ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ប្រចាំនៅកម្ពុជា។ ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោករដ្ឋមន្ត្រី បានបង្ហាញពីទស្សនៈវិស័យនៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់ប្រជាពលរដ្ឋកម្ពុជា និងយុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ១.៥លាននាក់ដែលរាជរដ្ឋាភិបាលអាណត្តិទី៧បានដាក់ចេញជាគោលនយោបាយតាំងពីដើមអាណត្តិ។ បន្ថែមពីនេះលោករដ្ឋមន្ត្រីក៏បានបញ្ជាក់ពីវឌ្ឍនភាពស្តីពីការបណ្តុះបណ្តាលជំនាញដែលក្រសួងបានបណ្តុះបណ្តលដើម្បីធ្វើឱ្យកម្ពុជាមានកម្លាំងពលកម្មដែលពឹងផ្អែកលើជំនាញក្នុងគោលបំណងធានាបាននូវការប្រកួតប្រជែង និងទាក់ទាញវិនិយោគិន...
ភ្នំពេញ ៖ បញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ឱ្យអាជ្ញាធរគ្រប់រាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់បង្ក្រាបក្រុមក្មេងទំនើងនៅគ្រប់មូលដ្ឋាន បានធ្វើឱ្យលទ្ធផលនៃកិច្ចប្រតិបត្តិការរបស់កម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដែលបាននិងកំពុងអនុវត្តយ៉ាងសកម្មលើការងារនេះចាប់តាំងពីដើមនីតិកាលទី៧ នៃរដ្ឋសភាមកនោះ កាន់តែមានប្រសិទ្ធភាពខ្ពស់។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេល៧ថ្ងៃ បន្ទាប់ការចេញបញ្ជាដ៏មុតស្រួចរបស់សម្ដេចមហាបវរធិបតី...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ក្រោយស្ថាបនារួច នឹងអាចដោះស្រាយ ការកកស្ទះចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ១ កាន់តែប្រសើរថែមទៀត ដោយសាររដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបង្កើតផ្លូវមួយខ្សែទៀត តភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពាននេះតែម្តង ។...
ញ៉ូដេលី៖ ព្យុះស៊ីក្លូន និងគ្រោះបាក់ដីដែលបង្កឡើងដោយជំនន់ទឹកភ្លៀង ដែលបានបង្កឡើង ក្រោយពីព្យុះស៊ីក្លូន Remal បានសម្លាប់មនុស្សយ៉ាងហោចណាស់៣២នាក់ និងជាច្រើននាក់ទៀតបានរងរបួស នៅទូទាំងរដ្ឋ West Bengal របស់ប្រទេសឥណ្ឌា និងរដ្ឋចំនួន៤នៅភាគឦសាន ។ ចំនួនអ្នកស្លាប់នៅក្នុងរដ្ឋ West Bengal ដែលស្ថិតនៅភាគខាងកើតនៃប្រទេសឥណ្ឌា ក្រោយពីព្យុះស៊ីក្លូន Remal បានកើនឡើងដល់៧នាក់ហើយ ។...
ជើងឯកចុងក្រោយ 1 រូបនឹងក្លាយជាអ្នកតំណាងឱ្យកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិនៅទីក្រុង Amsterdam ភ្នំពេញ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៤ — Heineken® ស្រាបៀរម៉ាកល្បីលំដាប់ពិភពលោក កំពុងនាំមកជូនកម្មវិធីមួយដែលមានឈ្មោះថា Star Quality មកប្រទេសកម្ពុជាជាលើកដំបូងជាមួយគោលបំណងក្នុងការស្វែងរក និងលើកស្ទួយ Bartender នៅទូទាំងពិភពលោក។ កម្មវិធីនេះនឹងផ្តល់ជូនអ្នកដែលចូលរួមជាមួយនឹងវគ្គបណ្តុះបណ្តាលដើម្បីទទួលបានការទទួលស្គាល់ពីកម្មវិធី Star...
ភ្នំពេញ ថ្ងៃទី 29 ឧសភា ឆ្នាំ 2024 – ក្រុមហ៊ុន Vietjet ត្រូវបានគេដាក់ឈ្មោះថាជា “ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់តម្លៃសំបុត្រទាបបំផុត” និង “សេវាបដិសណ្ឋារកិច្ចលើយន្តហោះដែលមានតម្លៃទាបបំផុត” សម្រាប់ឆ្នាំ 2024 ដោយគេហទំព័រ AirlineRatings.com ដែលជាក្រុមហ៊ុនផវាយតម្លៃសុវត្ថិភាព និងផលិតផលអាកាសចរណ៍ដ៏ល្បីល្បាញរបស់ពិភពលោក។ ភ្ញៀវធ្វើដំណើរតាមផ្លូវពីសៀមរាបទៅហាណូយ និងភ្ញៀវជាច្រើនទៀតដែលធ្វើដំណើរទៅវៀតណាម និងប្រទេសជាច្រើនទៀត...
ភ្នំពេញ ៖ ក្រោយពីមានការបង្ហោះតាមបណ្តាញសង្គម ក៏ដូចជាបណ្តាញសារព័ត៌មាននានា ពីសកម្មភាព បោះសំរាមចោលចូលទន្លេសាប ដែលនាំឲ្យមានការរិះគន់យ៉ាងខ្លាំង ក្រសួងបរិស្ថាន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានថ្កោលទោសផងដែរ។ ដោយក្រសួងអះអាងថា បុគ្គលបោះចោលសំរាមផ្តេសផ្តាសចូលទៅក្នុងទន្លេ ប្រព្រឹត្តល្មើសច្បាប់ ស្ដីពី«ការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន» ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ចេញ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងជំរុញផែនការសកម្មភាពនៃយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨។ ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោករដ្ឋមន្ត្រី ហេង...
ភ្នំពេញ ៖ នៅថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន Royal Railway Cambodia (RRC) ដឹកនាំដោយលោក John Guiry នាយកប្រតិបត្តិក្រុមហ៊ុន ដោយមានការចូលរួមពី...
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពកិច្ចប្រតិបត្តិការចុះសិក្សា និងបោសសម្អាសគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវា ដែលលិចក្នុងទន្លេ និងសមុទ្រ ដើម្បីចុះសិក្សានិងដោះស្រាយចំពោះករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវា ដែលលិចក្នុងទន្លេ និងសមុទ្រ។ កិច្ចប្រជុំនេះមានការចូលរួមពីក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាលិចក្នុងទន្លេ និងសមុទ្រ ដែលមានសមាសភាពមកពីក្រសួងមហាផ្ទៃ...