កូឡាកាតា៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់ចំនួន៥៦ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់នៅក្នុងគ្រោះទឹកជំនន់ដែលបានកើតឡើងនៅភាគឦសានរបស់ប្រទេសឥណ្ឌាគិតត្រឹមថ្ងៃសៅរ៍ ដោយកងទ័ពបានព្រមានថា ព្យុះភ្លៀងបានបោកបក់បង្កជាគ្រោះទឹកជំនន់ ហើយបានបង្កហានិភ័យដល់សុវត្ថិភាពសាធារណៈ ។ ភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងបានវាយប្រហារមកលើរដ្ឋ Sikkim កាលពីថ្ងៃពុធ បន្ទាប់ពីការផ្ទុះភ្លាមៗនៃបឹងទឹកកកដែលមានកម្ពស់ខ្ពស់នោះ ។ ក្រុមអ្នកវិទ្យាសាស្ត្រអាកាសធាតុព្រមានថា គ្រោះមហន្តរាយស្រដៀងគ្នានេះដែរ នឹងក្លាយជាគ្រោះថ្នាក់កាន់តែខ្លាំងឡើងនៅទូទាំងភ្នំហិម៉ាល័យ នៅគ្រាដែលសីតុណ្ហភាពរបស់ពិភពលោកកើនឡើង និងទឹកកករលាយ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានជួបជាមួយនឹងសមភាគីតួគីលោក Hakan Fidan ទៅលើប្រធានបទអំពីបញ្ហាជម្លោះរវាងអ៊ីស្រាអ៊ែលនិងក្រុមហាម៉ាស។ នៅក្នុងការសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីការបរទេសទាំងពីរបានលើកឡើងពីភាពចាំបាច់សម្រាប់ការគោរពសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន ខណៈពេលដែលវាយតម្លៃការវិវឌ្ឍន៍ចុងក្រោយបង្អស់នៅក្នុងរដ្ឋអារ៉ាប់ដែលទោះបីជាយ៉ាងណាក្តីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានពណ៌នាចំណាត់ការរបស់ក្រុមហាម៉ាសថាជាលទ្ធផលដែលអ៊ីស្រាអ៊ែលទទួលបានពីសកម្មភាពឧក្រិដ្ឋកម្មឥតឈប់ឈរកន្លងមកប្រឆាំងនឹងរដ្ឋប៉ាឡេស្ទីន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់ អ្នកនាំពាក្យក្រសួង Nasser Kanaani បាននិយាយថា ប្រតិបត្តិការយោធាគឺជាចលនាដោយឯកតោភាគីរបស់រដ្ឋប៉ាឡេស្ទីនក្នុងការការពារសិទ្ធិដែលមិនអាចប្រកែកបាន របស់ពួកគេ ក៏ដូចជាប្រតិកម្មធម្មជាតិរបស់ពួកគេចំពោះគោលនយោបាយក្តៅគគុក និងការបង្កហេតុរបស់អ៊ីស្រាអែល។ គួរឲ្យដឹងដែរថានៅតាមទីក្រុងធំៗរបស់អ៊ីរ៉ង់ ដូចជាទីក្រុង...
ញ៉ូដេលី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ថា ក្រុមមន្ត្រីបានឲ្យដឹងកាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់មានអ្នកនេសាទចំនួន៤នាក់កំពុងបាត់ខ្លួន និង៣នាក់ទៀតត្រូវបានជួយសង្គ្រោះ ក្រោយពីទូក របស់ពួកគេបានក្រឡាប់នៅឆ្នេរសមុទ្រនៅរដ្ឋ Kerala ស្ថិតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា ។ទូកបានក្រឡាប់លិចកាលពីពាក់កណ្តាលអធ្រាតថ្ងៃព្រហស្បតិ៍ នៅចម្ងាយប្រមាណ១១ម៉ាយ ពីភាគខាងជើងផែកប៉ាល់ Munambam ក្នុងស្រុក Kochi ។ ក្រោយពីលិចទូក ឆ្មាំសមុទ្រ...
រីយ៉ូឌឺចាណេរ៉ូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ថា ការបាញ់ប្រហារ២ដាច់ដោយឡែកពីគ្នានៅក្នុងរដ្ឋរីយ៉ូឌឺចាណេរ៉ូ និងរដ្ឋ Bahia កាលពីថ្ងៃព្រហស្បតិ៍ បានបណ្តាលឱ្យមនុស្ស៩នាក់បានបាត់បង់ជីវិត ។ នៅទីក្រុង រីយ៉ូឌឺចាណេរ៉ូ វេជ្ជបណ្ឌិតបីនាក់ត្រូវបានបាញ់សម្លាប់នៅលើឆ្នេរទេសចរណ៍ Barra da Tijuca កាលព្រឹកថ្ងៃព្រហស្បតិ៍ ។ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខ្មាន់កាំភ្លើងចំនួន៣នាក់បានចុះពីលើរថយន្ត...
អូតាវ៉ា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ថា ប៉ូលិសក្នុងស្រុកបានឲ្យដឹងថា កាលពីថ្ងៃសុក្រ មនុស្សចំនួន៣នាក់បានស្លាប់ ក្រោយពីធ្លាក់យន្តហោះធុនតូចចំនួន១គ្រឿង នៅជិតព្រលានយន្តហោះមួយ នៅក្នុងក្រុង Chilliwack នៅខេត្ត British Columbia របស់ប្រទេសកាណាដា ។ ប៉ូលិសប្រចាំតំបន់ភ្នំ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២១និង០០នាទីម៉ោងសកលបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះ...
(ភ្នំពេញ ០៧ តុលា ឆ្នាំ២០២៣)៖ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានរៀបចំធ្វើសន្និសិទសារព័ត៌មានស្តីពី «ខួប១ឆ្នាំរបស់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល» ក្រោមវត្តមាន លោកស្រី អ្នកឧកញ៉ា ភាព...
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតរ៉យទ័របានឲ្យដឹងថា សេតវិមានកំពុងរៀបចំផែនការក្នុងការទទួលស្វាគមន៍វត្តមានរបស់លោកប្រធានាធិបតីចិន Xi Jinping មកកាន់សហរដ្ឋអាមេរិកនៅខែវិច្ឆិកាខាងមុខ។ ប្រភពដដែលបានឲ្យដឹងទៀតដែរថាក្នុងនោះសេតវិមានក៏នឹងរៀបចំជំនួបដោយផ្ទាល់រវាងលោកប្រធានាធិបតីអាមេរិក Joe Biden ជាមួយនឹងលោក Xi ផងដែរក្នុងប្រធានបទដើម្បីស្តារនិងធ្វើឲ្យស្ថេរភាពឡើងវិញចំពោះបញ្ហារកាំរកូសទាំងឡាយរវាងគ្នានាពេលកន្លងមក។ ទំនាក់ទំនងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោកមានភាពតានតឹងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារបញ្ហាមួយចំនួនរួមមានទាំងបញ្ហានៃកោះតៃវ៉ាន់ ដើមកំណើតនៃជំងឺរាតត្បាត COVID-19 ការចោទប្រកាន់ពីចារកម្ម បញ្ហាសិទ្ធិមនុស្ស និងពន្ធពាណិជ្ជកម្ម ក្នុងចំណោមបញ្ហាផ្សេងៗទៀតផងដែរ។ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនមិនបានធ្វើអត្ថាធិប្បាយអ្វីពិសេសលើរបាយការណ៍របស់កាសែតនេះទេហើយអ្នកនាំពាក្យរបស់ស្ថានទូតម្នាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា ប្រទេសទាំងពីរនៅតែស្ថិតក្នុងការបន្តទំនាក់ទំនងគ្នានៅឡើយ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេនីលោក Vahagn Khachaturyan បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ប្រទេសរបស់លោកកំពុងសម្លឹងមើលកិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅជាមួយបារាំង។ បច្ចុប្បន្នគេបានដឹងហើយថារដ្ឋាភិបាលទីក្រុង Yerevan គឺជាសមាជិកនៃប្លុកសេដ្ឋកិច្ច និងយោធាដែលដឹកនាំដោយទីក្រុងមូស្គូ។ ថ្នាក់ដឹកនាំអាមេនីថ្មីៗនេះបានធ្វើការស្តីបន្ទោសរុស្ស៊ីបន្ទាប់ពីតំបន់ផ្តាច់ខ្លួន Nagorno-Karabakh ដឹកនាំដោយជនជាតិអាមេនីត្រូវបានប្រទេស Azerbaijan ដណ្តើមយកមកវិញកាលពីខែមុន។ ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលទីក្រុងមូស្គូក៏បានទទូចនៅសប្តាហ៍នេះថាខ្លួនបានធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីដោះស្រាយបញ្ហានេះដោយចង្អុលបង្ហាញថាជាក់ស្តែងរដ្ឋាភិបាលទីក្រុង Yerevan បានទទួលស្គាល់អធិបតេយ្យភាពរបស់ Baku លើតំបន់នេះរួចហើយ។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យប្រើប្រាស់ ជាបណ្តោះអាសន្ននូវស្ពានខ្សែកាប តភ្ជាប់រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ រយៈពេល ៣ (បី) ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ។ យោងតាមបណ្តាញសង្គមហ្វេសប៊ុក លោក កើត...
បាងកក៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ឪពុកម្តាយរបស់យុវជនអាយុ១៤ឆ្នាំដែលជាជនឧក្រិដ្ឋក្នុងការបាញ់ប្រហារនៅផ្សារទំនើបមួយកន្លែងកាលពីប៉ុន្មានថ្ងៃមុននោះបានចេញមកធ្វើការថ្លែងសុំទោសជាសាធារណៈហើយកាលពីថ្ងៃសុក្រម្សិលមិញ។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ ពួកគេបាននិយាយថា៖យើងខ្ញុំសូមអភ័យទោសយ៉ាងជ្រាលជ្រៅចំពោះជនរងគ្រោះ ក្រុមគ្រួសារនៃអ្នកស្លាប់ និងអ្នករងរបួសពីឧប្បត្តិហេតុបាញ់ប្រហារនាពេលថ្មីៗនេះ ដែលបានកើតឡើងជាលទ្ធផលនៃសកម្មភាពរបស់កូនប្រុសយើងនៅផ្សារទំនើប Siam Paragon ។ រំលឹកថាជនសង្ស័យបានបើកការបាញ់ប្រហារនៅផ្សារទំនើបក្រុងបាងកកដ៏ល្បីមួយកាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សពីរនាក់ និង៥នាក់ផ្សេងទៀតរងរបួស។ ស្ថានទូតចិនប្រចាំប្រទេសថៃបានបញ្ជាក់ថា ជនជាតិចិនម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស។ ជនសង្ស័យត្រូវបានប៉ូលិសចាប់ខ្លួននៅកន្លែងកើតហេតុ និងប្រឈមមុខនឹងបទចោទជាច្រើនរួមទាំងអំពើមនុស្សឃាត។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ លោក Thawee...