បរទេស៖ មន្ត្រីរដ្ឋាភិបាលមកពីជុំវិញលោកខាងលិចកំពុងជួបជាមួយអ្នកដឹកនាំធុរកិច្ច និងអ្នកសិក្សានៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ក្នុងកិច្ចប្រជុំកំពូល Bilderberg លើកទី ៧០ នៅចុងសប្តាហ៍នេះ។ នៅពីក្រោយការបិទទ្វារ និងចេញពីការទំនាក់ទំនងរបស់អ្នកសារព័ត៌មាន អ្នកចូលរួមគ្រោងនឹងពិភាក្សាអំពី “អ៊ុយក្រែន” “រុស្ស៊ី” និង “អនាគតនៃសង្គ្រាម” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤...
គៀវ៖ កងទ័ពអាកាសរបស់ប្រទេសអ៊ុយក្រែន បានអះអាងថា រុស្ស៊ីបានបាញ់មីស៊ីលចំនួន៥៣គ្រាប់ និងប្រើយន្តហោះគ្មានមនុស្សបើក Shahed ចំនួន៤៧ គ្រឿង ធ្វើការវាយប្រហារមកលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេសអ៊ុយក្រែន កាលពីយប់ថ្ងៃសៅរ៍ ។ កងទ័ពបានឲ្យដឹងទៀតថា យន្តហោះគ្មានមនុស្សបើកចំនួន៤៦និងមីស៊ីលចំនួន៣៥ត្រូវបានស្ទាក់ចាប់បាន ។ យោងតាមការបញ្ជាក់របស់ក្រុមហ៊ុនថាមពលរដ្ឋរបស់ប្រទេសនេះឈ្មោះ Ukrenergo បានឲ្យដឹងថា ការវាយប្រហារនេះបានបណ្តាលឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងតំបន់ចំនួន៥នៅក្នុងប្រទេសអ៊ុយក្រែន ។ ក្រុមហ៊ុនខាងលើបានឲ្យដឹងថា រោងចក្រថាមពលកម្តៅចំនួន២របស់ក្រុមហ៊ុនថាមពលឯកជនដ៏ធំបំផុតរបស់អ៊ុយក្រែន DTEK...
ហ្សាការតា៖ កាលពីថ្ងៃសៅរ៍ ក្រុមបាតុករគាំទ្រប៉ាឡេស្ទីនរាប់ពាន់នាក់បានមកប្រមូលផ្តុំគ្នានៅមុខស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុងហ្សាការតា ដើម្បីតវ៉ាចំពោះប្រតិបត្តិការរបស់អ៊ីស្រាអ៊ែល ដែលវាយប្រហារមកលើជំរុំជនភៀសខ្លួននៅក្រុង Rafah ។ ក្រុមបាតុករបានចាប់ផ្តើមប្រមូលផ្តុំតាំងពីព្រឹកព្រលឹម ដោយគ្រវីទង់ជាតិប៉ាឡេស្ទីន និងស្រែកពាក្យស្លោកប្រឆាំងនឹងក្រុមជ្រុលនិយម ។ ក្នុងនោះដែរក៏មានការអំពាវនាវឱ្យធ្វើពហិការចំពោះម៉ាកយីហោដែលគាំទ្រអ៊ីស្រាអ៊ែលផងដែរ ។ ប៉ូលិសសរុបចំនួន១.១២០នាក់ត្រូវបានដាក់ពង្រាយដើម្បីរក្សាសន្តិសុខនៅក្នុងអំឡុងពេលធ្វើបាតុកម្ម ។ គួរបញ្ជាក់ថា ការប្រមូលផ្តុំគ្នានេះ គឺមានលក្ខណៈស្រដៀងគ្នាដែលបានកើតឡើងនៅក្នុងទីក្រុងផ្សេងទៀតរបស់ឥណ្ឌូនេស៊ី ក្នុងនោះរួមទាំង Medan និង Lampung...
រ៉ាហ្វា៖ កាលពីថ្ងៃសៅរ៍ ក្រុមអ្នកសម្រុះសម្រួលប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក បានអំពាវនាវឱ្យអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ឱ្យ “បញ្ចប់” សង្គ្រាម ដោយមានកិច្ចព្រមព្រៀងគ្នាលើបទឈប់បាញ់ដែលគូសបញ្ជាក់ដោយលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ខណៈដែលកងកម្លាំងអ៊ីស្រាអ៊ែល នៅតែបន្តការវាយលុកទៅលើទីក្រុង Rafah ដែលស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា ។ ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅតំបន់ហ្គាហ្សាស្ទ្រីបដែលឡោមព័ទ្ធ ក្រោយពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ...
កំពង់ស្ពឺ៖ ប្រជាពលរដ្ឋចំនួន ៥ភូមិ ក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រងផលប៉ះពាល់យូរឆ្នាំដោយសារក្លិនស្អុយចេញពីរោងចក្រផលិតដំណាប់មួយកន្លែង យីហោ សាន់ផ្លាស់អ៉ីង អ៉ិនធើណេសិនណល ឯ.ក បានទទូចសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ។ លោក សេង គឹមហុន តំណាងប្រជាពលរដ្ឋក្នុងភូមិ បាននិយាយថា រោងចក្រសាន់ផ្លាស់អ៉ីង អ៉ិនធើណេសិនណល ឯ.ក បានបង្ហូរកាកសំណល់...
សិង្ហបុរី៖ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន នឹងថ្លែងសុន្ទរកថានៅក្នុងសន្និសិទស្តីអំពីសន្តិសុខ ដែលគេហៅថា Shangri-La Dialogue នៅក្នុងប្រទេសសិង្ហបុរីដែលប្រព្រឹត្តធ្វើឡើងនៅថ្ងៃអាទិត្យនេះ ។ អ្នករៀបចំកិច្ចប្រជុំកំពូលផ្នែកការពារជាតិរបស់អាស៊ី វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ ហៅកាត់ថា (IISS) បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា លោក Zelenskyy នឹងចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី៧នៃកិច្ចសន្ទនា Shangri-La ដែលមានចំណងជើងថា “ការស្រមើលស្រមៃឡើងវិញនូវដំណោះស្រាយសម្រាប់សន្តិភាពសកល...
ស្តុកខុម៖ ប្រទេសស៊ុយអែត ហ្វាំងឡង់ ដាណឺម៉ាក ណ័រវេសន៍ និងអ៊ីស្លង់ បានចេញសេចក្តីថ្លែងការណ៍រួមនៅទីនេះកាលពីថ្ងៃសុក្រដោយសន្យាថា នឹងបន្តការគាំទ្រដល់ប្រទេសអ៊ុយក្រែន ។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងនៅគ្រាដែលនាយករដ្ឋមន្រ្តីស៊ុយអែត Ulf Kristersson, ប្រធានាធិបតីហ្វាំងឡង់ Alexander Stubb, នាយករដ្ឋមន្ត្រីដាណឺម៉ាក Mette Frederiksen, នាយករដ្ឋមន្រ្តីន័រវេស Jonas Gahr Store,...
ញ៉ូដេលី៖ បើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងមន្ត្រីរដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃសុក្រថា មានមនុស្សជាង៥០នាក់បានស្លាប់ ដោយសារជំងឺដាច់សរសែឈាមក្នុងខួរក្បាល នៅតំបន់ផ្សេងៗគ្នានៃប្រទេសឥណ្ឌា ជាពិសេសតំបន់ភាគខាងកើត កណ្តាល និងភាគខាងជើង ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ខណៈដែលរលកកម្តៅខ្លាំងបានបោកបក់ទូទាំងតំបន់ភាគច្រើននៃប្រទេសអាស៊ីខាងត្បូងមួយនេះ ។មនុស្សជិត២០០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រោយពីពួកគេបានដួលសន្លប់ដោយសារក្តៅខ្លាំងពេក ។ ការស្លាប់ភាគច្រើនប្រហែល២៥នាក់បានកើតឡើងនៅក្នុងរដ្ឋ Bihar ស្ថិតនៅភាគខាងកើត ។ ក្រៅពីនេះការស្លាប់ស្រដៀងគ្នានេះត្រូវបានគេរាយការណ៍ពីទីក្រុងញ៉ូដេលី រដ្ឋភាគខាងជើងនៃរដ្ឋ Uttar Pradesh រដ្ឋកណ្តាល...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ មិថុនានេះ បានដឹកនាំមន្ត្រីនិងអាជ្ញាធរខណ្ឌដូនពេញ ចុះពិនិត្យទីតាំង ប្រារព្ធពិធីនៅវត្តឧណ្ណាលោម និងទីតាំងថ្វាយព្រះភ្លើង នៅខាងមុខវត្តបទុមវតី ដើម្បីអោយព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នឹងប្រព្រឹត្តទៅរលូនទាំងសន្តិសុខ សណ្តាប់ធ្នាប់និងបរិស្ថានល្អ។...
ហ្គាហ្សា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៧០នាក់ ត្រូវបានគេរកឃើញថា បានស្លាប់កាលពីថ្ងៃសុក្រ នៅក្នុងជំរុំជនភៀសខ្លួន Jabalia ភាគខាងជើងនៃតំបន់ហ្គាហ្សា ជាកន្លែងដែលអ៊ីស្រាអែល ទើបតែបានដកកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បន្ទាប់ពីមានការវាយលុកជិតបីសប្តាហ៍។ ប្រភពផ្នែកវេជ្ជសាស្រ្តក្នុងតំបន់បានប្រាប់ស៊ីនហួថា រថយន្តសង្គ្រោះបន្ទាន់ និងក្រុមការពារជនស៊ីវិល បានទាញយកសាកសពប្រហែល ៧០ នាក់ រួមទាំងកុមារ ២០នាក់ចេញពីជំរុំ ខណៈដែលការងារស្វែងរកនៅតែបន្ត សម្រាប់អ្នកបាត់ខ្លួន។ ប្រភពបានកត់សម្គាល់ថា...