ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩ និងលោកជំទាវ បានសម្តែងនូវការអបអរសាទរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក ក្នុងឱកាស ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា ត្រាស់បង្គាប់ជា “អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ ហិញ្ញត្ថុ ក្រសួងការពារជាតិ”។ ឆ្លៀតនៅក្នុងឱកាសដ៏វិសេសវិសាលនេះ...
សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Reuters ដែលបានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃសុក្រនេះប្រទេសកូរ៉េខាងជើង បានរិះគន់ទៅលើកញ្ចប់ជំនួយសព្វាវុធរបស់សហរដ្ឋអាមេរិក ដែលផ្តល់ដល់កោះតៃវ៉ាន់ ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា បានជំរុញឲ្យមានភាពតានតឹងនៅក្នុងតំបន់ហើយប្រែក្លាយទៅជា “ចំណុចបញ្ឆេះសង្គ្រាមមួយផ្សេង” ។ គួរបញ្ជាក់ថា នៅថ្ងៃសុក្រនេះ សហរដ្ឋអាមេរិក បានបង្ហាញកញ្ចប់ជំនួយសម្រាប់កោះតៃវ៉ាន់ ដែលមានតម្លៃរហូតដល់៣៤៥លានដុល្លារ ខណៈដែលសភាបានផ្តល់សិទ្ធិអាវុធ រហូតដល់១ពាន់លានដុល្លារសម្រាប់ដែនកោះនេះដែលនេះជាផ្នែក នៃថវិកាសម្រាប់ឆ្នាំ២០២៣ ។...
បរទេស៖ មន្ត្រីកំពូលយោធាអាមេរិក កំពុងស្ថិតនៅក្នុងការពិចារណាថ្មីមួយដែលអាចនឹងបំពាក់ក្រុមកងកម្លាំងយោធានៅតាមនាវាដឹកទំនិញ បែបពាណិជ្ជកម្មនានានៅតាមច្រកសមុត្រ Hormuz ដើម្បីការពារនាវាទាំងនោះពីការចាប់ខ្លួនដោយកងកម្លាំងអ៊ីរ៉ង់ដូចរាល់ដង។ យោងតាមការចេញផ្សាយរបស់ RT ទោះបីជាយ៉ាងណាក្តីការសម្រេចចិត្តចុងក្រោយយ៉ាងណា នៅមិនទាន់ត្រូវបានធ្វើនៅឡើយដែលបច្ចុប្បន្ន កំពុងត្រូវបានដាក់ឲ្យពិភាក្សាដោយមន្ទីរប៉ង់តាហ្គោន និងសម្ព័ន្ធមិត្តនៅក្នុងតំបន់អារ៉ាប់ និងតំបន់ឈូងសមុទ្រហ្គោហ្វផង។ គួរឲយដឹងដែរថាប្រសិនបើសំណើរនេះនឹងអាចចូលជាធរមានមែននោះសហរដ្ឋអាមេរិក នឹងបញ្ជូនយោធាទៅការពាររាល់នាវាទាំងឡាយដែលត្រូវបានក្រុមហ៊ុនស្នើសុំប៉ុណ្ណោះ។ សំណើនេះបានកើតឡើងនៅចំពេលមានភាពតានតឹងកើនឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហរ៉ង់ ចាប់តាំងពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួមឬហៅកាត់ថាJCPOAកាលពីឆ្នាំ ២០១៨៕ ប្រែសម្រួល៖ស៊ុនលី
ប៉េកាំង៖ នៅពេលដែលការប្រកួតប្រជែងជាមួយប្រទេសចិន ក្លាយជាការផ្តោតជាយុទ្ធសាស្ត្រចម្បង នៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ទីក្រុងវ៉ាស៊ីនតោន បានសម្លឹងមើលការកាត់ផ្តាច់ទីក្រុងប៉េកាំង ពីការចូលទៅកាន់បច្ចេកវិទ្យាកំពូលរបស់ពិភពលោក ដោយបង្ខំឱ្យអ្នករៀបចំផែនការរបស់ចិន ចាប់ផ្តើមដំណើរការដ៏លំបាកក្នុងការជំរុញទីផ្សារផលិតកម្មបច្ចេកវិទ្យាខ្ពស់ ដែលផលិតនៅក្នុងស្រុក ជាពិសេសនៅក្នុង semiconductor កម្រិតខ្ពស់ ។ យោងតាមរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ចិន ក្រុមហ៊ុន SMEE បានផលិតម៉ាស៊ីន lithography ជម្រៅ ២៨ណាម៉ូម៉ែត្រ អ៊ុលត្រាវីយូឡេ...
ភ្នំពេញ ៖ ក្នុងរយៈពេលឆមាសទី១ឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា បានកើតឡើងចំនួន ១៥៤៨លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៧៥៦នាក់ និងរងរបួសចំនួន ២.០៧២នាក់។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ ប្រចាំឆមាសទី១ ឆ្នាំ២០២៣ នាថ្ងៃ៣ សីហា លោកឧត្តមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានលើកឡើងថា «គ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១...
គៀវ៖ អាជ្ញាធរអ៊ុយក្រែន បានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែជាច្រើននៅក្នុងតំបន់កំពង់ផែ Odesa ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ត្រូវបានខូចខាតពេញមួយយប់កាលពីថ្ងៃពុធ នៅក្នុងការវាយប្រហារដោយយន្តហោះដ្រូនដ៏ធំមួយ ដែលធ្វើឡើងដោយប្រទេសរុស្ស៊ី។ ការិយាល័យអគ្គរដ្ឋអាជ្ញាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជណ្តើរយន្តគ្រាប់ធញ្ញជាតិ ឃ្លាំងស្តុកគ្រាប់ធញ្ញជាតិ ស្ថានីយដឹកទំនិញ ក៏ដូចជាឃ្លាំង និងកន្លែងរដ្ឋបាលនៅកំពង់ផែមួយនៅលើទន្លេ Danube ត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារនេះ។ យោងតាមរដ្ឋបាលយោធាតំបន់ Odesa ហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មនៃតំបន់ក៏បានឆេះផងដែរ ដែលជាលទ្ធផល នៃការវាយប្រហារដោយយន្តហោះដ្រូន...
ឡុងដ៌៖ របាយការណ៍មួយបានព្រមានកាលពីថ្ងៃពុធថា ស្ត្រីរាប់ពាន់នាក់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នឹងស្លាប់ក្នុងការមានផ្ទៃពោះ និងការសម្រាលកូន ដោយសារតែរដ្ឋាភិបាលចក្រភពអង់គ្លេស កាត់បន្ថយថវិកាជំនួយក្រៅប្រទេស។ ស្ត្រីរាប់រយពាន់នាក់ទៀតប្រឈមមុខនឹងការរំលូតកូនដោយមិនមានសុវត្ថិភាព ជាលទ្ធផលនៃការសម្រេចចិត្តកាត់បន្ថយការចំណាយជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់ចក្រភពអង់គ្លេសពី ០,៧ ភាគរយទៅ ០,៥ ភាគរយនៃប្រាក់ចំណូលជាតិសរុបរបស់ប្រទេស។ របាយការណ៍នេះត្រូវបានបោះពុម្ពផ្សាយដោយគណៈកម្មាធិការអភិវឌ្ឍន៍អន្តរជាតិនៃសភា ដែលបង្កើតឡើងដោយអ្នកនយោបាយធ្វើច្បាប់ ដើម្បីពិនិត្យការងាររបស់នាយកដ្ឋានរដ្ឋាភិបាល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រធានគណៈកម្មាធិការអភិវឌ្ឍន៍អន្តរជាតិលោកស្រី Sarah Champion បានឲ្យដឹងថា...
ភ្នំពេញ៖ ប្រពន្ធតារាកំប្លែងល្បីឈ្មោះ គឺលោក ចែម ចាន់រ៉ា ហៅនាយពាក់មី កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្រោយពីបានព្យួសេរ៉ូមឲ្យសាច់សរ នៅមជ្ឈមណ្ឌលកែសម្ភផស្ស S88 Beauty កាលពីថ្ងៃទី២ សីហា ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី៤ សីហានេះ នាយពាក់មី បានសរសេរថា «ប្រពន្ធខ្ញុំសង្គ្រោះបន្ទាន់នៅបន្ទប់ICU 2ថ្ងៃហើយ បន្ទាប់ពីគាត់បានព្យួសេរ៉ូមអោយសាច់សរ...
ភ្នំពេញ៖ លោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរផលប្រយោជន៍ប្រជាជនជានិច្ច។ លោកស្រី បានថ្លែងបែបនេះ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលលោកតាលោកយាយចំនួន៨១នាក់ នៅអង្គការមូលនិធិកុមារកម្ពុជា (CCF) ដោយមានផ្តល់អំណោយជាសំលៀកបំពាក់ សារ៉ុង...
ភ្នំពេញ ៖ មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញបានចេញដីកា បង្គាប់កោះហៅលោក វន់ ពៅជាប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា IDEA ឲ្យចូលសវនាការ ដើម្បីជំនុំជម្រះពីបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ ។ រឿងរ៉ាវកាលពីជាង៩ឆ្នាំមុន បានកើតឡើងក្រោយការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ ដោយមានការផ្ទុះបាតុកម្មរបស់ក្រុមកម្មករ-កម្មការិនី បម្រើការនៅតាមបណ្តារោងចក្រនានាជាទ្រង់ទ្រាយធំនៅម្តុំផ្លូវវេងស្រេងដែលកើតចេញពីការដឹកនាំរបស់អតីតមេបក្សប្រឆាំងលោក សម រង្ស៊ី ។ ក្នុងគ្រានោះ លោក...