រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា អ្នកនាំពាក្យយោធាមួយរូប បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានរៀបចំឡើង កាលពីថ្ងៃសុក្រថា យោធារបស់មីយ៉ាន់ម៉ា បានរឹបអូសបាន សារធាតុញៀនទ្រង់ទ្រាយធំ ដែលជាប្រភេទថ្នាំសណ្តំ ដែលមានតម្លៃ ប្រមាណ៨៣៧ពាន់លាន kyats ស្មើនឹង ៦៣៤,០៩លានដុល្លារអាមេរិក គិតចាប់ពីដើមឆ្នាំរយៈពេល១១ខែ នៅក្នុងឆ្នាំនេះ ។...
កណ្ដាល ៖ លោក ចាន់ តារា អភិបាលរងស្រុកខ្សាច់កណ្ដាល តំណាងលោក ប៊ុន ផេង អភិបាលស្រុក បានចូលរួមពិធីផ្សព្វផ្សាយគម្រោង «ពិពិធកម្មកសិកម្មកម្ពុជា» កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅសាលប្រជុំសាលាស្រុកខ្សាច់កណ្ដាល។ សូមជម្រាបថា ក្នុងពិធីផ្សព្វផ្សាយថ្នាក់មូលដ្ឋានគម្រោង ពិពិធកម្មកសិកម្មកម្ពុជា ក្រោមអធិបតីភាពលោក គង់...
បរទេស៖ កងកម្លាំងចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងតែប្រយុទ្ធ នឹងកងកម្លាំងពួកហូធី នៅក្នុងប្រទេសយេម៉ែន តាមសេចក្តីរាយការណ៍ បានវាយការវាយឆ្មក់ តាមអាកាសជាបន្តបន្ទាប់ លើបន្ទាយនានា ដែលក្រុមមានសម្ពន្ធភាព ជាមួយអ៊ីរ៉ង់ប្រើប្រាស់ នៅក្នុងនិងនៅជុំវិញរដ្ឋធានី សាណាអា នាថ្ងៃសុក្រនេះ។ ប៉ុន្តែនៅពេលភ្លាមៗនេះ នៅមិនទាន់មានការនិយាយ អំពីចំនួនអ្នករងគ្រោះនោះទេ ហើយការវាយប្រហារតាមអាកាស ដែលគេរាយការណ៍នេះ គឺត្រូវបានធ្វើឡើង ក្រោយមានការវាយប្រហារ...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា មានករណីបន្ថែមទៀតនៃជំងឺកូវីដ១៩ចំនួន៥៦៩នាក់ គិតត្រឹមម៉ោងសូន្យៗនៅថ្ងៃសុក្រនេះ បើធៀបនឹងរយៈពេល២៤ម៉ោងកន្លងទៅ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប កើនឡើងដល់៣២.៨៨៧នាក់ ។ ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃ នៅថេរ ប្រមាណជាង៥០០នាក់ សម្រាប់រយៈពេល០២ថ្ងៃជាប់ៗគ្នាមកនេះ ដែលនាំឲ្យកើនឡើងត្រីគុណស ម្រាប់រយៈពេល២០ថ្ងៃមកនេះ ដោយសារតែមានការនៅផ្តុំគ្នា ជាក្រុមតូចៗ ដែលឆ្លងជំងឺនៅក្នុងក្រុងសេអ៊ូល...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឲ្យដឹងថា ស្ថាន ភាពអ្នកជំងឺសង្ស័យពុលថ្នាំ នៅភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទាំង១០នាក់នោះ បានធូរស្រាល និងត្រឡប់ទៅផ្ទះសម្បែងរៀងៗខ្លួន វិញហើយ។ លោកស្រី ឱ វណ្ណឌីន...
ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន និងសាជីវកម្មឧស្សាហកម្ម មហាកំផែងចិន (CGWIC) បានចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់ (MOU) ស្តីពីការជំរុញប្រព័ន្ធផ្កាយរណប BeiDou និងបច្ចេកវិទ្យា ចាប់រលកសញ្ញាពីចម្ងាយ (Remote Sensing) នៅប្រទេសកម្ពុជា។ លោក Hu Gang ប្រធានក្រុមហ៊ុន BeiDou...
បរទេស៖ មជ្ឈមណ្ឌលសង្គ្រាមផ្ទៃសមុទ្រ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាស នូវការតេស្តសាកល្បងមួយ ដែលកូនដ្រូនស្វ័យប្រវត្តិ ត្រូវបានបង្ហោះ និងចុះចតលើនាវាកំពុងបើក សម្រាប់ប្រើជាគោលដៅ សម្រាប់អាវុធឡាស៊ែ។ ការតេស្តសាកល្បង ដែលធ្វើឡើងកាលពីសប្ដាហ៍មុន នៅកងពល NSWC ក្នុងទីក្រុង Port Hueneme រដ្ឋកាលីហ្វូញ៉ានេះ មានទាំងកម្មវិធីសូហ្វហ្វែ ដែលក្រុមហ៊ុន Planck...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្រុមហ៊ុនកម្ពុជាតេលា បានផ្តល់រថយន្ត ចំនួន ១០គ្រឿង រួមមាន រថយន្តប្រភេទដឹកជញ្ជូន អ្នកដំណើរ ចំនួន ០៤គ្រឿង និងរថយន្តដឹកប្រេងឥន្ធនៈ ចំនួន ០៦គ្រឿង ជូនដល់បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានជាតិកម្លាំងពិសេស ប្រឆាំងភេរវកម្ម។ ក្នុងពិធីប្រគល់ទទួលរថយន្តទាំងនេះ...
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានថ្លែងអំណរគុណ ចំពោះរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ហើយបានសង្កត់ធ្ងន់ថា រដ្ឋបាលរបស់លោក នឹងមិនបញ្ឈប់ ការឆ្ពោះទៅរកសន្តិភាពយូរអង្វែង នៅលើឧបទ្វីបនោះទេ។ លោកមូន បានប្រាប់លោកវ៉ាង យី នៅពេលចាប់ផ្តើមនៃកិច្ចប្រជុំថា “រដ្ឋាភិបាលរបស់យើង នឹងមិនបញ្ឈប់ការខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្គ្រាម...
សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា ប្រទេសសិង្ហបុរី នឹងពង្រឹងទៅលើការត្រួតពិនិត្យតាមព្រំដែន សម្រាប់អ្នកដំណើរទាំងឡាយ មកពីហ្វាំងឡង់ និងតួកគី ដែលតម្រូវឲ្យពួកគេ ត្រូវនៅដាច់ដោយឡែកពីគេចំនួន១៤ថ្ងៃ នៅតាមទីកន្លែង ដែលបានរៀបចំ នៅពេលមកដល់ទឹកដីសិង្ហបុរី ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ចេញដោយក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការប្រកាសបានធ្វើឡើង ដែលមានករណីកើនឡើង នៅហ្វាំងឡង់...