បរទេស៖ របបយោធាដែលបានដណ្តើមអំណាចកាលពីសប្តាហ៍មុន បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលដែលត្រូវបានទម្លាក់ពីអំណាចរបស់ប្រទេសនីហ្សេ បានអនុញ្ញាតឱ្យប្រទេសបារាំង ធ្វើការវាយប្រហារលើវិមានប្រធានាធិបតីដើម្បីដោះលែងប្រធានាធិបតីលោក Mohamed Bazoum ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅមុននេះ របបយោធាបានព្រមានប្រឆាំងនឹងការប៉ុនប៉ងរបស់បរទេសដើម្បីដោះលែងលោក Bazoum ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងនៅឯវិមានប្រធានាធិបតីតាំងពីថ្ងៃពុធ នៅពេលដែលការបះបោរប្រដាប់អាវុធត្រូវបានរៀបចំឡើង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ វរសេនីយ៍...
បរទេស៖ ទីក្រុងឡុងដ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងគាំទ្រដល់សង្គ្រាមប្រូកស៊ី ឬហៅថា សង្គ្រាមតំណាងរបស់អង្គការណាតូប្រឆាំងនឹងរុស្ស៊ីនៅអ៊ុយក្រែន ការបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែនជាង ១៧ ៥០០ និងរហូតដល់ ២០ ០០០ នាក់ទៀតនៅក្នុងឆ្នាំខាងមុខនេះ ការផ្តល់ជំនួយយោធាជាង ៥,៦ ពាន់លានផោន (៧,២ ពាន់លានដុល្លារ) និងការបំផ្លិចបំផ្លាញដោយចេតនាកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ដែលមានសក្តានុពលនៅនិទាឃរដូវឆ្នាំ ២០២២។ យោងតាមសារព័ត៌មាន Sputnik...
លោក ហ៊ុន ម៉ាណែត៖ ការរិះគន់ក្នុងគោលបំណងស្ថាបនា គឺខុសពីការប្រឌិតបញ្ហា ដើម្បីបង្កាច់បង្ខូចhttps://dap-news.com/?p=348867 ប្រមុខការពារជាតិ ៖ មូលដ្ឋានសមុទ្ររាម បាននិងកំពុងដំណើរការយ៉ាងសកម្មhttps://dap-news.com/?p=348868 ស្នងការខេត្តកំពត ចាប់ផ្តើមស្វែងរកយុវតីម្នាក់ បាត់ខ្លួន នៅជ្រោះឱមាល់https://dap-news.com/?p=348883 ៣-៤ថ្ងៃទៀត ទឹកទន្លេនឹងហក់ឡើង , ខេត្ត៣ត្រូវប្រុងប្រយ័ត្នhttps://dap-news.com/?p=348940 ៣ សីហា ! សម្តេចតេជោ...
បរទេស៖ ការសម្រេចចិត្តរបស់អ៊ីតាលីក្នុងការចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន (BRI) គឺជាកំហុសមួយដែលរដ្ឋាភិបាលទីក្រុងរ៉ូម ឥឡូវនេះកំពុងស្វែងរកការដកខ្លួនចេញពីគម្រោងនេះ, នេះបើតាមរដ្ឋមន្ត្រីការពារជាតិអ៊ីតាលី លោក Guido Crosetto បានប្រាប់កាសែត Corriere della Sera កាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រទេសអ៊ីតាលីបានចុះហត្ថលេខាលើផែនការរបស់ចិន...
វ៉ាស៊ីនតោន៖ លោក Roger Wicker សមាជិកគណៈកម្មាធិការសេវាប្រដាប់អាវុធ នៃព្រឹទ្ធសភា (GOP) បានគំរាមបិទការលក់នាវាវាយប្រហារដោយថាមពលនុយក្លេអ៊ែរ របស់អាមេរិក ទៅឱ្យអូស្ត្រាលី លុះត្រាតែរដ្ឋបាលលោក បៃដិន បង្កើនការចំណាយលើវិស័យការពារជាតិ ក្នុងនោះមន្ត្រីអូស្ត្រាលី បានសម្តែងការព្រួយបារម្ភថា ការសម្រេចចិត្តបែបនេះអាចធ្វើឱ្យពួកគេជាប់គាំងបន្ទាប់ពីទីក្រុងកង់បេរ៉ា បានបដិសេធកិច្ចព្រមព្រៀងរងចំនួន ៦៥ ពាន់លានដុល្លារជាមួយប្រទេសបារាំង។ រដ្ឋមន្ត្រីការបរទេស Antony Blinken...
ភ្នំពេញ ៖ អគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃដែលសាងសង់ឡេីងលេីទីតាំងចាស់ សម្រេចបានជាង ៩៨%ហេីយ ខណៈអគារនេះ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ។ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ។ នាឱកាសនោះ លោកឧកញ៉ា ទូច គីម...
កំពង់ចាម ៖ អភិបាលរងខេត្តកំពង់ចាម លោក ហាន កុសល បានអះអាងថា ខេត្តកំពង់ចាមសំបូរទៅដោយធនធានមនុស្សមានសក្តានុពលសេដ្ឋកិច្ច ពោលគឺ រង្វង់ជីឌីភី កើនឡើង ៥% ក្នុងមួយឆ្នាំ នោះដោយសារមានក្រុមហ៊ុននិយោជកជាតិ និងអន្តរជាតិ ចូលមកដាក់ទុនវិនិយោគជាបន្តបន្ទាប់។ លោកអភិបាលរងខេត្ត បានលើកឡើងដូច្នេះនៅល្ងាចថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣...
បរទេស៖ តុលាការប្រជាជនទីក្រុងហាណូយ របស់វៀតណាម កាលពីថ្ងៃសុក្របានប្រកាសសាលក្រម ក្នុងសំណុំរឿងជនជាប់ចោទចំនួន៥៤នាក់ពាក់ព័ន្ធ នឹងរឿងអាស្រូវសូកប៉ាន់លើជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ដ៏ល្បីល្បាញ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ជនជាប់ចោទសរុបចំនួន ២១នាក់ ត្រូវបានកាត់ទោសពីបទទទួលសំណូក, ២៣ នាក់ ត្រូវបានផ្តន្ទាទោសពីបទ ផ្តល់សំណូក, ០៤ នាក់...
ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ មន្ទីពេទ្យគន្ធបុប្ផា បានជួយសង្រ្គោះជីវិតកុមារីអាយុ៩ឆ្នាំម្នាក់ដោយប្រើប្រាស់ឈាមប្លាស្មារហូតដល់១៦ប្លោក។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ មូលនិធិគន្ធបុប្ផាកម្ពុជា នាថ្ងៃទី៣១ កក្កដា បានឱ្យដឹងថា សូមប្រុងប្រយ័ត្នជំងឺគ្រុនឈាមនៅរដូវវស្សា។ មុនមកដល់មន្ទីរពេទ្យគន្ធបុប្ផាកុមារី៩ឆ្នាំរូបនេះ មានស្ថានភាពធ្ងន់ធ្ងរបំផុត រហូតត្រូវធ្វើការព្យាបាលទៅ ៤៨ម៉ោងនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់។ ប្រភពដដែល បានបញ្ជាក់ថា ការជួយសង្រ្គោះជីវិតកុមារី៩ឆ្នាំរូបនេះ ក៏ដូចជាកុមាររាប់ពាន់នាក់ដ៏ទៃទៀតដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាពីមាត់ទ្វារមច្ចុរាជ...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងកាលពីពាក់កណ្តាលខែមិថុនាថា ទីក្រុងមូស្គូ បានផ្ទេរផ្នែកដំបូង នៃក្បាលគ្រាប់នុយក្លេអ៊ែរទៅកាន់ប្រទេសបេឡារុស ហើយនឹងបញ្ចប់ភារកិច្ចផ្លាស់ប្តូរអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅចុងឆ្នាំនេះ។ អ្នកការទូតរុស្ស៊ីបានប្រាប់ Sputnik ឲ្យដឹងថា ការដកអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី ចេញពីបេឡារុស្ស អាចកើតឡើងបានលុះត្រាតែសហរដ្ឋអាមេរិក និងអង្គការណាតូ បោះបង់គោលនយោបាយធ្វើឱ្យខូចសន្តិសុខរបស់រុស្ស៊ី និងបេឡារុស្ស ដែលបង្កប់ន័យថា ការដកអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់អាមេរិក ដែលមាននៅលើទឹកដីរបស់ខ្លួនដែរ។...