ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអបអរសាទរចំពោះលទ្ធផល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនូវលំហាត់ហ្វឹកហ្វឺនពហុជាតិ សកម្មភាពមីនមនុស្សធម៌ ក្នុងក្របខណ្ឌក្រុមជំនាញការ រដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក ដោយលំហាត់ហ្វឹកហ្វឺននេះកងទ័ព នៃបណ្តាប្រទេសទាំងអស់ បានចូលរួមនោះ គឺទទួលបទពិសោធន៍គ្នាកាន់តែខ្លាំងទៅវិញទៅមក លើការបោសសំអាតមីនមនុស្សធម៌។ ក្នុងពិធីបិទលំហាត់ហ្វឹកហ្វឺនពហុជាតិ សកម្មភាពមីនមនុស្សធម៌ ក្នុងក្របខណ្ឌក្រុមជំនាញការ រដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក (ADMM-Plus EWG...
វ៉ាស៊ីនតោន៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ លោក Volodymyr Zelenskyប្រធានាធិបតីអ៊ុយក្រែន បានទៅបំពេញទស្សនកិច្ចនៅក្រុងវ៉ាស៊ីនតោន ដើម្បីអំពាវនាវរកជំនួយក្នុងការប្រយុទ្ធជាមួយរុស្ស៊ី ដោយទទួលបានពាក្យដ៏កក់ក្តៅពីការគាំទ្រ និងសព្វាវុធពីលោក ចូ បៃដិន ប៉ុន្តែប្រឈមមុខនឹងក្រុមសមាជិកសភាមកពីបក្សសាធារណរដ្ឋដែលមានមន្ទិលសង្ស័យ ដែលចង់កាត់ផ្តាច់ជំនួយវិញ ។ លោក បៃដិន បានប្រាប់ដល់មេដឹកនាំអ៊ុយក្រែន...
ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការបកស្រាយបំភ្លឺ ចំពោះអាជ្ញាធរមូលដ្ឋាន ចុះឃាត់ខ្លួនអ្នកលក់ផ្លែត្របែក ផ្លែពុទ្រា នៅខណ្ឌសែនសុខ ចំណុចភ្លើងស្តុបណូគា និងណតប្រ៊ីដ ផ្លូវ២០០៤ កាលពីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នោះ គឺការចុះប្រមូលជនអានាថា ប៉ុន្តែក៏បានដោះលែងពួកគាត់ទៅវិញផងដែរ ។ ការបំភ្លឺនេះ ក្រោយមានការរិះគន់ក៏ដូចជាការវែកញែក បន្ទាប់ពីមានការផ្សព្វផ្សាយថា គ្រាន់តែលក់ផ្លែត្របែកនិងពុទ្រាសោះក៏ឃាត់ខ្លួនពួកគេដែរ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT បុគ្គលិកទីបញ្ចុះសពបានថ្លែងប្រាប់ក្រុមអ្នកកាសែតថា វិធានការសន្តិសុខត្រូវបានបង្កើននៅទីតាំងផ្នូររបស់អតីតប្រធានក្រុមហ៊ុនយោធាឯកជន Wagner លោក Evgeny Prigozhin ។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះដែរ ប៉ុស្តិ៍យាមមួយ និងកាមេរ៉ា CCTV ត្រូវបានដំឡើង បន្ទាប់ពីវីយូឡុងមួយត្រូវបានលួចចេញពីកន្លែងបញ្ចុះសពនៅឯទីបញ្ចុះសព Prokhorovskoe ក្នុងទីក្រុង St. Petersburg។ ឧបករណ៍នេះគឺស្ថិតក្នុងចំណោមនិមិត្តសញ្ញា នៃក្រុម Wagner...
បរទេស៖ ប្រធានាធិបតីប្រទេសអាល្លឺម៉ង់ លោក Frank-Walter Steinmeier បានលើកឡើងកាលពីម្សិលមិញថា ប្រទេសអាល្លឺម៉ង់ នឹងមិនអាចទទួលយកជនចំណាកស្រុកបានបន្ថែមទៀតទេ។យោងតាមការចេញផ្សាយរបស់ RT លោកបានសម្តែងការអាណិតអាសូរចំពោះប្រទេសអ៊ីតាលី ដែលត្រូវបានគ្របដណ្ដប់ដោយលំហូរចូលថ្មីដោយបន្ថែមថាយន្តការចែកចាយឡើងវិញនៅទូទាំងសហភាពអឺរ៉ុប ដែលមានប្រសិទ្ធភាពត្រូវតែត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយបញ្ហានេះគួរត្រូវរៀបចំឡើងសាជាថ្មីម្តងទៀត។ កាលពីថ្ងៃព្រហស្បតិ៍ កាសែតអ៊ីតាលី Corriere della Sera បានធ្វើការសម្ភាស ជាមួយនឹងលោកSteinmeier ភ្លាមៗបន្ទាប់ពីគាត់បានមកដល់ប្រទេសសម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការ។ ក្នុងចំណោមប្រធានបទដែលបានពិភាក្សាគឺការកើនឡើងចុងក្រោយបង្អស់នៃអន្តោប្រវេសន៍...
ញ៉ូវយ៉ក៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ថា មន្ត្រីអាមេរិកបានលើកឡើងកាលពីថ្ងៃពុធក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា នៅថ្ងៃព្រហស្បតិ៍នេះ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក គ្រោងនឹងប្រកាសកញ្ចប់ជំនួយយោធាដែលមានទឹកប្រាក់ចំនួន៣២៥លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន ស្របពេលជាមួយគ្នានឹងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោនដោយប្រធានាធិបតី អ៊ុយក្រែន លោកVolodymyr Zelenskyy ។ មន្ត្រីអាមេរិកបានលើកឡើងថា កញ្ចប់ជំនួយអាវុធនេះត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលគ្រាប់បែកចង្កោមទី២ដែលបាញ់ដោយកាំភ្លើង១៥៥មីលីម៉ែត្រ (155mm...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នឹងយាងជាព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត ប្រារព្ធព្រះរាជពិធីអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ខាងមុខ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ នាថ្ងៃទី២២ កញ្ញានេះ បានឲ្យដឹងថា ថ្ងៃទី២៤ ខែកញ្ញា...
លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសនៅថ្ងៃទី ២១ ខែកញ្ញាថា ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមពិធីសម្ពោធបើកការប្រកួតកីឡាអាស៊ីលើកទី ១៩ ដែលធ្វើឡើងនៅទីក្រុងហាងចូវ ព្រមទាំងរៀបចំពិធីបដិសណ្ឋរកិច្ចនិងសកម្មភាពទ្វេភាគី ជាមួយមេដឹកនាំបរទេសដែលអញ្ជើញ មកប្រទេសចិនដើម្បីចូលរួមពិធីសម្ពោធបើកការប្រកួតកីឡាអាស៊ី។ មេដឹកនាំបរទេសដែលអញ្ជើញមកប្រទេសចិន...
នៅរសៀលថ្ងៃទី ២១ ខែកញ្ញា មេរៀនទី ៤ នៃ “ថ្នាក់រៀន Tiangong” ត្រូវបានប្រារព្ធធ្វើឡើងនៅស្ថានីយអវកាសចិន។ លោក Jing Haipeng លោក Zhu Yangzhu និងលោក Gui Haichao “ដែលក្លាយជាគ្រូបង្រៀនអវកាស”ថ្មីបាននាំយកថ្នាក់វិទ្យាសាស្ត្រអវកាសដ៏អស្ចារ្យដល់យុវវ័យទាំងឡើយ ។ អវកាសយានិករបស់ចិនបានផ្តល់មេរៀននៅក្នុងកាប៊ីនពិសោធន៍ Mengtian...
បរទេស៖ គ្រួសារ ស៊ីណាវ៉ាត្រា បានវិលមកកាន់អំណាចវិញ បន្ទាប់ពីបានបាត់មុខរយៈពេល ៩ ឆ្នាំ បន្ទាប់ពីរដ្ឋប្រហារយោធាខែឧសភា ឆ្នាំ ២០១៤ ដែលបានទម្លាក់រដ្ឋាភិបាលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។ យោងតាមសារព័ត៌មាន Bangkok Post របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ...