ឆ្លងកាត់ប្រវត្តិសាស្ត្រជាច្រើនឆ្នាំមកន្លងមកនេះ បរិបទនយោបាយប្រទេសកម្ពុជាបានផ្លាស់ប្ដូរតាម រយៈការបោះឆ្នោតជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់សម្រាប់ប្រជាពលរដ្ឋខ្មែរជាម្ចាស់ប្រទេសនិងមតិពិភពលោកទាំងមូល។ជាក់ស្តែងកាលពីថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដោយមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៨ គណបក្ស ដើម្បីដណ្តើមអសនៈក្នុងរដ្ឋសភាចំនួន១២៥។ ឯកឧត្តមប្រាជ្ញ ចន្ទប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.បបានមាន ប្រសាសន៍ថា ប្រជាពលដ្ឋចេញទៅបោះបោះឆ្នោត សរុបមានចំនួនជាង៨លាននាក់ ស្មើនឹង៨៤.៥៨ ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៩,៧១០,៦៥៥នាក់។ ឯកឧត្តមបន្ថែមថា កាលពីព្រឹកថ្ងៃទី ២៣ ខែកក្កដាឆ្នាំ២០២៣ចាប់ពីវេលាម៉ោង៧:០០...
ប៉េកាំង៖ ថ្ងៃទី២៤ខែកក្កដា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំមានអ្នកសារព័ត៌មានបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាបានប្រកាសថាបានឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ តើប្រទេសចិនមានការវាយតម្លៃយ៉ាងដូចម្តេចចំពោះរឿងនេះ ? តើប្រទេសចិនមានការរំពឹងទុកអ្វីចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងកម្ពុជានាពេលអនាគត? លោកស្រី Mao Ning បានថ្លែងថា ក្នុងនាមជាប្រទេសជិតខាងល្អនិងមិត្តភក្តិល្អ ប្រទេសចិនសូមសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការដែលប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដោយរលូន ក៏ដូចជាសម្តែងការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជាដែលបានឈ្នះក្នុងការបោះឆ្នោតក្រោមការដឹកនាំដោយសម្តេច ហ៊ុនសែន...
ថ្ងៃទី ២៤ ខែកក្កដា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកកិច្ចប្រជុំក្រោមអធិបតីភាពរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បីធ្វើការវិភាគនិងស្រាវជ្រាវអំពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងចាត់ចែងការងារសេដ្ឋកិច្ចក្នុងឆមាសទីពីរនៃឆ្នាំ២០២៣នេះ ។ អង្គប្រជុំបានសម្គាល់ឃើញថា ចាប់តាំងពីដើមឆ្នាំនេះមក ក្រោមការដឹកនាំដ៏រឹងមាំរបស់គណៈកម្មាធិការមជ្ឈិមបក្សដែលមានលោក Xi Jinping ជាប្រមុខស្នូល គ្រប់តំបន់និងគ្រប់ក្រសួង-ស្ថាប័ននានាបានគ្រោងផែនការការងាជាតិនិងអន្តរជាតិ ការងារបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងការអភិវឌ្ឍនិងសន្តិសុខ ។ ជារួម សេដ្ឋកិច្ចជាតិចិនបន្តងើបឡើងវិញនិងមាននិន្នាការស្តារឡើងជាទូទៅ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជំនាញ អាជ្ញាធរ មូលដ្ឋាន ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចប្រកបដោយស្មារតីខ្ពស់ ចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សារធារណៈ នៅតាមការិយាល័យបោះឆ្នោតទាំង ២ ២០៦ ការិយាល័យ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ...
ភ្នំពេញ ៖ រដ្ឋាភិបាលអូស្រ្តាលី បានប្រកាសនឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ចំនួន ៨៣,៦ លានដុល្លារអូស្រា្តលី ដល់កម្ពុជា ក្នុងឆ្នាំ២០២៣-២០២៤ ដែលរួមមាន ៤៧,៩ លានដុល្លារអូស្រា្តលី ក្នុងក្របខ័ណ្ឌទ្វេភាគី ខណៈចំនួនទឹកប្រាក់ដែលនៅសល់ត្រូវផ្តល់តាមរយៈកម្មវិធីសកល និងតំបន់។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា “តាមការបញ្ជាក់នៅក្នុងលិខិតរួមថ្មីៗនេះរបស់...
បរទេស៖ ប្រធានតំបន់ លោក Sergey Aksyonov បានប្រកាសថា ឃ្លាំងអាវុធរុស្ស៊ីមួយកន្លែងនៅតំបន់ Crimea ត្រូវបានវាយប្រហារដោយការវាយឆ្មក់មួយយប់ របស់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ។ ក្រសួងការពារជាតិរុស្ស៊ី ក៏បាននិយាយថា យោធាបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក (UAV) សរុបចំនួន ១៧ គ្រឿង ខណៈដែលប្រភពទាំងពីរបានអះអាងកាលពីព្រឹកថ្ងៃចន្ទថា មិនមានអ្នករងរបួសក្នុងអំឡុងពេលប្រតិបត្តិការការពារនោះឡើយ។ យោងតាមសារព័ត៌មាន RT...
ភ្នំពេញ៖ ដើម្បីអបអរសាទរ គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំ ដោយសម្តេច ហ៊ុន សែន បានឈ្នះក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ លោក ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស កម្មុយនីស្តចិន បានប្រកាសថា រីករាយបង្កើនការដឹកនាំ ផ្នែកនយោបាយទ្វេភាគី ជាមួយកម្ពុជា។ នេះបើយោងតាមស្ថានទូតចិនប្រចាំកម្ពុជា ។...
បរទេស៖ កាសែតអាល្លឺម៉ង់ Handelsblatt បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រទេសអ៊ុយក្រែនប្រើប្រាស់ប្រេងរបស់រុស្ស៊ីដែលចម្រាញ់នៅក្នុងប្រទេសហុងគ្រី និង ប្រទេសតួកគី ដើម្បីផ្តល់ថាមពលដល់រថក្រោះ និងម៉ាស៊ីនម៉ាស៊ូតដែលផ្គត់ផ្គង់ដោយលោកខាងលិច។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា កាសែតអាជីវកម្មប្រចាំថ្ងៃបានកត់សម្គាល់ដោយដកស្រង់សម្តីមន្ត្រីគយអ៊ុយក្រែនថា ក្រុមហ៊ុនប្រេង និងឧស្ម័នយក្សហុងគ្រី MOL “បានបង្កើនការលក់របស់ខ្លួនទ្វេដងទៅឱ្យអ៊ុយក្រែន ក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ។ ចាប់តាំងពីប្រភព...
បរទេស៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសប៉ាគីស្ថាន បានចេញដីកាចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី គឺលោក Imran Khan ដែលប្រឈមមុខនឹងការចោទប្រកាន់ពីបទមើលងាយចំពោះការប្រើប្រាស់ “ភាសាមិនសមរម្យ” ប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនរបស់ប៉ាគីស្ថាន បានរាយការណ៍ថា អាជ្ញាធររៀបចំការបោះឆ្នោតបានចេញដីកាចាប់ខ្លួនប្រភេទដែលមិនអាចនៅក្រៅឃុំបានកាលពីថ្ងៃចន្ទ ដោយណែនាំដល់អគ្គអធិការក្រុង អ៊ីស្លាមប៉ាដ ឱ្យនាំលោក Khan...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ថា ព្យុះទីហ្វុង Doksuri បានវាយលុកខ្លាំង ដោយបានប្រែកក្លាយទៅជាព្យុះទីហ្វុងដ៏ខ្លាំងក្លា ខណៈព្យុះនេះបានបន្តគំរាមកំហែងដល់តំបន់ភាគខាងជើងនៃប្រទេសហ្វីលីពីន ។ដ្ឋបាលសេវាកម្មបរិយាកាស ភូមិសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន បានឲ្យដឹងថា នៅចុងបញ្ចប់គេបានប្រទះឃើញព្យុះ Doksuri បោកបក់នៅចម្ងាយប្រហែល៣១០គីឡូម៉ែត្រនៅភាគខាងកើតនៃខេត្ត Cagayan នៅលើកោះ Luzon ភាគខាងជើងនៃប្រទេសហ្វីលីពីន ។...