ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានអនុញ្ញាតឲ្យលោក ស៊ូវគី កាម៉ាល អ៊ូកលូ មេឌីហ្សាដា (Shovgi Kamal Oglu Mehdizada) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំកម្ពុជា ចូលជួបជូនសារតាំង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែតនៅព្រឹកថ្ងៃ១៥ កញ្ញា បានជួបលោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅមហាវិមានប្រជាជនរដ្ឋធានីប៉េកាំង ៕
ភ្នំពេញ ៖ ចំពោះមុខនៃការអត្ថាធិប្បាយមិនត្រឹមត្រូវ លម្អៀង និងបង្កឲ្យមានការភាន់ច្រលំលើផ្សព្វផ្សាយថ្មីៗនេះ ដោយអង្គការឃ្លាំមើលសិទ្ធិមនុស្សយូមែនរ៉ៃត៍វច្ឆ (Human Rights Watch) ហៅកាត់ថាHRWដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឆ្លើយតបវិញថា ភាពជឿទុកចិត្ត ចំពោះអង្គការមួយនេះត្រូវបានបាត់បង់យូរណាស់មកហើយ តាំងពីឆ្នាំ២០១៤។ ការចេញមកបដិសេធរបស់ក្រសួងការបរបរទេសខ្មែរ បន្ទាប់ពីំមន្រ្តីជាន់ខ្ពស់យូមែនរ៉ៃត៍វច្ឆ បាននិយាយប្រាប់វិទ្យុបរទេសមួយអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថាបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេលចុងក្រោយនេះ ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស គឺជាអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល...
រដ្ឋមន្ដ្រីមហាផ្ទៃ ដកហូតតំណែង ស្នងការរងខេត្តកំពត ឈ្មោះ ហេង ហាប់ ក្រោយមានប្រវត្តិលួច iPadhttps://dap-news.com/national/2023/09/14/358656/ រដ្ឋមន្ដ្រីមហាផ្ទៃ បង្កើតគណៈកម្មការសិក្សា និងកំណត់ចំនួន ស្នងការរងរាជធានី-ខេត្ត និងចំនួននាយរង ប៉ុស្តិ៍នគរបាលច្រកទ្វារ អាកាសយានដ្ឋានអន្ដរជាតិ-ព្រំដែន អន្ដរជាតិhttps://dap-news.com/national/2023/09/14/358541/ រាជរដ្ឋាភិបាល បង្កើតគណៈកម្មការត្រួតពិនិត្យ ដោះស្រាយបញ្ហាចេញ-ចូលពលករខ្មែរតាមព្រំដែនhttps://dap-news.com/national/2023/09/14/358577/ ទេសចរអឺរ៉ុប និយាយថា បើមកលេងអាស៊ីអាគ្នេហ៍...
សាន់ហ្វ្រាន់ស៊ីស្កូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ ក្រុមហ៊ុន Apple កាលពីថ្ងៃពុធបានជំទាស់នឹងការរកឃើញរបស់និយតកររបស់ប្រទេសបារាំង ដែលបានអះអាងថា ទូរស័ព្ទ iPhone 12 បញ្ចេញវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិចលើសពីស្តង់ដារដែលបង្កឲ្យមានផលប៉ះពាល់ ។ យោងតាមទីភ្នាក់ងារប្រេកង់ជាតិ ហៅកាត់ថា (ANFR) របស់ប្រទេសបារាំង បានបញ្ជាក់ឲ្យដឹងដូច្នេះថា ស្មាតហ្វូនប្រភេទនេះដែលត្រូវបានបញ្ឈប់ដែលត្រូវបានចេញផ្សាយជាលើកដំបូងនៅក្នុងឆ្នាំ២០២០មានអត្រាស្រូបទាញជាក់លាក់...
វៀងច័ន្ទ៖ ការិយាល័យអាកាសធាតុនៃប្រទេសឡាវ បានព្រមានថា ភ្លៀងធ្លាក់ខ្លាំងជាមួយនឹងខ្យល់បោកបក់ម្តងម្កាលនឹងបន្តនៅទូទាំងប្រទេសឡាវ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ ខណៈដែលរដូវភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ដែលនាំមកនូវហានិភ័យបន្ថែមទៀតនៃទឹកជំនន់ និងការរអិលបាក់ដី។ យោងតាមនាយកដ្ឋានឧតុនិយម និងជលសាស្ត្រ កាលពីថ្ងៃពុធ បានឱ្យដឹងថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀត សម្រាប់ខេត្ត ហូផាន និងស៊ាងឃួង ខណៈដែលភ្លៀងធ្លាក់ខ្លាំងជាមួយនឹងខ្យល់បក់ខ្លាំង ទំនងជានៅផ្នែកខ្លះនៃខេត្តហ្លួងណាំថា បូកែវ ឧត្ដមសាយ លួងប្រាបាង និងសាយបូរី។...
តេអេរ៉ង់៖ ប្រមុខបរមាណូរបស់អ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសរបស់លោក នឹងមិនអនុវត្តទាំងស្រុងនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ប្រសិនបើទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងតេអេរ៉ង់ មិនត្រូវបានដកចេញទាំងស្រុង ហើយភាគីផ្សេងទៀត មិនគោរពកាតព្វកិច្ចរបស់ពួកគេក្រោមកិច្ចព្រមព្រៀងនោះ។ ប្រធានអង្គការថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) លោក Mohammad Eslami បានធ្វើការកត់សម្គាល់នៅខាងក្រៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ ខណៈពេលដែលបានរៀបរាប់លម្អិតអំពីសកម្មភាពនុយក្លេអ៊ែររបស់ប្រទេស និងកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ។ លោកបានលើកឡើងថា...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១៤ កញ្ញានេះ បានអនុញ្ញាតឲ្យលោក វិន ស៊ូកាំង (Wen Shugang) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Huaneng Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។
ម៉ូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានមួយថា អនុត្តរភាពយោធារបស់សហរដ្ឋអាមេរិក គឺជាអំពើអាក្រក់ដ៏ធំបំផុតមួយនៃពិភពលោកទំនើប។ លោកស្រី Zakharova បានធ្វើការកត់សម្គាល់ដោយអត្ថាធិប្បាយលើរបាយការណ៍ថ្មីៗ ដែលចេញផ្សាយដោយវិទ្យាស្ថានស៊ីនហួ ដែលជាអ្នកគិតរបស់ទីភ្នាក់ងារព័ត៌មានស៊ីនហួ ស្តីពី “ប្រភពដើម ការពិត និងគ្រោះថ្នាក់” នៃអនុត្តរភាពយោធាសហរដ្ឋអាមេរិក។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា របាយការណ៍នេះទាន់ពេលវេលា ហើយពាក្យសម្ដីរបស់វាពិតជាត្រឹមត្រូវ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អនុត្តរភាពយោធារបស់សហរដ្ឋអាមេរិកបានបង្កការលំបាកសម្រាប់ពិភពលោកក្នុងការដោះស្រាយបញ្ហាសំខាន់ៗមួយចំនួន...
បាងកក៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ថា ភ្ញៀវទេសចរជនជាតិចិន នឹងរីករាយនឹងការចូលមកក្នុងប្រទេសថៃឡង់ដ៏ ដោយមិនចាំបាច់មានទិដ្ឋាការដោយគិតចាប់ពីចុងខែកញ្ញានេះតទៅ ស្ថិតក្រោមគម្រោងបណ្តោះអាសន្នដែលបានប្រកាសដោយគណៈរដ្ឋមន្ត្រីដែលទើបបង្កើតថ្មីរបស់ព្រះរាជាណាចក្រមួយនេះដែលបានប្រកាស កាលពីថ្ងៃពុធ ។ វិស័យទេសចរណ៍ដ៏សំខាន់របស់ប្រទេសថៃឡង់ដ៏ មានស្ទើរតែ២០ភាគរយនៃផលិតផលក្នុងស្រុកសរុប (ជីឌីភី) របស់ខ្លួន ប៉ុន្តែបានជួបការលំបាក បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ និងការផ្លាស់ប្តូរទម្លាប់សម្រាប់អ្នកធ្វើដំណើរ ។ ជាពិសេស ភ្ញៀវទេសចរជនជាតិចិន...