ភ្នំពេញ៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ក្រោយព្រួតគ្នាវាយទាត់ធាក់នារីម្នាក់ ក្នុងផ្ទះសំណាក់មួយ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យរងរបួសឈឺចុកចាប់ពេញដងខ្លួន និងក្នុងពោះ ។ ការឈានដល់ការឃាត់ខ្លួននេះ បន្ទាប់ពីស្នងការរាជធានីភ្នំពេញកាលពីប៉ុន្មានថ្ងៃមុន បានបញ្ជាឲ្យមន្រ្តីជំនាញចុះស្រាវជ្រាវរកករណីវាយទាត់ធាក់នេះ ក្រោយការបែកធ្លាយវិដេអូក្រុមស្រ្តីមួយក្រុមនាំគ្នាប្រើហិង្សាលើនារីម្នាក់នៅក្នុងបន្ទប់ស្នាក់នៅ។ ជាក់ស្ដែងកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ នៅចំណុចមុខផ្សារព្រែកតូច ឃុំព្រែកតាគង់...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចពន្យារកាលបរិច្ឆេទផុតកំណត់ប្រកាសបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លី មិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ខណៈជាធម្មតាត្រូវបង់នាថ្ងៃ៣០ កញ្ញា។ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ បានពិនិត្យឃើញថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យជាច្រើនបានមកប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបាន ប្រើប្រាស់...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ប្រហែលជានឹងមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញនៅឆ្នាំក្រោយទេ នេះបើយោងតាមការអះអាងដោយភរិយារបស់គាត់គឺលោកស្រី Elena Zelenskaya បានថ្លែងប្រាប់ទៅកាន់សារព័ត៌មាន CBS នៅក្នុងកម្មវិធី The Face the Nation កាលពីថ្ងៃចន្ទម្សិលមិញ។ លោកស្រីZelenskaya បាននិយាយទៀតថា ការលំបាកក្នុងការរៀបចំការបោះឆ្នោតចំពេលមានជម្លោះយោធា ដោយមានអ្នកបោះឆ្នោតរាប់លាននាក់នៅរាយប៉ាយពាសពេញទ្វីបជុំវិញនោះ អាចមានឥទ្ធិពលលើការសម្រេចចិត្តរបស់ស្វាមីនាងថាតើត្រូវឈរឈ្មោះម្តងទៀតឬអត់ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ...
ភ្នំពេញ៖ លោកស្រី Allisar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា បានបង្ហាញជំហរក្នុងការបន្តគាំទ្រ ចំពោះការអភិវឌ្ឍនៅកម្ពុជាឲ្យកាន់តែរីកចម្រើន តាមរយៈការផ្តល់ជំនួយបច្ចេកទេស និងកម្មវិធីអភិវឌ្ឍន៍នានារបស់ខ្លួន។ ការបង្ហាញជំហររបស់អ្នកតំណាង UNDP បែបនេះធ្វើឡើងក្នុងឱកាសទទួលបានការអនុញ្ញាត ចូលជួបពិភាក្សាការងារជាមួយលោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាថ្ងៃ២៦ កញ្ញា ។ ជំនួបនាពេលនេះ...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Jyotsana Varma នាយិកាស្ថានតំណាង របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់កម្មវិធី ចំនួន ២ មានទឹកប្រាក់សរុបចំនួន ១៤០ លានដុល្លារ...
កំពង់ចាម ៖ នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការការពារសន្តិសុខជាតិ និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានដឹកនាំក្រុមការងារចុះត្រួតពិន្យទីតាំង និងប្រជុំរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រមុខថ្នាក់ដឹកនាំ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិត នៅក្រុងកំពង់ចាម...
បរទេស៖ មន្ត្រីរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា ការការពារដែនអាកាសរបស់ប្រទេសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនលើតំបន់ពីរនៃប្រទេសរុស្ស៊ី ក៏ដូចជានៅលើសមុទ្រខ្មៅ និងឧបទ្វីបគ្រីមៀដែលកាន់កាប់ដោយរុស្ស៊ី។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅលើ Telegram ថា ខ្លួនបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន២គ្រឿងពីលើតំបន់ Kursk និង២គ្រឿងទៀតលើតំបន់ Bryansk ។ តំបន់ទាំងពីរជាប់ព្រំដែនអ៊ុយក្រែន។ លោក...