(ភ្នំពេញ) ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៣៖ បច្ចុប្បន្ននេះ បើនិយាយពីរសនិយមអ្នកណាៗក៏ត្រូវការ ភាពទាន់សម័យ…ភាពឆ្លាតវៃ និងភាពច្នៃប្រឌិតខ្ពស់ដែរ…ជាពិសេសអ្នកដែលចូលចិត្តថតរូប…ថតវីដេអូ និងលេងកម្សាន្ត គឺត្រូវម៉ាច់តែម្ដង…! កាន់តែឡូយកាលីប…ជាមួយ Galaxy Z Flip5 ជំនាន់ថ្មី រាងដ៏តូចច្រឡឹង រីករាយក្នុងការថត Selfie បែប Cute...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergey Lavrov នឹងត្រូវដឹកនាំក្រុមគណប្រតិភូរបស់រុស្សី មួយក្រុមទៅចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ។ ប្រភពដដែលបានសរសេរក្រៅតែពីលោក Lavrov ក្នុងនោះគេនឹងឃើញមានវត្តមានរបស់អនុរដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergey Vershinin ប្រេសិតអចិន្ត្រៃយ៍ប្រចាំនៅយូអិនលោក Vassily Nabenzia និងប្រធានសភាពាណិជ្ជកម្មជាន់ខ្ពស់និងទាបជាច្រើនរូបទៀត។ តាមផែនការកិច្ចប្រជុំកម្រិត High-Level Week...
កូឡាឡាំពួរ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃសុក្រនេះ ក្រុមអ្នកស៊ើបអង្កេតលើគ្រោះថ្នាក់យន្តហោះម៉ាឡេស៊ី កំពុងធ្វើការវិភាគទៅលើឧបករណ៍ថតសំឡេងនៅកាប៊ីនយន្តហោះ ហៅកាត់ថា (CVR)របស់យន្តហោះធុនស្រាល ដែលបានធ្លាក់ចូលទៅច្រកចូលរដ្ឋធានី ដោយបានធ្វើឲ្យស្លាប់មនុស្សចំនួន៨នាក់ និងអ្នកនៅលើដីចំនួន២នាក់ ។ ខ្សែវីដេអូឃ្លីបបង្ហាញអំពីកន្លែងកើតហេតុឲ្យដឹងថា យន្តហោះ Beechcraft Model 390 បានផ្ទុះឆេះដុំភ្លើង គ្រាដែលយន្តហោះបានធ្លាក់កាលពីថ្ងៃព្រហស្បតិ៍...
ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ថា លោក Sergei Sobyanin អភិបាលក្រុងម៉ូស្គូ បានឲ្យដឹងនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់គាត់ថា នៅថ្ងៃសុក្រនេះ កងកម្លាំងការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលប៉ុនប៉ង ហោះហើរពីលើរដ្ឋធានីរបស់ប្រទេសរុស្ស៊ី ។លោកបានលើកឡើងថា កម្ទេចកម្ទីបានធ្លាក់នៅតំបន់ Expocentre ដែលបណ្តាលឱ្យខូចខាតផ្នែកខ្លះ នៃជញ្ជាំង ។...
ឥស្លាម៉ាបាដ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ លោក Arif Alvi ប្រធានាធិបតីប៉ាគីស្ថាន បានតែងតាំងគណៈរដ្ឋមន្ត្រីសហព័ន្ធ ដែលមានសមាជិក១៩រូប នៃរដ្ឋាភិបាលបណ្តោះអាសន្នដែលដឹកនាំដោយនាយករដ្ឋមន្ត្រីចាំការ Anwaar-ul-Haq Kakar ។ក្រុមការងារទទួលបន្ទុកប្រព័ន្ធផ្សព្វផ្សាយរបស់ប្រធានាធិបតីប្រចាំការបានប្រាប់ដល់ Xinhua ដូច្នេះ ។ យោងតាមប្រភពចេញពីវិមានប្រធានាធិបតីបានឲ្យដឹងថា គណៈរដ្ឋមន្ត្រីសហព័ន្ធរួមមាន...
ប៉េកាំង៖ មន្ត្រីកិច្ចការតៃវ៉ាន់ដីគោក បានឲ្យដឹងថា ផលប្រយោជន៍របស់ជនរួមជាតិតៃវ៉ាន់ ត្រូវបានខូចខាតនៅក្នុង “ការឈប់សម្រាក” នីមួយៗនៅក្នុងសហរដ្ឋអាមេរិក ដែលធ្វើឡើងដោយពួកបំបែកខ្លួន ដែលស្វែងរក “ឯករាជ្យភាពតៃវ៉ាន់” ។ លោក Pan Xianzhang អនុប្រធានការិយាល័យការងារតៃវ៉ាន់ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងការិយាល័យកិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋ បានធ្វើការកត់សម្គាល់នៅពេលថ្លែងសុន្ទរកថានៅក្នុងសិក្ខាសាលា ស្តីពីទំនាក់ទំនងរវាងដីគោក និងកោះតៃវ៉ាន់ ដែលធ្វើឡើងនៅទីក្រុងឈឹងទូ...
ភ្នំពេញ ៖ គ្រូបង្រៀនម្នាក់ឈ្មោះ ទិត ឃត ដែលជាគ្រូបង្រៀននៅអនុវទ្យាល័យ ជ័យសែន ក្នុងឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ បានសុំអភ័យទោស ក្រោយយកទង់ជាតិខ្មែរ មកទ្រាប់ក្រោមជ្រុញ ដើម្បីចិញ្ច្រាំប្រហុក ក្នុងគោលបំណងពិសារបាយជុំគ្នាជាមួយ លោកគ្រូ-អ្នកលោកគ្រូ ក្នុងសាលា។ យោងតាមលិខិតសុំអភ័យទោសរបស់លោកគ្រូ ទិត ឃត នាថ្ងៃទី១៧ សីហា...
ភ្នំពេញ ៖ កម្ពុជា នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយស៊ីមបាវ៉េ ជាប្រទេសមួយ នៅភាគខាងត្បូងទ្វីបអាហ្វ្រិក និងមានភាពល្បីល្បាញផ្នែកទេសចរណ៍ធម្មជាតិ ដើម្បីជំរុញទាក់ទាញរំហូរទេសចរ ទៅវិញទៅមក និងប្រទេសទី៣ ខណៈស៊ីមបាវ៉េ ក៏សម្លឹងឃើញសក្ដានុពលទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍របស់កម្ពុជាផងដែរ។ យោងតាមគេហទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី ខន់ស្តេន ចេមវ៉ាយី (Constance Chemwati) ឯកអគ្គរដ្ឋទួតស៊ីមបាវ៉េប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅម៉ាឡេស៊ី...
អ៊ីស្តង់ប៊ុល៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ គេឃើញកប៉ាល់ដឹកទំនិញស៊ីវិលចំនួន១គ្រឿង ដែលធ្វើដំណើរពីប្រទេសអ៊ុយក្រែន បានទៅដល់ដែនទឹករបស់ប្រទេសតួកគី ទោះបីជាមានការប្រឆាំងនឹងការបិទផ្លូវនៅទីក្រុងម៉ូស្គូក្តី ហើយបានឃើញកប៉ាល់ចំនួន១គ្រឿងទៀត រងការវាយប្រហារពីបុគ្គលិកយោធារបស់រុស្ស៊ី ។ កប៉ាល់ Joseph Schulte ដែលមានដោតទង់ជាតិហុងកុង បានចាកចេញពីកំពង់ផែ Odesa កាលពីថ្ងៃពុធ ដែលជាកប៉ាល់ដំបូងដែលប្រកួតប្រជែងដោយផ្ទាល់នូវការជំទាស់ជាថ្មីរបស់ប្រទេសរុស្ស៊ី...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន នាថ្ងៃបើកសម័យប្រជុំលើកដំបូងរដ្ឋសភានីតិកាលទី៧ នាថ្ងៃ២១ សីហា ខាងមុខ។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ថ្ងៃសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ ក្រោមព្រះរាជអធិបតីភាព ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ហើយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣...