ហារ៉ារី៖ អ្នកជំនាញហ្ស៊ីម បាវេបានសង្កេតឃើញថា បំណងប្រាថ្នាចង់ឈ្នះដោយចំណាយរបស់ប្រទេសផ្សេងៗបានធ្វើឱ្យសហរដ្ឋអាមេរិកអាត្មានិយម និងលោភលន់នៅក្នុងភូមិសាស្ត្រនយោបាយ។ លោក Nhamo Mhiripiri សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Midlands State បានឲ្យដឹងថា សហរដ្ឋអាមេរិក បានចាប់ផ្តើមដោយការបង្ខូចការដឹកនាំនៅក្នុងប្រទេសផ្សេងទៀត។ លោកបានលើកឡើងថា “ប្រសិនបើពួកគេមិនអាចពុករលួយបាន ពួកគេបង្កើន និងធ្វើឃាតមេដឹកនាំដែលប្រឆាំង។ ប្រសិនបើពួកគេមិនអាចជោគជ័យ ពួកគេបង្កើតសង្រ្គាម” លោកបានបន្ថែមថា នេះពន្យល់ពីលទ្ធផលនៃអន្តរាគមន៍របស់សហរដ្ឋអាមេរិក...
តូក្យូ៖ ប្រភពរដ្ឋាភិបាលជប៉ុន បាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសប្រ៊ុយណេ វៀតណាម ឡាវ និងថៃ ចាប់ពីថ្ងៃទី០៨ ខែតុលា ខណៈដែលប្រទេសជប៉ុន រៀបចំសម្រាប់កិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ាន នៅចុងឆ្នាំនេះ។ ដោយមើលឃើញពីការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង និងខាងកើតលោកស្រី Kamikawa ត្រូវបានគេរំពឹងថា នឹងបញ្ជាក់ជាមួយសមភាគីរបស់ខ្លួន អំពីសារៈសំខាន់នៃការធានាសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើនីតិរដ្ឋ...
ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្តល់ឱវាទឲ្យមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវតែបុរេសកម្ម មានការរៀបចំផែនការយុទ្ធសាស្រ្តផ្ទាល់ខ្លួន និងកំណត់អាទិភាពការងារ ទើបទទួលបានជោគជ័យ ក្នុងការងារ ហើយឈានឆ្ពោះទៅជាអ្នកដឹកនាំដ៏មានគុណភាព និងប្រសិទ្ធភាពនាពេលអនាគត។ ក្នុងជំនួបសំណេះសំណាលជាមួយមន្រ្តីរាជការក្រោមឱវាទនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួង នាពថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ លោករដ្ឋមន្រ្តី អ៊ាង...
កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន អិន ស៊ី អិច បានរៀបចំនូវសន្និសីទសារព័ត៌មានស្តីពីការអភិវឌ្ឃថ្មីរបស់ Honda Dream ។ ដោយមានការចូលរួមពីថ្នាក់ដឺកនាំកំពូលៗរបស់ហុងដាដូចជាក្រុមហ៊ុនអាស៊ានហុងដាម៉ូទ័រ ខូអិលធីឌី Asian Honda Motor Co., Ltd. ក្រុមហ៊ុនស្រាវជ្រាវនឹងអភិវឌ្បន៏ផលិតផលហុងដាប្រចាំតំបន់អាស៊ីអាតេ្នយ៏ Honda R&D of...
បរទេស៖ ពិធីប្រគល់អគារបណ្ឌិត្យសភានយោបាយ នៃសន្តិសុខសាធារណៈរបស់ប្រជាជនឡាវ ដែលជាអំណោយរបស់វៀតណាមសម្រាប់ឡាវ បានប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍កាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ជាមួយនឹងការសាងសង់បានចាប់ផ្តើមនៅក្នុងរដ្ឋធានីឡាវនៅថ្ងៃទី២៥ ខែសីហាឆ្នាំមុន សាលាបណ្ឌិតសភាដែលមានផ្ទៃដី ៦,៥ហិកតា ដែលមានតម្លៃ ២៥០ ពាន់លានដុង ប្រហែល ១០,២៨ លានដុល្លារអាមេរិក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាមានហេតុការណ៍បផ្ទុះគ្រាប់បែកអត្តឃាតមួយបានកើតឡើងនៅក្បែរទៅនឹងទីស្នាក់ការកណ្តាល នៃក្រសួងមហាផ្ទៃរបស់ប្រទេសតួគីដែលស្ថិតនៅក្នុងទីក្រុងអង់ការ៉ា។ ប្រភពដដែលបានសរសេរទៀតថា ការបំផ្ទុះបានកើតឡើងនៅព្រឹកថ្ងៃអាទិត្យនេះគឺជាការប៉ុនប៉ងវាយប្រហារភេរវកម្មនេះបើតាមអាជ្ញាធរហើយ ជនដៃដល់ចំនួន២នាក់ ដែលជាប់ពាក់ព័ន្ធក្នុងហេតុការណ៍នេះ ម្នាក់បានបំផ្ទុះខ្លួនឯង ចំណែកម្នាក់ទៀតត្រូវបានកម្លាំងសន្តិសុខចាប់ខ្លួនបាន។ មន្ត្រីបាននិយាយថា មន្ត្រីប៉ូលិសពីរនាក់បានរងរបួសក្នុងការហេតុការណ៍នេះហើយជាការឆ្លើយតបទៅនឹងការវាយប្រហារនេះ ប្រធានាធិបតី Recep Tayyip Erdogan បាននិយាយថា ក្រុមភេរវករ នឹងមិនជោគជ័យក្នុងការបំផ្លាញសន្តិភាព និងសន្តិសុខនៅក្នុងប្រទេសតួគីជាដាច់ខាត។ គួរឲ្យដឹងដែរថាការវាយប្រហារដោយគ្រាប់បែកអត្តឃាតបានកើតឡើងនៅថ្ងៃដែលសភារបស់...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក ប៉ាទ្រិក ម័រហ្វី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី២ ខែតុលានេះ បានជួបពិភាក្សាគ្នា ផ្តោតជាសំខាន់ លើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ័ក្រសួងព័ត៌មាន រវាងកម្ពុជានិងអាមេរិក លើកិច្ចការងារពង្រឹងពង្រីកវិស័យព័ត៌មាន ឲ្យបានកាន់ល្អបន្តទៅមុខទៀត ដើម្បីនាំមកនូវផលប្រយោជន៍ជារួមដល់ប្រជាជន និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។ ក្នុងឱកាសនេះដែរ លោកប៉ាទ្រិក...
ភ្នំពេញ ៖ តាមរយៈផេកហ្វេសប៊ុកផ្លូវការ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឪពុកម្ដាយបានប្រកាសស្វែងរកកូនស្រីឈ្មោះ កែម រ៉ូហ្សា អាយុ១៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១៥៥ ផ្លូវ១០១ ក្រុម៣១ ភូមិ៥ សង្តាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានបាត់ខ្លួនកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទី។ ជាមួយគ្នានោះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឲ្យភាគីពាក់ព័ន្ធ ត្រូវរៀបចំមធ្យោបាយ សម្ភារ និងធនធានមនុស្សបានសមស្រប ដើម្បីត្រៀមបង្កាតឆ្លើយតបទាន់ពេលវេលា នូវគ្រោះមហន្ដរាយសម្រាប់វិស័យសាធារណការ។ តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងសាធារណការ នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្នុងរដូវវស្សា ឆ្នាំ២០២៣ ស្ថានភាពទឹកភ្លៀង បានចាប់ផ្តើមធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន តម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ អំពីបរិមាណជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ ដែលកម្ពស់ទឹកអាចនឹងហក់ឡើងខ្ពស់...
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃ១ កញ្ញា ថា រកឃើញហើយ ក្មេងស្រីឈ្មោះ សូ ដានី ដែលបានបាត់ខ្លួន អំឡុងពេលទៅរៀនគួរចិន នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានត្រឡប់មកដល់ផ្ទះវិញ កាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ។ សូមបញ្ជាក់ថា កាលពីថ្ងៃ៣០ កញ្ញា ឪពុកយុវតីជាសិស្សសាលារូបស្រស់ម្នាក់នេះ...