ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យ (ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន កាលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានស្រាវជ្រាវបង្ក្រាប នៅចំណុច ខុនដូរ ដឺភីច (The Peach) បន្ទប់លេខ២៨០១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ រួមទាំងវត្ថុតាងថ្នាំញៀនជាង ២៣គីឡូក្រាម និងសារធាតុផ្សំមិនច្បាស់ជាង១០០គីឡូក្រាម។ យោងតាមហ្វេសប៊ុកអគ្គស្នងការដ្ឋាននគរបាលជាតិ...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ អង្គភាពឧស្សាហកម្មមួយបានឲ្យដឹងថា ប្រទេសអ៊ុយក្រែន មានសក្តានុពកាលក្នុងការនាំចេញគ្រាប់ធញ្ញជាតិ និងគ្រាប់រុក្ខជាតិចម្រាញ់យកប្រេងចំនួន៤៣លានតោនពីដំណាំនៅម្នុងឆ្នាំនេះ ។បើតាមការលើកឡើងរបស់ក្លឹបកសិពាណិជ្ជកម្មអ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងឆ្នាំ២០២៣នេះ ប្រទេសអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងប្រមូលផលស្រូវចំនួន៤២.៥លានតោន និងគ្រាប់ពូជដែលចម្រាញ់យកប្រេងចំនួន១៨.៩លានតោន ។ សេចក្តីថ្លែងការណ៍បានដាក់ថា ជាពិសេស ទិន្នផលពោតរបស់ប្រទេសនេះត្រូវបានព្យាករណ៍ថា នឹងឈានដល់២១,១លានតោន...
បរទេស ៖ យោងតាមតួលេខស្រាវជ្រាវមួយ ដែលធ្វើឡើងដោយសារព័ត៌មានក្នុងស្រុក RTVI និងភ្នាក់ងាររៀបចំតួលេខរបស់រុស្សី កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាពលរដ្ឋរុស្សី មួយភាគធំគឺមិនបានគាំទ្រចំពោះគំនិត នៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីប្រឆាំងប្រទេសអ៊ុយក្រែនឡើយ។ តួលេខស្ទាបស្ទង់ដែលត្រូវបានយកមកចេញផ្សាយដោយកាសែត RT បានឲ្យដឹងដែរថាមានពលរដ្ឋរុស្សី ប្រហែលជា១១ភាគរយប៉ុណ្ណោះ ដែលបានគាំទ្ររដ្ឋាភិបាលទីក្រុងមូស្គូ ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងស្ថានភាពនេះ និងអាចទទួលយកបាន។ ក្នុងនោះផងដែរមានពលរដ្ឋប្រមាណជា៥ភាគរយ បានបង្ហាញក្តីព្រួយបារម្ភថា ការប្រើប្រាស់អាវុធប្រល័យលោកនេះនឹងអាចធ្វើឲ្យប្រទេសរុស្សី...
ឡូសអ៊ែនជីឡេស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ថា រលកកម្តៅខ្លាំងដែលបានវាយប្រហារមកលើនៅតំបន់ភាគខាងត្បូង នៃសហរដ្ឋអាមេរិក និងបានបន្តរាលដាលដល់តំបន់ផ្សេងទៀត នៃប្រទេសនេះនៅក្នុងសប្តាហ៍នេះ ខណៈពេលនេះដែរ ពលរដ្ឋជាង៥៥លាននាក់ ស្ថិតក្រោមការព្រមានអំពីការកើនឡើងនៃ កម្តៅ ។ គេបានដឹងថា រលកកម្តៅបានកើតឡើងនៅរដ្ឋតិចសាស់ អូក្លាហូម៉ា ញ៉ូវម៉ិចស៊ីកូហើយនៅក្នុងចំណោមតំបន់ភាគខាងត្បូង ផ្សេងទៀតកាលពីសប្តាហ៍មុន ដោយបង្កើតឲ្យមានកំណត់ត្រាថ្មី នៃការកើនឡើងកម្តៅដូច្នេះ...
តូក្យូ ៖ លោក Yevgeny Prigozhin ស្ថាបនិកក្រុមទាហានស៊ីឈ្នួល Wagner បានទៅដល់ប្រទេសបេឡារុស្ស តាមផ្លូវអាកាសកាលពីថ្ងៃអង្គារ បន្ទាប់ពីការបះបោរយោធារយៈពេលខ្លីក្នុងប្រទេសរុស្ស៊ី នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានរដ្ឋរបស់ប្រទេសបេឡារុស្ស។ លោក Lukashenko ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន និងដែលបានចុះកិច្ចព្រមព្រៀងជាមួយលោក Prigozhin ដើម្បីបញ្ឈប់ការបះបោរ ដែលបានផ្ទុះឡើងកាលពីថ្ងៃសុក្រ...
ថៃ៖ រថយន្តបង់រំលោះ ៨ម៉ឺនគ្រឿង ទៅ ៩ម៉ឺនគ្រឿង ត្រូវបានរឹបអូសមក យកលក់ឡៃឡុង ក្រោយបញ្ហាបំណុលគ្រួសារកើនឡើងhttps://dap-news.com/?p=342385 សេតវិមាន៖ អាមេរិកនឹងបន្តកសាង ទំនាក់ទំនងផ្នែកយោធាឡើងវិញ ជាមួយចិនhttps://dap-news.com/?p=342398 ប្រមុខកងទ័ពស៊ូដង់ ជំរុញឲ្យជនស៊ីវិលកាន់អាវុធ ដើម្បីប្រយុទ្ធនឹង កងកម្លាំងប៉ារ៉ាhttps://dap-news.com/?p=342480 ក្រោយគ្រប់គ្រងស្ថានភាពបាន លោក ពូទីន អរគុណដល់កងកម្លាំង ប្រដាប់អាវុធ ដែលការពាររដ្ឋធម្មនុញ្ញ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បាននិងកំពុងបង្កើត Tik Tok មួយ ដើម្បីលេងកម្សាន្តជាមួយយុវជន។ តាមរយៈសារតេឡេក្រាម នាយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា «ដោយពិនិត្យឃើញថា ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមឃើញថា បណ្តាញ...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយស នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានថ្លែងថា សកម្មភាព របស់សមាគមមូលនិធិសម្ដេចតេជោ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ នាឱកាសអនុញ្ញាតឱ្យប្រតិភូសមាគម ដែលដឹកនាំដោយឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល...
In June 2023, Huawei launched the OptiXstar F30, the first home network product with a rate of 2000 Mbps per second, in...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសពីការត្រៀមលក្ខណៈរបស់ ក្រុមហ៊ុនយោធាឯកជន Wagner សម្រាប់ការប្រគល់អាវុធ ធុនធ្ងន់មកឱ្យអង្គភាពនៃកងកម្លាំងប្រដាប់អាវុធជាតិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍ខ្លីមួយដែលបានបង្ហោះដោយក្រសួងការពារជាតិរុស្ស៊ី នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអង្គារបានបញ្ជាក់ពីផែនការនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការផ្ទេរអាវុធនោះទេ។ ក្រុមទាហានស៊ីឈ្នួល Wagner បច្ចុប្បន្នមានអាវុធជាច្រើនដូចគ្នាទៅនឹងកងទ័ពធម្មតា រួមទាំងរថក្រោះ ប្រព័ន្ធប្រឆាំងយន្តហោះ និងយន្តហោះវាយប្រហារ។...