ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំដល់គ្រប់ម្ចាស់សហគ្រាសប្រកបអាជីវកម្មនាំចូលបារី ឬចែកចាយបន្តបារីនាំចូលទាំងអស់ អំពីនីតិវិធីនៃការអនុវត្តអាករលើតម្លៃបន្ថែម (អតប)។ ការអនុវត្តអាករលើតម្លៃបន្ថែមចំពោះបារីនាំចូល ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពលើរបស់ក្រសួងសេដ្ឋកិច្ច ក្នុងគោលដៅពង្រឹងការអនុវត្តអាករលើតម្លៃបន្ថែមឲ្យមានតម្លាភាព និងសង្គតិភាព។ តាមរយៈសេចក្ដីណែនាំរបស់ក្រសួងនាថ្ងៃ២៥ កក្កដា បានឲ្យដឹងថា «ចំពោះបារីដែលនាំចូលសម្រាប់គោលដៅលក់ក្នុងស្រុក សហគ្រាសត្រូវអនុវត្តអាករលើតម្លៃបន្ថែម ដូចទំនិញនាំចូលជាប់អាករដទៃទៀតដែរ...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន៤០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងបន្ថែមលើការផ្តល់សេវាសាធារណៈដោយរដ្ឋបាលមូលដ្ឋាន តាមរយៈកំណែទម្រង់ជាបន្តបន្ទាប់ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ និងវិមជ្ឈការ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃ២៦ កក្កដា បានឲ្យដឹងថា កម្ចីកម្មវិធីរងទីពីរ និងចុងក្រោយ ក្រោមកម្មវិធីអភិវឌ្ឍន៍វិស័យសេវាសាធារណៈ និងការគ្រប់គ្រងហិរញ្ញវត្ថុដែលបានធ្វើវិមជ្ឈការលើកទីពីរនេះ នឹងបញ្ចប់កំណែទម្រង់ជាបន្តបន្ទាប់ ដើម្បីពង្រឹងតួនាទី និងសមត្ថភាពរបស់រដ្ឋបាលមូលដ្ឋាន ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។ កំណែទម្រង់ក្រោមកម្មវិធីរងទីពីរនេះ...
វ៉ាស៊ីនតោន៖ ក្រុមមន្ត្រីបានឲ្យដឹងថា សហរដ្ឋអាមេរិក ជឿជាក់ថា ការរក្សាទំនាក់ទំនងកម្រិតខ្ពស់ជាមួយប្រទេសចិន គឺជារឿងសំខាន់ បើទោះបីជាប្រទេសនេះ បានដករដ្ឋមន្ត្រីការបរទេស Qin Gang ចេញពីមុខតំណែងដោយមិនបានប្រាប់ហេតុផលក៏ដោយ។ អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បានឲ្យដឹងថា “វាមិនផ្លាស់ប្តូរអ្វីនោះទេ” ខណៈកត់សម្គាល់ថា ដោយសារការដកចេញ គឺជាបញ្ហាផ្ទៃក្នុងសម្រាប់ប្រទេសចិន សហរដ្ឋអាមេរិក មិនមានជំហរនិយាយច្រើនអំពីវានោះទេ។ លោកស្រីបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសរុស្សី Sergey Shoigu តាមផែនការនឹងត្រូវបំពេញទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េខាងជើង នៅសប្តាហ៍នេះតបតាមការអញ្ជើញរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ យោងតាមការចេញផ្សាយរបស់ RT និងសេចក្តីប្រកាសរបស់ក្រសួងការពារជាតិរុស្សី ដោយផ្ទាល់បានឲ្យដឹងដែរថាដំណើរទស្សនកិច្ចលើកនេះ គឺនឹងធ្វើឡើងក្នុងឳកាសដែលប្រទេសកូរ៉េខាងជើង នឹងរៀបចំកម្មវិធីខួប នៃការបញ្ចប់ទៅសង្គ្រាមនៅកូរ៉េ។ បើមិនមានអ្វីប្រួលប្រែទេនោះពេលវេលាដែលក្រុមគណប្រតិភូរុស្សី នឹងត្រូវធ្វើដំណើរកាន់ប្រទេសកូរ៉េខាងជើង នឹងធថ្វើឡើងចន្លោះពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ខែកក្កដានេះក្នុងព្រឹត្តិការណ៍ខួបលើកទី៧០ នៃការបញ្ចប់ទៅសង្គ្រាមនៅឧបទ្វីបកូរ៉េ។ សេចក្តីថ្លែងការណ៍ដដែលក៏បានបន្ថែមដែរថា ដំណើរទស្សនកិច្ចនេះនឹងជួយពង្រឹងទំនាក់ទំនងយោធារុស្ស៊ី-កូរ៉េខាងជើង ឲ្យកាន់តែប្រសើរហើយនឹងក្លាយជាដំណាក់កាលដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕...
លោក សុខ ឥសាន អស់សំណើច អាមេរិក ដាក់ទណ្ឌកម្មកម្ពុជា ក្រោយមិនទទួលស្គាល់ លទ្ធផលបោះឆ្នោត ហើយវាយតម្លៃដូចគ្រូទាយhttps://dap-news.com/national/2023/07/25/347863/ ហ្វីលីពីន ៖ ការរាប់សន្លឹកឆ្នោត ដោយដៃនៅកម្ពុជា បញ្ជាក់ពីតម្លាភាព គួរឱ្យជឿទុកចិត្តបានhttps://dap-news.com/national/2023/07/25/347869/ ភូមិព្រៃស្នួល ឈរលេខរៀងទី១ នៃការកើនសំឡេងគាំទ្រ គណបក្សប្រជាជនកម្ពុជា នៅឃុំរវៀងhttps://dap-news.com/national/2023/07/25/347844/ លោក យ៉េង...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ថា ប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានលើកឡើងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួន២គ្រាប់ចូលក្នុងសមុទ្រ នៅឆ្នេរភាគខាងកើតរបស់ខ្លួនកាលពីល្ងាចថ្ងៃចន្ទ ខណៈភាពតានតឹងនៅតែមានខ្ពស់ជុំវិញការធ្វើតេស្តអាវុធជាញឹកញាប់របស់ក្រុងព្យុងយ៉ាង ។ ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា គ្រាប់មីស៊ីលទី១បានហោះបានចម្ងាយប្រហែល៣៥០គីឡូម៉ែត្រ និងគ្រាប់ទី២ប្រហែល៤០០គីឡូម៉ែត្រ ដែលគ្រាប់មីស៊ីលទាំង២នេះបានឈានដល់កម្ពស់ប្រហែល១០០គីឡូម៉ែត្រ ។ ក្រសួងខាងលើបានឲ្យដឹងទៀតថា គ្រាប់មីស៊ីលនេះទំនងជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចស្វ័យយ័តរបស់ប្រទេស នេះដែលលាតសន្ធឹងប្រហែល៣៧០គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់ខ្លួន...
អាតែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានបន្តធ្វើនៅថ្ងៃចន្ទ ដើម្បីរកមនុស្សដែលអាចជាប់គាំងនៅក្នុងគំនរបាក់បែក នៃស្ពាន ដែលបានបាក់មួយផ្នែកនៅមួយថ្ងៃមុន នៅជិតទីក្រុងកំពង់ផែ Patras ភាគខាងលិចនៃប្រទេសក្រិច ។ ទូរទស្សន៍ជាតិក្រិក ឈ្មោះថា ERT បានរាយការណ៍ថា ឧបទ្ទវហេតុនេះបានបណ្តាលឱ្យមនុស្សស្លាប់ម្នាក់ និងរបួសចំនួន១៤ នាក់ ហើយជនសង្ស័យចំនួន៤នាក់ត្រូវបានចាប់ខ្លួនជុំវិញឧបទ្ទវហេតុនេះ...
បរទេស៖ ទីក្រុងវ៉ាស៊ីនតោននឹងការពារប្រទេសប៉ូឡូញ ក្នុងករណីមានការវាយប្រហារពីបរទេស អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទដោយធ្វើអត្ថាធិប្បាយលើពាក្យចចាមអារ៉ាមថា អ្នកប្រយុទ្ធមកពីក្រុមហ៊ុនយោធាឯកជន Wagner ដែលបច្ចុប្បន្នឈរជើងនៅក្នុងប្រទេសបេឡារុស្ស ចង់ “ចូលទៅ” នៅក្នុងរដ្ឋជិតខាងគឺប៉ូឡូញ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកសវនាការជាសាធារណៈ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្តីការ គ.ជ.ប ដើម្បីជំនុំជម្រះលើបណ្ដឹង សំណុំរឿង ចំនួន៥ ពាក់ព័ន្ធនឹងសកម្មភាពណែនាំ និងញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។ យោងតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប នាថ្ងៃទី២៥ កក្កដា នេះ បានឱ្យដឹងថា...
ភ្នំពេញ ៖ ក្រោយពីគណបក្សប្រជាជនកម្ពុជា ឈ្នះការបោះឆ្នោតជ្រើសតាំងតំណាង នីតិកាលទី៧ យ៉ាងត្រចះត្រចង់នោះ លោក វឿង ឌិញហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភាវៀតណាម បានជឿជាក់ថា ជ័យជម្នះដ៏អស្ចារ្យនេះ នឹងដើរតួនាទីជាកម្លាំងចលករដ៏រឹងមាំ ក្នុងការជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាង កម្ពុជា-វៀតណាម។ តាមរយៈលិខិតផ្ញើជូន សម្តេច ហេង សំរិន...