លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមអបអរសាទរដោយស្មោះនិងគោរពជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហប្ញទ័យ ប្រោសព្រះរាជទាន ត្រាស់បង្គាប់តែងតាំង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី...
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមអបអរសាទរដោយស្មោះនិងគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ដែលត្រូវបានព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើ ឧបនាយករដ្ឋមន្ដ្រី...
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមអបអរសាទរដោយស្មោះនិងគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ តែងតាំងជាប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើ នាយករដ្ឋមន្ដ្រី។...
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមអបអរសាទរដោយស្មោះនិងគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ តែងតាំងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ នាយករដ្ឋមន្ដ្រី។ សូមបួងសួង...
បរទេស៖ ប៉ូលីសមិនបានបង្កើនសន្តិសុខនៅខាងក្នុង ឬជុំវិញអគារនៅមន្ទីរពេទ្យ Police General ចាប់តាំងពីអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានបញ្ជូនពីពន្ធនាគារ Remand ក្រុងបាងកក ដើម្បីទទួលការព្យាបាលជាបន្ទាន់នៅទីនោះកាលពីព្រឹកថ្ងៃពុធ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ អ្នកយកព័ត៌មាន Nation ដែលបានទៅអគារគម្រប់ខួប ៨៨...
ភ្នំពេញ ៖ ក្នុងពេលចូលធ្វើសច្ចាប្រណិធាន នៅចំពោះព្រះភ័ក្រ្តព្រះមហាក្សត្រ ព្រះភ័ក្រ្តនៃសម្តេចព្រះសង្ឃរាជ និងទេវតារក្សាស្វេតច្ឆត្ររបស់នាយករដ្ឋមន្រ្តី និងសមាជិករាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ឃ្លាបន្ទាប់ពីការប្តេជ្ញាគោរពរដ្ឋធម្មនុញ្ញ បម្រើផលប្រយោជន៍ជាតិគឺ “ទូលព្រះបង្គំយើងខ្ញុំសូមសច្ចាថា មិន កេងប្រវ័ញ្ចនូវផលប្រយោជន៍ជាតិ សម្រាប់ផ្ទាល់ខ្លួន ឬសម្រាប់គ្រួសារ ឬសម្រាប់បក្ខពួក ឬសម្រាប់ភាគីរៀងៗខ្លួនឡើយ” ។ នាយករដ្ឋមន្រ្តី និងសមាជិករាជរដ្ឋាភិបាលក៏បានធ្វើការប្តូរផ្តាច់ហ៊ានបូជាជីវិត ដើម្បីការពារជានិច្ច ទាំងក្នុងពេលបច្ចុប្បន្ន និងក្នុងអនាគតនូវបូរណភាពទឹកដី...
ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងលោកជំទាវ សូមសម្ដែងការអបអរសាទរនិងគោរពជូនពរ ចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានសម័យប្រជុំលើកដំបូង នៃរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតគាំទ្រជា នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សូមបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ...
ភ្នំពេញ ៖ តាមរយៈសេចក្ដីសម្រេចកំណត់របៀបរបបការងារ និងបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលចេញដោយកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យដឹងថា លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងលោកឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន ទទួលបន្ទុកជានាយករដ្ឋមន្ដ្រីស្ដីទី នៅពេលនាយករដ្ឋមន្ដ្រីអវត្តមាន នឹងមានកិច្ចការងារមួយចំនួនទៀតផងដែរ។ យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល នាថ្ងៃទី២៣ សីហានេះ បានបញ្ជាក់ថា លោក...
បរទេស៖ ក្រសួងការពារជាតិនៃប្រទេសរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះបានប្រកាសថាកងកម្លាំងការពារដែនអាកាសរបស់ប្រទេសរុស្សី បានធ្វើការបាញ់ទំលាក់ជោគជ័យ នូវយន្តហោះគ្មានមនុស្សបើកមួយគ្រឿងដែលបានហោះសំដៅទីក្រុងមូស្គូប ម្រុងធ្វើការវាយប្រហារ។ យោងតាមការចេញផ្សាយរបស់ RT និងសេចក្តីប្រកាសនេះបានឲ្យដឹងថា នៅថ្ងៃទី២១ខែសីហាវេលាម៉ោងប្រមាណជា៦និង៥០នាទីព្រឹកនៅទីក្រុងមូស្គូ ការប៉ុនប៉ង់វាយប្រហារដោយភេវរកម្មពីសំណាក់ប្រទេសអ៊ុយក្រែនត្រូវបានរារាំងដោយកងកម្លាំងយោធារុស្សី បានបាញ់ទំលាក់យន្តហោះគ្មានមនុស្សបើកបានមួយគ្រឿង។ យន្តហោះដ្រូនត្រូវបានបាញ់ស្កាត់បានជោគជ័យ ដោយអាវុធអគ្គិសនីហើយវាបានធ្លាក់នៅភាគនិរតី នៃទីក្រុងមូស្គូប៉ុន្តែមិនបានធ្វើឲ្យមានការប៉ះពាល់ដល់អាយុជីវិត និងរបួសពលរដ្ឋស៊ីវិឡឬខូចខាតសំភារៈនិងផ្ទះសំបែងនោះឡើយ។ នៅប៉ុន្មានម៉ោងក្រោយក្រសួងការពារជាតិរុស្សី ក៏បានប្រកាសដែរថាយោធារុស្សី បានបាញ់ទំលាក់យន្តហោះដ្រូនផ្សេងទៀតស្រដៀងគ្នានេះនៅសង្កាត់ផ្សេងក្នុងទីក្រុងមូស្គ ដដែលនៅវេលាប្រមាណជា៨និង១៦នាទីព្រឹក៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ ឈានចូលដល់ការបង្កើតរាជរដ្ឋាភិបាលថ្មីភ្លាមៗក្នុងនីតិកាលទី៧ កាលពីថ្ងៃ២២ សីហា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង មុខតំណែងឥស្សរជនជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៃបណ្តាក្រសួង-ស្ថាប័ន ៕