បរទេស៖ បក្សកុម្មុយនិស្តចិន (CCP) បានដាក់ផែនការធ្វើសមាហរណកម្មសេដ្ឋកិច្ចសម្រាប់កោះតៃវ៉ាន់ ស្របពេលជាមួយគ្នានេះ បានដាក់ពង្រាយកងនាវាចម្បាំង និងយន្តហោះដ៏ច្រើនជាប្រវត្តិសាស្ត្រជុំវិញកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ចេញផ្សាយកាលពីថ្ងៃអង្គារដោយគណៈកម្មាធិការកណ្តាលរបស់បក្សកុម្មុយនិស្តចិន និងក្រុមប្រឹក្សារដ្ឋរបស់ទីក្រុងប៉េកាំង សំណើនេះត្រូវបានចាត់ទុកថាជា “ប្លង់មេ” សម្រាប់ការអភិវឌ្ឍន៍នាពេលអនាគតរបស់កោះតៃវ៉ាន់។ នៅក្រោមផែនការនេះ ខេត្តឆ្នេរ Fujian នឹងក្លាយជា...
ភ្នំពេញ៖ សមាគមជប៉ុន-កម្ពុជា (JCA) បានសន្យាថានឹងទាក់ទាញអ្នកវិនិយោគ និងសហគ្រាសធុនតូចនិងមធ្យម (SMEs) ពីប្រទេសជប៉ុនចូលមកធ្វើការវិនិយោគនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែមានសមត្ថភាព ដើម្បីដើរឱ្យទាន់តម្រូវការសង្គម សេដ្ឋកិច្ចដែលកំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ន និងអនាគត។ ការសន្យានេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក តាកាហាស៉ី ហ្វ៊ូមីអាគិ (Takahashi Fumiaki)...
ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានប្រកាសឲ្យដឹងថា លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីព័ត៌មាន មានបណ្ដាញទំនាក់ទំនងសង្គម ផ្លូវការតែ ៣ប៉ុណ្ណោះ ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីជនខិលខូច បានប្រើប្រាស់រូបថត និងឈ្មោះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កើតជាគណនីតេឡេក្រាម និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗក្នុងចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តទង្វើ...
ភ្នំពេញ៖ សម្តេចធិបតីហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅដល់អាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព នាម៉ោងប្រមាណជាង១ ម៉ោងក្នុងស្រុក បន្ទាប់ពីបានចេញដំណើរពីភ្នំពេញ នៅម៉ោងប្រមាណជាង៧ព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ។ បន្ទាប់ពីអញ្ជើញដល់ សម្តេចធិបតីត្រូវបានទទួលស្វាគមន៍ដោយ លោក ណុង រ៉ុង...
ភ្នំពេញ ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជាចិន (សសកច-CCJA) នឹងធ្វើដំណើរទៅចូលរួមខួប១០ឆ្នាំនៃនយោបាយ «ផ្លូវនិងខ្សែក្រវ៉ាត់» របស់ចិន នៅអារ៉ាប់ប៊ីសាអូឌីត(ឌូបៃ) និងខួប៧៤ឆ្នាំនៃបុណ្យឯករាជ្យចិន១តុលា១៩៤៩-១តុលា ២០២៣។ កម្មវិធីនេះ នឹងធ្វើឡើងចាប់ពីថ្ងៃ២៨កញ្ញា ដល់ថ្ងៃ២តុលា ឆ្នាំ២០២៣ខាងមុខ តបតាមការអញ្ជើញរបស់ភាគីម្ចាស់ផ្ទះ៕
បរទេស៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃពុធថា ទឹកជំនន់ដ៏ខ្លាំងក្លានៅក្នុងប្រទេសលីប៊ីបានសម្លាប់មនុស្សជាង ៦.០០០នាក់ ជាមួយនឹងមនុស្ស ១០.០០០ នាក់ផ្សេងទៀតបានរាយការណ៍ថា កំពុងបាត់ខ្លួនដោយបានហូរទៅកាន់សមុទ្រមេឌីទែរ៉ាណេ ឬកប់នៅក្រោមគំនរបាក់បែក។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ជាមួយគ្នានេះ អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុកបាននិយាយថា ទឹកជំនន់ដែលបានវាយប្រហារភាគខាងកើតប្រទេសលីប៊ី បានធ្វើឱ្យមនុស្សជាង ៣០.០០០ នាក់ផ្លាស់ទីលំនៅ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយថា...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំមន្ដ្រីក្រោមឱវាទ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះការធ្វើដំណើររបស់កម្មករ ក្នុងករណីមានការធ្វេសប្រហែស នឹងមានគ្រោះថ្នាក់កើតឡើង។ ក្នុងប្រជុំ ស្តីពីការបន្តអនុវត្តវិធានការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងក្របខណ្ឌទូទាំងប្រទេស នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងថា...
ប៉េកាំង៖ ប្រទេសចិន បានជំរុញឱ្យប្រទេសជប៉ុន ដើម្បីពង្រឹងការសន្ទនា និងរួមគ្នាជំរុញទំនាក់ទំនងប្រកបដោយភាពស្ថាបនា និងស្ថិរភាព បន្ទាប់ពីនាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា រុះរើគណៈរដ្ឋមន្ត្រីរបស់លោក ដែលរួមមានការតែងតាំងសមាជិកសភាស្ត្រីជើងចាស់លោកស្រី Yoko Kamikawa ជារដ្ឋមន្ត្រីការបរទេសថ្មី។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានឲ្យដឹងថា ការរក្សាបាននូវការអភិវឌ្ឍប្រកបដោយសុខភាពល្អ និងស្ថិរភាពនៃទំនាក់ទំនងទ្វេភាគីគឺ “ជាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចាត់បញ្ជាឲ្យសមត្ថកិច្ច ចុះស៊ើបអង្កេតជាបន្ទាន់ ហាងកាហ្វេ ក្នុងប្លុកបុរីពិភពថ្មី ដែលមានទីតាំង នៅក្បែរវិទ្យាល័យព្រះសីហនុ ក្នុងក្រុងកំពង់ចាម បន្ទាប់ពីទទួលព័ត៌មានថា ការធ្វើអាជីវកម្មនោះ មានភាពមិនប្រក្រតីធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់សិស្ស ។ លោកអភិបាលខេត្ត បានចាត់បញ្ជាសមត្ថកិច្ចយ៉ាងមុខមាត់ នាថ្ងៃទី ១៤ ខែកញ្ញា...
បរទេស៖ ប៉ូលីសខេត្ត Saraburi របស់ប្រទេសថៃ កំពុងស្វះស្វែងសុំដីកាចាប់ខ្លួនពីតុលាការសម្រាប់បុគ្គល ៥នាក់ដែលពួកគេជឿថា ជាអតិថិជនរបស់ក្មេងស្រីអាយុ ១៥ឆ្នាំម្នាក់ ដែលត្រូវបានម្តាយបង្ខំឱ្យធ្វើពេស្យាចារនៅឯរមណីយដ្ឋានមួយក្នុងខេត្ត Saraburi ។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកវរសេនីយ៍ឯក Somkid Sawisai...