ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្នែកខ្លះនៃកំណាត់ផ្លូវដែក ភ្នំពេញ-ព្រះសីហនុ ចាប់ពីគ.ម 135 ដល់ គ.ម 148 ត្រូវបានកាត់ផ្តាច់ ដោយជំនន់ទឹកភ្លៀង ដែលធ្វើឲ្យអាក់ខានការដឹកជញ្ជូនតាមផ្លូវដែក។ បច្ចុប្បន្នក្រសួងសាធារណការ និងក្រុមហ៊ុនរ៉ូយ៉ាល់ រ៉េលវេ កំពុងចាត់វិធានការណ៍ចាំបាច់បន្ទាន់ និងធ្វើការជួសជុល ដើម្បីឈានទៅរកការបើកដំណើរការដឹកជញ្ជូនតាមផ្លូវដែកនេះឡើងវិញឲ្យឆាប់បំផុត ៕
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ក្រុមជ្រុលនិយមអ៊ីស្លាម ISIS បានចេញមកអះអាងថា ខ្លួនគឺជាអ្នករៀបចំផែនការបំផ្ទុះដោយគ្រាប់បែកអត្តឃាតនៅក្នុងខេត្ត Khyber Pakhatunkhwa កាលពីពេលថ្មីៗកន្លងមកនេះ។ ក្រុមដែលត្រូវបានស្គាល់ឈ្មោះថាហៅកាត់ថា ISIS-K បានប្រកាសសំដៅហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានធ្វើឡើងកាលពីថ្ងៃចន្ទដែលក្នុងនោះប៉ូលីសប៉ាគីស្ថាន ក៏មានការសង្ស័យថាមានការជាប់ពាក់ព័ន្ធជាមួយនឹងក្រុមតាលីបង់ផងដែរ។ គួរឲ្យដឹងដែរថាមនុស្សប្រហែល ១០០០ នាក់បានស្ថិតនៅក្នុងទីតាំងមួយក្នុងទីក្រុង Khar នៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកបានបំផ្ទុះអាវកាក់អត្តឃាតរបស់គាត់...
ភ្នំពេញ ៖ លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) សម្រេចប្រកាសនៅព្រឹកថ្ងៃ១ សីហានេះ បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលការគាំទ្រចំនួន៦,៣៩៨,៣១១សំឡេង ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច ទទួលការគាំទ្រចំនួន ៧១៦,៤៩០សំឡេង។ ការគណនាក្រៅផ្លូវការ គឺគណបក្សប្រជាជនកម្ពុជាទទួលបានចំនួន១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន៥ អាសនៈ។ ក្នុងនោះភ្នំពេញ ១ , កណ្តាល...
បរទេស៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចបារាំង លោក Bruno Le Maire បានច្រានចោលការអំពាវនាវឱ្យប្រទេសបារាំង “បំបែក” ពីទីក្រុងប៉េកាំង ដោយសារតែការព្រួយបារម្ភអំពីសន្តិសុខ។ ជំនួសមកវិញ លោកបានរំលឹកឡើងវិញកាលពីថ្ងៃអាទិត្យថា ទីក្រុងប៉ារីសចង់បានការចូលទៅកាន់ទីផ្សារចិន កាន់តែប្រសើរ និងទំនាក់ទំនងពាណិជ្ជកម្មកាន់តែប្រសើរឡើងជាមួយប្រទេសនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Le...
បរទេស៖ របបយោធាដែលបានដណ្តើមអំណាចកាលពីសប្តាហ៍មុន បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលដែលត្រូវបានទម្លាក់ពីអំណាចរបស់ប្រទេសនីហ្សេ បានអនុញ្ញាតឱ្យប្រទេសបារាំង ធ្វើការវាយប្រហារលើវិមានប្រធានាធិបតីដើម្បីដោះលែងប្រធានាធិបតីលោក Mohamed Bazoum ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅមុននេះ របបយោធាបានព្រមានប្រឆាំងនឹងការប៉ុនប៉ងរបស់បរទេសដើម្បីដោះលែងលោក Bazoum ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងនៅឯវិមានប្រធានាធិបតីតាំងពីថ្ងៃពុធ នៅពេលដែលការបះបោរប្រដាប់អាវុធត្រូវបានរៀបចំឡើង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ វរសេនីយ៍...
បរទេស៖ ទីក្រុងឡុងដ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងគាំទ្រដល់សង្គ្រាមប្រូកស៊ី ឬហៅថា សង្គ្រាមតំណាងរបស់អង្គការណាតូប្រឆាំងនឹងរុស្ស៊ីនៅអ៊ុយក្រែន ការបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែនជាង ១៧ ៥០០ និងរហូតដល់ ២០ ០០០ នាក់ទៀតនៅក្នុងឆ្នាំខាងមុខនេះ ការផ្តល់ជំនួយយោធាជាង ៥,៦ ពាន់លានផោន (៧,២ ពាន់លានដុល្លារ) និងការបំផ្លិចបំផ្លាញដោយចេតនាកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ដែលមានសក្តានុពលនៅនិទាឃរដូវឆ្នាំ ២០២២។ យោងតាមសារព័ត៌មាន Sputnik...
លោក ហ៊ុន ម៉ាណែត៖ ការរិះគន់ក្នុងគោលបំណងស្ថាបនា គឺខុសពីការប្រឌិតបញ្ហា ដើម្បីបង្កាច់បង្ខូចhttps://dap-news.com/?p=348867 ប្រមុខការពារជាតិ ៖ មូលដ្ឋានសមុទ្ររាម បាននិងកំពុងដំណើរការយ៉ាងសកម្មhttps://dap-news.com/?p=348868 ស្នងការខេត្តកំពត ចាប់ផ្តើមស្វែងរកយុវតីម្នាក់ បាត់ខ្លួន នៅជ្រោះឱមាល់https://dap-news.com/?p=348883 ៣-៤ថ្ងៃទៀត ទឹកទន្លេនឹងហក់ឡើង , ខេត្ត៣ត្រូវប្រុងប្រយ័ត្នhttps://dap-news.com/?p=348940 ៣ សីហា ! សម្តេចតេជោ...
បរទេស៖ ការសម្រេចចិត្តរបស់អ៊ីតាលីក្នុងការចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន (BRI) គឺជាកំហុសមួយដែលរដ្ឋាភិបាលទីក្រុងរ៉ូម ឥឡូវនេះកំពុងស្វែងរកការដកខ្លួនចេញពីគម្រោងនេះ, នេះបើតាមរដ្ឋមន្ត្រីការពារជាតិអ៊ីតាលី លោក Guido Crosetto បានប្រាប់កាសែត Corriere della Sera កាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រទេសអ៊ីតាលីបានចុះហត្ថលេខាលើផែនការរបស់ចិន...
វ៉ាស៊ីនតោន៖ លោក Roger Wicker សមាជិកគណៈកម្មាធិការសេវាប្រដាប់អាវុធ នៃព្រឹទ្ធសភា (GOP) បានគំរាមបិទការលក់នាវាវាយប្រហារដោយថាមពលនុយក្លេអ៊ែរ របស់អាមេរិក ទៅឱ្យអូស្ត្រាលី លុះត្រាតែរដ្ឋបាលលោក បៃដិន បង្កើនការចំណាយលើវិស័យការពារជាតិ ក្នុងនោះមន្ត្រីអូស្ត្រាលី បានសម្តែងការព្រួយបារម្ភថា ការសម្រេចចិត្តបែបនេះអាចធ្វើឱ្យពួកគេជាប់គាំងបន្ទាប់ពីទីក្រុងកង់បេរ៉ា បានបដិសេធកិច្ចព្រមព្រៀងរងចំនួន ៦៥ ពាន់លានដុល្លារជាមួយប្រទេសបារាំង។ រដ្ឋមន្ត្រីការបរទេស Antony Blinken...
ភ្នំពេញ ៖ អគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃដែលសាងសង់ឡេីងលេីទីតាំងចាស់ សម្រេចបានជាង ៩៨%ហេីយ ខណៈអគារនេះ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ។ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ។ នាឱកាសនោះ លោកឧកញ៉ា ទូច គីម...