ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នេះ គណបក្សហ៊្វុនស៊ិនប៉ិច បានប្រារព្ធពិធីជួបជុំអតីតអ្នកតស៊ូ ដែលធ្លាប់បានដង្ហែ ព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះរាជបិតាស្ថាបនិកហ៊្វុនស៊ិនប៉ិច និង សម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងបុព្វហេតុជាតិ មាតុភូមិកម្ពុជា ក្រោមព្រះអធិបតីដ៏ខ្ពង់ខ្ពស់ របស់ ព្រះអង្គម្ចាស់ នរោត្តម...
ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងលោកជំទាវ សូមគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ក្នុងឱកាសចម្រើនជន្មាយុ គម្រប់៤៣ឆ្នាំ ឈានចូល៤៤ឆ្នាំ៕
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. និងជាប្រធានគណៈកម្មាធិការប្រតិបត្តិដឹកនាំការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិកកម្ពុជា នៅថ្ងៃទី២៩ ខែសីហាឆ្នាំ ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិដឹកនាំការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិកកម្ពុជា។ កិច្ចប្រជុំមានគោលបំណងសំខាន់ចំនួន៣ ទី១-ប្រកាសសមាសភាពក្រុមការងារទាំង៣កម្រិត ដែលមានចង្អុលបង្ហាញនៅក្នុងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិកកម្ពុជា គឺគណៈកម្មាធិការប្រតិបត្តិ, គណៈកម្មាធិការដោះស្រាយបញ្ហា និងក្រុមការងារពន្លឿនការ អភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិក, ទី២- ពិនិត្យវឌ្ឍនភាពនៃការអនុវត្តវិធានការអាទិភាព និងការត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត...
បរទេស៖ គយរបស់រុស្ស៊ី បានចាប់ខ្លួនជនជាតិអាល្លឺម៉ង់ ម្នាក់ដែលប៉ុនប៉ង នាំយកដុំមាសដែលមិនបានបញ្ជាក់ ដែលមានតម្លៃប៉ាន់ស្មាន ៩០ លានរូប្លែ ស្មើនឹងប្រហែល ៩៨៤.១៥៣ ដុល្លារ ចូលក្នុងប្រទេស។ សមត្ថកិច្ចបានឲ្យដឹងថា ដុំមាសទម្ងន់ប្រមាណ១៣គីឡូក្រាម ហើយត្រូវបានលាក់ទុកក្នុងរថយន្តមួយគ្រឿង ដែលជាកម្មសិទ្ធិរបស់បុរសវ័យ៥៨ឆ្នាំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស៖ យោងតាមក្រសួងព័ត៌មាន និងសារគមនាគមន៍ របស់ប្រទេសវៀតណាម បានឱ្យដឹងថា ប្រទេសវៀត ណាម ក្នុងមួយឆ្នាំៗ នាំចូលកាមេរ៉ាសុវត្ថិភាពចំនួន ៣,២ លានគ្រឿង ដោយភាគច្រើនមិនបានបំពេញតាមស្តង់ដារសុវត្ថិភាព។ ក្រសួងបាននិយាយថា កាមេរ៉ាអ៊ីនធឺណែត ឬកាមេរ៉ា IP ទីផ្សារភាគច្រើនមានផលិតផលបរទេស ហើយម៉ាកក្នុងស្រុកមានវត្តមាន “តិចតួច” ។ យោងតាមសារព័ត៌មាន VN...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបានអះអាងនៅថ្ងៃពុធ ដោយចែករំលែកវីដេអូនៃការវាយប្រហារថា យន្តហោះចម្បាំងរុស្ស៊ីបានទម្លាក់គ្រាប់បែកលើទីតាំងមួយក្នុងតំបន់ Sumy របស់អ៊ុយក្រែន ដែលត្រូវបានប្រើដើម្បីលាក់ប្រព័ន្ធរ៉ុក្កែត HIMARS និងគ្រាប់បែកដែលបរិច្ចាគដោយលោកខាងលិច ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីតាំងដែលជាកន្លែងដែលឧប្បត្តិហេតុបានកើតឡើងត្រូវបានយោធាកំណត់អត្តសញ្ញាណថាជាភូមិ Kondratovka ដែលស្ថិតនៅចម្ងាយប្រហែល ៣ គីឡូម៉ែត្រពីតំបន់ Kursk...
ប៉ារីស៖ សហព័ន្ធអារ៉ាប់រួម និងរុស្សី បានដាក់សំណើសុំចូលកុងស៊ុល ទៅកាន់នាយកប្រតិបត្តិ Telegram លោក Pavel Durov ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ នៅទីក្រុងប៉ារីស ជុំវិញការចោទប្រកាន់ថា លោកបដិសេធមិនសហការក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងកម្មវិធីដ៏ពេញនិយមមួយនេះ។ ក្រសួងការបរទេសរបស់អេមីរ៉ាតអារ៉ាប់រួមបានឲ្យដឹងថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវករណីរបស់លោក Durov ហើយបានដាក់សំណើទៅរដ្ឋាភិបាលបារាំង ដើម្បីផ្តល់ឱ្យលោកនូវសេវាកម្មកុងស៊ុលទាំងអស់ជាបន្ទាន់។ ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria...
គៀវ៖ ក្រុមហ៊ុនថាមពលរដ្ឋរបស់អ៊ុយក្រែន Ukrenergo បានឲ្យដឹងថា ខ្លួនបានអនុវត្តការកាត់ផ្តាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេស បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសដ៏ធំបំផុតមិនធ្លាប់មានរបស់រុស្ស៊ីមកលើប្រទេសនេះ។ ក្រុមហ៊ុន Ukrenergo បានឲ្យដឹងថា ការដាក់កំហិតអគ្គិសនីនឹងធ្វើឡើងនៅក្នុងតំបន់ទាំងអស់របស់អ៊ុយក្រែនចាប់ពីម៉ោង ៦ ដល់ ១១ ព្រឹក ម៉ោងក្នុងស្រុក និងចាប់ពីម៉ោង ៣ ដល់ ៩ យប់ ខណៈដែលការតាំងទីលំនៅជាង ៥០០...
គៀវ៖ កងទ័ពអ៊ុយក្រែន បានរឹបអូសយកការតាំងទីលំនៅចំនួន ១០០ នៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីពួកគេបានវាយលុកចូលទៅក្នុងព្រំដែនជាប់តំបន់ Kursk របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃទី០៦ ខែសីហា នេះបើតាមសម្តីលោក Oleksandr Syrsky អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ លោក Syrsky ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine ថា “យើងបន្តឆ្ពោះទៅមុខ ដោយធ្វើឱ្យមានការខាតបង់យ៉ាងសំខាន់លើកងទ័ពរុស្ស៊ី ទាំងផ្នែកកម្លាំងមនុស្ស...
ម៉ូស្គូ៖ អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បានព្រមានពីហានិភ័យនៃឧបទ្ទវហេតុនុយក្លេអ៊ែរនៅរោងចក្រថាមពលនុយក្លេអ៊ែរ Kursk ដោយសារជម្លោះនៅក្បែរនោះ។ លោក Grossi បានឲ្យដឆងបន្ទាប់ពីបានទៅទស្សនារោងចក្រនៅតំបន់ Kursk របស់រុស្ស៊ី តាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ដើម្បីវាយតម្លៃស្ថានភាព និងធ្វើការជាមួយសហការីរុស្ស៊ី អំពីដំណោះស្រាយ ចំពោះបញ្ហាបច្ចុប្បន្នថា “មានហានិភ័យនៃឧប្បត្តិហេតុនុយក្លេអ៊ែរនៅទីនេះ”...