លោក បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក ទាំងអស់ សូមគោរពអនុញ្ញាតសម្តែងនូវអំណរសាទរ និងគោរពជូនពរចំពោះ លោកជំទាវ សាយ សំអាត ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា មានឋានៈស្មើ រដ្ឋមន្រ្តី។ សូមលោកជំទាវ...
បរទេស៖ នៅក្នុងសេចក្តីថ្លែងការណ៍រួមលើកដំបូងមិនធ្លាប់មានកាលពីថ្ងៃចន្ទ រដ្ឋាភិបាលយោធានៅក្នុងប្រទេសម៉ាលី និងប៊ូគីណា ហ្វាសូ បានព្រមានលោកខាងលិច និងរដ្ឋអាហ្វ្រិកផ្សេងទៀត ប្រឆាំងនឹងការធ្វើអន្តរាគមន៍នៅក្នុងប្រទេសនីហ្សេ ដែលនៅជិតខាងពួកគេ។ ប្រទេសទាំងពីរបានឱ្យដឹងថា ម៉ាលី និងប៊ូគីណា ហ្វាសូ នឹងចាត់ទុកសកម្មភាពបែបនេះថា ជាការវាយប្រហារលើប្រទេសរបស់ពួកគេផ្ទាល់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណុចទីបួននៃសេចក្តីថ្លែងការណ៍រួម...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ ។ សម្ដេច ស ខេង បានណែនាំដល់អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវជ្រើសរើសពណ៌ឯកសណ្ឋាន របស់មន្ដ្រីពន្ធគារក្រសួងមហាផ្ទៃឲ្យបានសមស្រប មុនចេញអនុក្រឹត្យជាផ្លូវការ។...
បរទេស៖ អភិបាលក្រុងរបស់រុស្ស៊ី លោក ស័រហ្គេ សូប៊ីយ៉ានីន បានបញ្ជាក់នៅព្រឹកថ្ងៃអង្គារនេះថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានកំណត់គោលដៅម្តងទៀតទៅលើតំបន់ហិរញ្ញវត្ថុ និងអាជីវកម្មរបស់រដ្ឋធានីរុស្ស៊ី បន្ទាប់ពីមានការវាយប្រហារស្រដៀងគ្នាកាលពីចុងសប្តាហ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក សូប៊ីយ៉ានីន បាននិយាយនៅក្នុងសារ Telegram នៅម៉ោងទៀបភ្លឺថា យន្តហោះគ្មានមនុស្សបើកមួយគ្រឿង...
បរទេស៖ អ៊ុយក្រែន បានចាប់ផ្តើមការវាយលុកដ៏សន្ធឹករបស់ខ្លួនកាលពីដើមខែមិថុនា បន្ទាប់ពីបានពន្យារពេលយុទ្ធនាការម្តងហើយម្តងទៀត ជុំវិញការខ្វះខាតការផ្គត់ផ្គង់យោធាពីម្ចាស់ជំនួយរបស់លោកខាងលិច នៅក្នុងនោះអ៊ុយក្រេន បានបាត់បង់ទាហានជាង ២០០០០ នាក់ក្នុងអំឡុងពេលសមរភូមិក្នុងខែកក្កដា។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានបាត់បង់ទាហាន ២០៨២៤នាក់ និងសម្ភារៈយោធាចំនួន ២២២៧ គ្រឿង ក្នុងអំឡុងពេលប្រយុទ្ធគ្នាក្នុងខែកក្កដា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ កងសង្រ្គោះគ្រោះមហន្តរាយលេខ៧០៨ បញ្ជាការដ្ឋានការពារកោះឆ្នេរ បានជម្លៀសប្រជាពលរដ្ឋ ចំនួន១៥០នាក់ ចេញពីតំបន់ជំនន់ទឹកភ្លៀង នៅភូមិឈើនាងខ្ពស់ ឃុំតាំងខ្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ យោងតាមរបាយការណ៍បឋមពីកងសង្គ្រោះគ្រោះមហន្តរាយលេខ៧០៨ ឲ្យដឹងថាសកម្មភាពនាពេលនោះគឺបានដាក់កំលាំងរួម៤៥នាក់ , រថយន្តចំនួន៨គ្រឿង , អូប័រចំនួន៤គ្រឿង...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្នែកខ្លះនៃកំណាត់ផ្លូវដែក ភ្នំពេញ-ព្រះសីហនុ ចាប់ពីគ.ម 135 ដល់ គ.ម 148 ត្រូវបានកាត់ផ្តាច់ ដោយជំនន់ទឹកភ្លៀង ដែលធ្វើឲ្យអាក់ខានការដឹកជញ្ជូនតាមផ្លូវដែក។ បច្ចុប្បន្នក្រសួងសាធារណការ និងក្រុមហ៊ុនរ៉ូយ៉ាល់ រ៉េលវេ កំពុងចាត់វិធានការណ៍ចាំបាច់បន្ទាន់ និងធ្វើការជួសជុល ដើម្បីឈានទៅរកការបើកដំណើរការដឹកជញ្ជូនតាមផ្លូវដែកនេះឡើងវិញឲ្យឆាប់បំផុត ៕
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ក្រុមជ្រុលនិយមអ៊ីស្លាម ISIS បានចេញមកអះអាងថា ខ្លួនគឺជាអ្នករៀបចំផែនការបំផ្ទុះដោយគ្រាប់បែកអត្តឃាតនៅក្នុងខេត្ត Khyber Pakhatunkhwa កាលពីពេលថ្មីៗកន្លងមកនេះ។ ក្រុមដែលត្រូវបានស្គាល់ឈ្មោះថាហៅកាត់ថា ISIS-K បានប្រកាសសំដៅហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានធ្វើឡើងកាលពីថ្ងៃចន្ទដែលក្នុងនោះប៉ូលីសប៉ាគីស្ថាន ក៏មានការសង្ស័យថាមានការជាប់ពាក់ព័ន្ធជាមួយនឹងក្រុមតាលីបង់ផងដែរ។ គួរឲ្យដឹងដែរថាមនុស្សប្រហែល ១០០០ នាក់បានស្ថិតនៅក្នុងទីតាំងមួយក្នុងទីក្រុង Khar នៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកបានបំផ្ទុះអាវកាក់អត្តឃាតរបស់គាត់...
ភ្នំពេញ ៖ លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) សម្រេចប្រកាសនៅព្រឹកថ្ងៃ១ សីហានេះ បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលការគាំទ្រចំនួន៦,៣៩៨,៣១១សំឡេង ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច ទទួលការគាំទ្រចំនួន ៧១៦,៤៩០សំឡេង។ ការគណនាក្រៅផ្លូវការ គឺគណបក្សប្រជាជនកម្ពុជាទទួលបានចំនួន១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន៥ អាសនៈ។ ក្នុងនោះភ្នំពេញ ១ , កណ្តាល...
បរទេស៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចបារាំង លោក Bruno Le Maire បានច្រានចោលការអំពាវនាវឱ្យប្រទេសបារាំង “បំបែក” ពីទីក្រុងប៉េកាំង ដោយសារតែការព្រួយបារម្ភអំពីសន្តិសុខ។ ជំនួសមកវិញ លោកបានរំលឹកឡើងវិញកាលពីថ្ងៃអាទិត្យថា ទីក្រុងប៉ារីសចង់បានការចូលទៅកាន់ទីផ្សារចិន កាន់តែប្រសើរ និងទំនាក់ទំនងពាណិជ្ជកម្មកាន់តែប្រសើរឡើងជាមួយប្រទេសនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Le...