បង់ក្លាដេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ គណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិ ហៅកាត់ថា (IRC) បានឲ្យដឹងថា ខ្លួនបានជម្លៀសជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង១៥.០០០នាក់ និងសមាជិកចំនួន៣០០.០០០នាក់នៃសហគមន៍មូលដ្ឋាននៅក្នុងស្រុក Cox’s Bazar នៃប្រទេសបង់ក្លាដេស ដែលរងគ្រោះដោយទឹកជំនន់ ។ គណៈកម្មាធិការ IRC បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់មនុស្សចំនួន៤នាក់ រួមទាំងជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន២នាក់ត្រូវបានគេរាយការណ៍មកថា...
បរទេស៖ អភិបាលក្រុងរបស់រុស្ស៊ី លោក Sergey Sobyanin បាននិយាយនៅព្រឹកថ្ងៃពុធថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកប្រយុទ្ធចំនួនពីរគ្រឿង ដែលព្យាយាមហោះចូលទីក្រុងមូស្គូ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Sobyanin បាននិយាយនៅលើ Telegram ថា “មានការប៉ុនប៉ងហោះហើរយន្តហោះចម្បាំងគ្មានមនុស្សបើក ពីរគ្រឿងចូលទៅក្នុងទីក្រុង” ។...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេស បានរាយការណ៍កាលពីថ្ងៃអង្គារថា កម្មករធ្វើការនៅរោងចក្រផលិតគ្រាប់របស់ចក្រភពអង់គ្លេសដែលផ្គត់ផ្គង់មីស៊ីលដល់ប្រទេសអ៊ុយក្រែន បានកំពុងធ្វើកូដកម្មរយៈពេលពីរសប្តាហ៍ជុំវិញបញ្ហាប្រាក់ឈ្នួល និងប្រាក់រង្វាន់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា កម្មករប្រហែល ៥០ នាក់ដែលគ្រប់គ្រង និងទុកដាក់គ្រាប់មីស៊ីលនៅរោងចក្រឧបករណ៍ការពារ និងជំនួយក្នុងទីក្រុងបេដ ស្រុក អ៊ែរសាយអ័រ ភាគនិរតី នៃប្រទេសស្កុតឡែន របស់ចក្រភពអង់គ្លេស...
បរទេស៖ អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប លោក Peter Stano បានឲ្យដឹងថា សហភាពអឺរ៉ុប មិនមែនជាអង្គការសន្តិសុខនោះទេ ហើយដូច្នេះមិនអាចផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែន បានឡើយ។ លោក Stano បានឲ្យដឹងនៅក្នុងសន្និសីទខ្លីមួយថា “សហភាពអឺរ៉ុប កំពុងគាំទ្រអ៊ុយក្រែន ក្នុងវិស័យមួយចំនួន ប៉ុន្តែបញ្ហាធានាសន្តិសុខមិនមែនជាបញ្ហាមួយ សម្រាប់សហភាពអឺរ៉ុបនោះទេ។ លោកបានលើកឡើងថា “យើងមិនមែនជាអង្គការសន្តិសុខ នោះហើយជាមូលហេតុ ដែលការពិភាក្សាអំពីការធានាសន្តិសុខ...
ភ្នំពេញ ៖ ក្រោយបញ្ចប់បេសកកម្មនៅក្នុងការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Fire Games 2023) នៅប្រទេសកាណាដា ប្រតិភូកីឡានគរបាលជាតិកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ដោយនាំមកជាមួយនូវមេដាយសរុប ៧១គ្រឿង។...
ថ្ងៃទី ៨ ខែសីហា លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឆ្លើយសំណួ របស់អ្នកសារព័ត៌មានអំពីបញ្ហាពាក់ព័ន្ធនឹងថ្មប៉ប្រះទឹក Ren’ai។ លោកបានលើកឡើងថា ភាគីចិននឹងបន្តចាត់រាល់វិធានការដ៏ចាំបាច់ទាំងអស់ដើម្បីគាំពារអធិបតេយ្យភាពជាតិ ហើយអំពាវនាវដល់ភាគីហ្វីលីពីនឱ្យគោរពតាមពាក្យសន្យា បញ្ឈប់នូវរាល់សកម្មភាពបង្ករឿងភ្លាមៗ។ អាមេរិកមិនមែនជាសមីភាគីនៃបញ្ហាសមុទ្រចិនខាងត្បូងនោះទេ គឺគ្មានសិទ្ធិនិយាយឆ្ការដៃឆ្ការជើងលើបញ្ហានេះឡើយ។ លោក Wu Qian ថ្លែងបន្តថា ប្រទេសចិនមានអធិបតេយ្យភាពចំពោះប្រជុំកោះ Nansha...
ថ្ងៃទី ៨ ខែសីហា អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបនឹងសេចក្តីថ្លែងការណ៍អំពីបញ្ហាថ្មប៉ប្រះទឹក Ren’ai នៃក្រសួងការបរទេសហ្វីលីពីន។អ្នកនាំពាក្យបានថ្លែងថា ក្រសួងការបរទេសចិន បានលើកឡើងការតវ៉ាដ៏ម៉ឺងម៉ាត់ចំពោះភាគីហ្វីលីពីនរួចហើយ។ អ្នកនាំពាក្យបានគូសបញ្ជាក់ថា ថ្មប៉ប្រះទឹកRen’aiជាចំណែកមួយនៃប្រជុំកោះNansha របស់ប្រទេសចិន តាំងពីដើមរហូតមក។ភាគីហ្វីលីពីនបានសន្យាយ៉ាងច្បាស់លាស់ជាច្រើនលើកច្រើនសាថា នឹងអូសនាវាចម្បាំងដែលទុកចោលដោយខុសច្បាប់នៅថ្មប៉ប្រះទឹកRen’ai ចេញ ក៏ប៉ុន្តែ រយៈពេល ២៤ឆ្នាំបានកន្លងផុតទៅហើយ ហ្វីលីពីនមិនត្រឹមតែមិនអូសនាវានោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ុនបង់ជួសជុលនិងពង្រឹងដោយទ្រង់ទ្រាយធំដើម្បីកាន់កាប់ជាអចិន្ត្រៃយ៍ចំពោះថ្មប៉ប្រះទឹកRen’ai របស់ប្រទេសចិនទៀតផង។ ទង្វើរបស់ភាគីហ្វីលីពីនបានលើ្មសយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ...
ភ្នំពេញ ៖ សម្រាប់គម្រោងជំនួបដែលនឹងធ្វើនៅថ្ងៃ ៨ សីហា ស្អែកនេះ រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីចាំផ្ទះ ជាមួយក្រុមសមាជិក សមាជិការាជរដ្ឋាភិបាលទាំងក្នុងអាណត្តិចាស់ទាំងអាណត្តិថ្មី បើផ្អែកតាមការសន្និដ្ឋានរបស់ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា អាចជាសម្តេចណែនាំ ឬផ្តល់បទពិសោធន៍នានាដែលសម្តេចបានឆ្លងកាត់ ក្នុងតំណែងកំពូលៗរបស់កម្ពុជាជិត៤០ឆ្នាំមកនេះ ផ្តល់ទៅពួកគេ...
តូក្យូ៖ ប្រភពដែលដឹងអំពីបញ្ហានេះបានឲ្យដឹងថា ក្រសួងការពារជាតិជប៉ុន នឹងស្វែងរកថវិកាកម្រិតខ្ពស់ជាង ៧ ពាន់ពាន់លានយ៉េន (៤៩ពាន់លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ ដែលជាការផ្លាស់ប្តូរមួយស្របតាមយុទ្ធសាស្ត្រសន្តិសុខថ្មីរបស់ជប៉ុន ដើម្បីបង្កើនការចំណាយលើការការពារប្រចាំឆ្នាំរបស់ខ្លួនទ្វេដង។ ផែនការចំណាយលើវិស័យការពារជាតិ សម្រាប់ឆ្នាំដែលចាប់ផ្តើមពីខែមេសា អាចលើសពីកំណត់ត្រានៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ៦ ,៨ ពាន់ពាន់លានយ៉េន ប្រសិនបើសំណើនេះត្រូវបានទទួលយក។ ការកើនឡើងនេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងរបស់ជប៉ុនក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខធ្ងន់ធ្ងរដែលបង្កឡើងដោយប្រទេសចិន កូរ៉េខាងជើង និងរុស្ស៊ី។ សំណើថវិកានាពេលខាងមុខ ដែលនឹងត្រូវធ្វើឡើងនៅចុងខែនេះ នឹងរួមបញ្ចូលថវិកា...