសៀមរាប ជំនួសលោក ជឺ...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថា លោកជឿជាក់លើការធានារបស់ប្រទេសដែលថា អ៊ីស្រាអែលមិនបាន វាយប្រហារលើមន្ទីរពេទ្យ al-Ahli ក្នុងទីក្រុង ហ្គាហ្សា កាលពីយប់ថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣...
បរទេស៖ ខណៈដែលជម្លោះនៅអ៊ុយក្រែន និងរុស្សី នៅតែបន្តនៅឡើយនោះប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានអះអាងកាលពីថ្ងៃអង្គារម្សិលមិញនេះថាអ៊ុយក្រែនបានទទួលមីស៊ីលចំងាយឆ្ងាយយ៉ាងស្ងាត់ៗពីសហរដ្ឋអាមេរិកនិងត្រូវបានគេស្គាល់ថាជាមីស៊ីលប្រភេទ ATACMS ។ យោងតាមការចេញផ្សាយរបស់ RT លោក Zelenskyបានថ្លែងថា៖ថ្ងៃនេះខ្ញុំពិតជាមានក្តីរីករាយយ៉ាងខ្លាំងជាពិសេសជាមួយនឹងសម្ព័ន្ធមិត្តរបស់យើងអាមេរិក។កិច្ចព្រមព្រៀងជាមួយនឹងលោកប្រធានាធិបតី Joe Biden កំពុងត្រូវបានអនុវត្តហើយមានភាពច្បាស់លាស់ដោយក្នុងនោះយើងកំពុងទទួលបានមីស៊ីលចំងាយឆ្ងាយ ATCMS។ ក្នុងពេលជាមួយគ្នានេះកងកម្លាំងយោធាអ៊ុយក្រែនក៏បានចេញសេចក្តីថ្លែងការណ៍ផងដែរថាបានត្រៀមរៀបចំខ្លួនបានយ៉ាងល្អក្នុងការវាយប្រហារលើទីតាំងសត្រូវទាំងផ្លូវអាកាសនិងឧទ្ធម្ភាគចក្រផងនៅតាមតំបន់ Lugansk និង Zaporozhyeផងដែរ។...
បរទេស៖ អគ្គស្នងការនគរបាលជាតិរបស់ថៃ លោកឧត្តមសេនីយ៍ តូសាក់ ស៊ុកវិម៉ុល កាលពីថ្ងៃអង្គារ បានអំពាវនាវដល់មន្ទីរពេទ្យ Police General (PGH) ឱ្យដាក់របាយការណ៍ស្តីពីការព្យាបាលដែលខ្លួនកំពុងផ្តល់សម្រាប់អតីតនាយករដ្ឋមន្ត្រីលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាប់ពន្ធនាគារ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ការអំពាវនាវនេះបានកើតឡើងបន្ទាប់ពីរូបថតមួយសន្លឹកត្រូវបានផ្សព្វផ្សាយតៗគ្នាដែលបង្ហាញពីលោកថាក់ស៊ីន...
ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រកាសជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួន ៣,០៤០នាក់ សម្រាប់សង្កេតការណ៍ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៦ វិច្ឆិកា ២០២៣ ខាងមុខនេះ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ ACU នាថ្ងៃទី១៧ តុលា បានឲ្យដឹងថា «សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី៦...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ព្រះចៅអធិរាជ គ្រប់គ្រងថែរក្សាការពារព្រះវិហារឥស្លាមដ៏ស័ក្តិសិទ្ធ ទាំងពីរ ស្តេច សាលម៉ាន ពិន អាប់ឌុលអាហ្ស៊ីស អាល សាអ៊ូឌ (Sairman bin Abdulaziz Al Saud) ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា...
«ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” គឺចង់ស្វែងរកនូវការអភិវឌ្ឍ គោលបំណងឈ្នះ-ឈ្នះ និងដើម្បីបង្ហាញពីក្តីសង្ឃឹម។» នេះបើតាមការលើកឡើងរបស់លោក XiJinping ប្រធានរដ្ឋចិនក្នុងឱកាសរៀបចំពិធីជប់លៀងស្វាគមន៍ភ្ញៀវកិត្តិយសអន្តរជាតិដែលអញ្ជើញមកទីក្រុងប៉េកាំងប្រទេសចិន ដើម្បីចូលរួមវេទិកាកំពូល “ខ្សែក្រវាត់និងផ្លូវ” សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣។ រយៈពេល ១០ ឆ្នាំកន្លងទៅ បណ្តាប្រទេសដែលរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ដើម្បីដោះស្រាយវិបត្តិស្បៀងអាហារ ជំរុញឱ្យមានការងារធ្វើ កិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលសាធារណៈ។ ប្រទេសចិនបានបញ្ចូនអ្នកជំនាញកសិកម្មចំនួនជាង ២ពាន់នាក់ទៅកាន់តំបន់និងប្រទេសចំនួនលើសពី ៧០ ដើម្បីបណ្ដុះបណ្ដាលនិងផ្សព្វផ្សាយបច្ចេកទេសកសិកម្មចំនួនជាង...
អ.ស.ប៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ថា ឥឡូវនេះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) នឹងបោះឆ្នោតនៅថ្ងៃពុធនេះលើដំណោះស្រាយព្រាងដោយប្រទេសប្រេស៊ីល ដែលអំពាវនាវឱ្យមានការផ្អាកផ្នែកមនុស្សធម៌នៅក្នុងជម្លោះរវាងអ៊ីស្រាអ៊ែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ដើម្បីអនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ។ ក្រុមអ្នកការទូតបានលើកឡើងថា បន្ទាប់មកក្រុមប្រឹក្សានេះត្រូវបានគេរំពឹងថា នឹងពិភាក្សាទៅតាមសំណើរបស់ប្រទេសអារ៉ាប់រួម និងរុស្ស៊ី ចំពោះការបំផ្ទុះនៅឯមន្ទីរពេទ្យស្ថិតនៅក្នុងតំបន់ហ្គាហ្សា ដែលបានសម្លាប់មនុស្សរាប់រយនាក់កាលពីថ្ងៃអង្គារ ។ លោក...
ប្រ៊ុចស៊ែល៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ថា ការគំរាមកំហែងផ្នែកសន្តិសុខនៅទីក្រុងប្រ៊ុចស៊ែល ត្រូវបានថយពីកម្រិតអតិបរិមា៤មកនៅត្រឹម៣ កាលពីថ្ងៃអង្គារ ក្រោយពីជនសង្ស័យនៅក្នុងការសម្លាប់អ្នកគាំទ្របាល់ទាត់ស៊ុយអែត២នាក់កាលពីថ្ងៃចន្ទ ហើយត្រូវបានប៉ូលិសបាញ់សម្លាប់ ។ លោក Alexander De Croo នាយករដ្ឋមន្ត្រីប៊ែលហ្ស៊ិក បានប្រាប់ដល់សន្និសីទសារព័ត៌មានមួយយ៉ាងដូច្នេះថា ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសប៊ែលហ្ស៊ិក បានបន្ថយកម្រិតនៃការគំរាមកំហែងបន្ទាប់ពីកិច្ចប្រជុំជាមួយអាជ្ញាធរសន្តិសុខនៅទីនេះកាលពីរសៀលថ្ងៃអង្គារ ។ គួររំលឹកថា...
ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា មន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិតសភាកម្ពុជា បានបង្ហាញនូវគំនិតផ្ទាល់ខ្លួនថា ការអញ្ជើញចូលរួម វេទិកាខ្សែក្រវ៉ាត់និងផ្លូវ លើកទី៣របស់ចិន ដែលកំពុងដំណើរការពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងទាញប្រយោជន៍ដ៏ធំធេង ជាពិសេស ជះឥទ្ធិពលជាវិជ្ជមានដល់ការអភិវឌ្ឍ ផ្តល់ឱកាសដល់កម្ពុជាក្នុងការលុបបំបាត់ភាពក្រីក្រ ។ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី១៨តុលានេះ លោក...