ភ្នំពេញ៖ នៅថ្ងៃទី ៣០ ខែកក្កដាឆ្នាំ២០២៣ លោក មុឹង កុម្ភៈអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកចន្រ្ទានិងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំសំរោង បានដឹកនាំក្រុមការងារចុះជួយមូលដ្ឋានឃុំសំរោង នាំយកទេយ្យទានវេរប្រគេនព្រះសង្ឃចាំព្រះវស្សា ចំនួន៣វត្តក្នុងឃុំសំរោង ក្នុងនោះមានវត្តបុទុមរង្សី វត្តអង្គរំដេញ និងវត្តស្វាយថ្លឹងក្នុង១វត្តទទួលបាន ៈទៀនវស្សាចំនួន១គូ ប្រេងឥន្ធនះ៣០លីត្រ អង្ករចំនួន២០០គីឡូក្រាម មីម៉ាម៉ាចំនួន៥កេសតូច ត្រីខកំប៉ុង១កេស ទឹកសុទ្ធវីតាល់ចំនួន៥កេសតូច ទឹកក្រូចចំនួន៥កេស ស្ករសចំនួន៥គីឡូក្រាម តែចំនួន២គីឡូ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានសមាសភាពពីគណបក្សនយោបាយនានា គឺនៅរក្សាដដែល ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិ ក្នុងស្មារតីបង្រួបបង្រួមជាតិផងដែរ។ តាមរយៈសារសំឡេង នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថា កម្ពុជាមានតម្រូវការក្នុងការប្រមូលធាតុចូល នៃបណ្ដាគណបក្សនយោបាយទាំងអស់ ដើម្បីចូលរួមក្នុងការកសាងប្រទេស។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា កងកម្លាំងយោធារបស់អ៊ុយក្រែនកំពុងប្រើប្រាស់និងប្រតិបត្តិការវាយប្រហារមកលើទីតាំងនៃកងកម្លាំងយោធារបស់រុស្សី ជាច្រើនកន្លែងដោយគ្រាប់រ៉ូក្កែតរបស់កូរ៉េខាងជើង។ ប្រភពដដែលបានបញ្ជាក់ទៀតថា៖ គ្រាប់រំសេវដែលត្រូវបានប្រើប្រាស់នោះត្រូវបានគេចោទសួរនិងបង្ហាញដល់អ្នកកាសែត ដោយកងទ័ពរបស់ក្រុងគៀវ ដែលកំពុងប្រតិបត្តិការគ្រាប់រ៉ុក្កែត Grad សម័យសូវៀត នៅជិតទីក្រុង Artyomovsk នៃតំបន់Bakhmutដែលគ្រប់គ្រងដោយរុស្ស៊ី។ ក្រុមអ្នកជំនាញនិងតាមដានព័ត៌មានរបស់អាវុធបានបញ្ជាក់ថាសញ្ញាសម្គាល់នៅលើគ្រាប់រ៉ុក្កែត បានបង្ហាញថា អាវុធទាំងនោះគឺត្រូវបានផលិតដោយទីក្រុងព្យុងយ៉ាងក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០និងឆ្នាំ១៩៩០ ។ របាយការណ៍នេះបានកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងដោយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu...
បរទេស៖លោករដ្ឋមន្ត្រីការបរទេសនៃប្រទេសហុងគ្រី Peter Szijjarto កាលពីថ្ងៃសុក្រម្សិលមិញនេះបានលើកឡើងថាលក្ខខណ្ឌទាំងឡាយសម្រាប់ការចរចាបញ្ចប់ជម្លោះនៅអ៊ុយក្រែននឹងអូសបន្លាយកាន់តែអាក្រក់ឡើងហើយគ្មានពេលណាដែលសាកសមពិភាក្សាបំផុតជាងបច្ចុប្បន្នឡើយ។ យោងតាមការចេញផ្សាយរបស់ RT នៅពេលនេះភាគីខាងរុស្សីពានបង្ហាញជំហត្រៀមខ្លួនរួចជាស្រេចក្នុងការស្វែងរកដំណោះស្រាយផ្នែកកាទូតចំពោះវិបត្តិប៉ុន្តែបែរជាបានទទួលរងនូវការបដិសេធពីសំណាក់សហរដ្ឋអាមេរិកនិងអង្គការណាតូដែលជាអ្នកផ្គត់ផ្គង់និងគាំទ្រអាវុធឲ្យអ៊ុយក្រែននោះទៅវិញ។ លោក Szijjarto បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ បន្ទាប់ពីជំនួបរបស់គាត់ជាមួយរដ្ឋមន្ត្រីការបរទេសតួគី លោក Hakan Fidan ដោយបញ្ជាក់ថានឹងមិនមានលក្ខខណ្ឌណាដេលល្អប្រសើរជាងការចរចាសន្តិភាពនាពេលនេះទេ។ លោកក៏បានបន្ថែមទៀតដែរថា៖ស្ថានភាពកាលថ្ងៃម្សិលមិញគឺប្រសើរជាងថ្ងៃនេះ ហើយស្ថានភាពនៅថ្ងៃស្អែកនឹងអាក្រក់ជាងថ្ងៃនេះទៅទៀត៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថាឧត្តមក្រុមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់សម្រាប់អាណត្តិទី៧ដែលនឹងមានលោក ហ៊ុន ម៉ាណែត ជារាជរដ្ឋាភិបាល និងនាយករដ្ឋមន្រ្តីថ្មីនៅតែបន្តមាន សម្រាប់ជាធាតុផ្សំចូលរួមជាមួយរាជរដ្ឋាភិបាល ហើយបក្សមិនបានចូលរួមបោះឆ្នោតក៏អាចមានលទ្ធភាពចូលរួមដែរ ឲ្យតែចុះបញ្ជីនៅក្រសួងមហាផ្ទៃ ។ ប៉ុន្តែទោះជាយ៉ាងសម្តេចតេជោ ក៏ទុកឲ្យរាជរដ្ឋាភិបាលថ្មីជាអ្នកសម្រេចផងដែរ ចំពោះការចូលរួមក្នុងក្រុមប្រឹក្សានេះដែលនឹងមានបក្សថ្មីចូលរួម៕
បរទេស៖ លោក Yevgeny Prigozhin ដែលជាមេដឹកនាំរបស់ទាហ៊ានស៊ីឈ្នួល Wagner បានសរសើរការធ្វើរដ្ឋប្រហារយោធានៅនីហ្សេ ហើយបានស្នើឱ្យបញ្ជូនអ្នកប្រយុទ្ធរបស់លោកទៅកាន់ប្រទេសអាហ្វ្រិកខាងលិចមួយនេះ “ដើម្បីជួយស្តារសណ្តាប់ធ្នាប់” ។ យោងតាមសារព័ត៌មានវៀតណាម VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Yevgeny Prigozhin បាននិយាយនៅក្នុង ការថតជាសំឡេង...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបានទទួលស្គាល់ថា មីស៊ីលបានវាយប្រហារទីក្រុងកំពង់ផែ Taganrog ភាគនិរតីកាលពីថ្ងៃសុក្រ ដោយហៅឧបទ្ទវហេតុនេះថា ជា “ការវាយប្រហារភេរវកម្ម” ដោយអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយយោងតាមអាជ្ញាធរក្នុងតំបន់ថា តំបន់កណ្តាលទីក្រុងត្រូវបានវាយប្រហារដោយការបំផ្ទុះដ៏ធំមួយកាលពីថ្ងៃសុក្រ ដោយយ៉ាងហោចណាស់មនុស្ស ១៥នាក់បានរងរបួស។ យោធាបាននិយាយថា កងកម្លាំងអ៊ុយក្រែនបានប្រើប្រាស់មីស៊ីលពីប្រព័ន្ធប្រឆាំងយន្តហោះ S-200 សម័យសូវៀត...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃសុក្រថា ទាហានអ៊ុយក្រែនបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលពួកគេបន្តការវាយលុកនៅទូទាំងជួរមុខ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងកម្លាំងរបស់ទីក្រុងគៀវបានបាត់បង់បុគ្គលិកយោធារាប់រយនាក់ និងគ្រឿងសព្វាវុធជាច្រើនដែលផ្គត់ផ្គង់ដោយលោកខាងលិច រួមទាំងរថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់ និងរថយន្តប្រយុទ្ធកង់ ១០ AMX-10 ដែលផលិតដោយបារាំង។ យោធារុស្ស៊ី...
តូក្យូ៖ ជប៉ុន បានឲ្យដឹងនៅក្នុងរបាយការណ៍ការពារជាតិប្រចាំឆ្នាំរបស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថា តុល្យភាពយោធារវាងចិន និងកោះតៃវ៉ាន់ មានភាពលំអៀងខ្លាំងឆ្ពោះទៅក្រុងប៉េកាំង ចំពេលមានភាពតានតឹងលើកោះដែលគ្រប់គ្រងដោយខ្លួនឯង (តៃវ៉ាន់) ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាទឹកដីរបស់ខ្លួន។ របាយការណ៍ឆ្នាំ២០២៣ របស់ក្រសួងការពារជាតិ ជប៉ុន ដែលបានទទួលដោយខុទ្ទកាល័យនាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា នៅថ្ងៃដដែលនោះ បានឲ្យដឹងថា មានការព្រួយបារម្ភជាសកលអំពីការកើនឡើងនៃ “សកម្មភាពយោធាបង្ខិតបង្ខំ” របស់ចិន...
បណ្ដាប្រទេស លោកខាងលិច កំពុងបាត់បង់ក្ដីសង្ឃឹម ចំពោះការវាយលុក របស់អ៊ុយក្រែនhttps://dap-news.com/?p=347716 សមាជិកព្រឹទ្ធសភាថៃ ៦រូប ដែលបោះឆ្នោតគាំទ្រលោក Pita ត្រូវសកម្មជននយោបាយមួយរូបប្តឹងទៅ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយhttps://dap-news.com/?p=347775 អាមេរិកនឹង បំផ្លាញអនាគតរបស់ខ្លួន នៅអាស៊ីប៉ាស៊ីហ្វិក ដោយការអូសទាញ ប្រទេសនានា ចូលទៅក្នុងជម្លោះជាមួយចិនhttps://dap-news.com/?p=347866 កាសែតអាល្លឺម៉ង់៖ រថក្រោះអ៊ុយក្រែន ផ្គត់ផ្គង់ដោយលោកខាងលិច ប៉ុន្តែចាក់ប្រេងរបស់រុស្ស៊ីhttps://dap-news.com/?p=347929 អង្គភាពសិទ្ធិមនុស្ស...