ភ្នំពេញ ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet ផ្តល់ជូនអ្នកដំណើរនូវប្រូម៉ូសិនដ៏ទាក់ទាញជាមួយនឹងការបញ្ចុះតម្លៃសំបុត្ររហូតដល់ ៥០ភាគរយ (*) ទៅមកដោយផ្ទាល់រវាងប្រទេសវៀតណាម និងឥណ្ឌា។ ឥឡូវនេះ អ្នកធ្វើដំណើរពីខេត្ដសៀមរាបរបស់កម្ពុជាទៅកាន់ទីក្រុងហាណូយ អាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសដ៏ពិសេសនេះ សម្រាប់ការធ្វើដំណើរបន្តតាមជើងហោះហើរទៅកាន់ប្រទេសឥណ្ឌា។ អាស្រ័យហេតុនេះ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៧...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរណែនាំ ស្តីពី ការចូលរួមកាន់ទុក្ខព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងសារាចរណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្រ្តី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសសឹង្ហបុរី តាមការអញ្ជើញរបស់លោកបណ្ឌិត Vivian Balankrishnan រដ្ឋមន្រ្តីការបរទេសនៃប្រទេសសឹង្ហបុរី នៅក្នុងកម្មវិធី S R Nathan Fellowship ធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ លោក...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥»។ សូមបញ្ជាក់ថា ការគ្របដណ្តប់សុខភាពជាសកល (គ.ស.ស.) ជាការប្តេជ្ញារបស់ប្រទេសនានាក្នុងពិភពលោក ដែលជាសមាជិកនៃអង្គការសុខភាពពិភពលោក ក្នុងគោលបំណងផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព ប្រកបដោយសមធម៌ ដល់ពលរដ្ឋទាំងអស់...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន បានឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដើម្បីជាផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ និងសកលលោក។ ភាគីទាំងពីរ បានលើកឡើងបែបនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២២...
ភ្នំពេញ ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា នៅព្រឹកថ្ងៃ២១ ឧសភានេះ បានបង្ហាញមុខសញ្ញាក្រុមក្មេងទំនើងចំនួន៨នាក់ ដែលមានឈ្មោះក្រុមសប្បាយបោះគេ (SBK) ហើយក៏បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។ ការបង្ហាញមុខក្រុមសប្បាយបោះគេ (SBK)នេះ ធ្វើឡើងបន្ទាប់ពីកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង៨នាក់នេះ កាលពីថ្ងៃ២០ ឧសភា នៅចំណុចហាងណាតកាហ្វេ សង្កាត់កាកាប១ ខណ្ឌពោធីសែនជ័យ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសចំនួន៤ករណី។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា គ្រប់ជំនួបជាមួយអ្នកការទូត ឬអ្នកនយោបាយនៃបណ្ដាប្រទេសមួយចំនួន សម្តេចតែងតែរំលឹកពួកគេ កុំឲ្យកសាងកំហុសលើកទី៣ លើកម្ពុជា ព្រោះពួកគេធ្លាប់កសាងកំហុស ២លើករួចមកហើយ ។ ក្នុងឱកាសអញ្ជើញបិទសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មាន អំពើប្រល័យពូជសាសន៍» នាថ្ងៃ២២ ឧសភា សម្ដេចតេជោ មានប្រសាសន៍ថា...
ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Deirdre Ní Fhallúin ឯកអគ្គរដ្ឋទូតអៀរឡង់ប្រចាំកម្ពុជា នៅថ្ងៃទី២១ ខែឧសភា លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការប្រែប្រួលអាកាសធាតុ បានជះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍជាតិ សុខភាពមនុស្ស សត្វ ជីវចម្រុះ និងធនធានធម្មជាតិ តែកម្ពុជា...
កំពង់ស្ពឺ ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានបញ្ជាឱ្យមន្ទីរឧស្សាហកម្មចុះត្រួតពិនិត្យ និងដោះស្រាយករណីទឹកស្អាតនៅក្រុងច្បារមន ប្រែក្លាយទៅជាទឹកល្អក់កខ្វក់បណ្ដាលឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភប៉ះពាល់សុខភាព។ នេះបេីយោងតាមការបញ្ជាក់របស់ លោក វ៉ី សំណាង ប្រាប់មជ្ឈមណ្ឌលព័ត៌មានដេីមអម្ពិលនៅថ្ងៃទី២២ ខែឧសភា។បទបញ្ជារបស់អភិបាលខេត្តកំពង់ស្ពឺ ធ្វេីឡេីងបន្ទាប់ពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ និងភូមិមុខខេត្ត សង្កាត់រកាធំ ក្នុងក្រុងច្បារមន ទាំងមូលធ្វើការ ស្នើសុំដល់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញជួយពិនិត្យមើល...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រគល់សិទ្ធិឲ្យលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បង្កើតច្បាប់ដាក់ទោសទណ្ឌលើជនណាដែលបំភ្លៃថា «កម្ពុជា មិនធ្លាប់មានរបបប្រល័យពូជសាសន៍»។ ការលើកឡើងរបស់សម្តេចតេជោបែបនេះ នាឱកាសអញ្ជើញជាអធិបតីបិទសន្និសីទស្ដីពី « អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ » នៅថ្ងៃ២២ ឧសភា ។...