ភ្នំពេញ ៖ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាលើវិធីធ្វើឱ្យប្រសើរឡើង លើការគ្រប់គ្រងការចេញចូល ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានលឿនរហ័ស កាត់បន្ថយការកកស្ទះ តាមយន្តការបច្ចេកវិទ្យាDIP។ កិច្ចប្រជុំនេះ មានការចូលរួមពីលោក Zhou Yang អគ្គនាយកក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន,...
បរទេស៖យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថាក្រោយការបិទច្រកបង្ហូរប្រេងឆៅ អស់រយៈពេលមួយថ្ងៃដោយ ប្រទេសអ៊ុយក្រែនរួចមកនៅពេលនេះ ដំណើរការបង្ហូរប្រេងឆៅរបស់រុស្សីទៅកាន់ប្រទេសហុងគ្រីគឺអាចដំណើរការបានជាធម្មតាឡើងវិញ ហើយ។ រដ្ឋមន្ត្រីការបរទេសហុងគ្រីលោក Peter Szijjarto បានអះអាងកាលពីថ្ងៃពុធថាប្រទេសរុស្សី បានដំណើរការបង្ហូរប្រេងមកកាន់ ប្រទេសហុងគ្រីតាមរយៈច្រក Druzhba (Friendship) ដែលស្ថិតនៅក្នុងប្រទេសអ៊ុយក្រែននោះវិញ ហើយពោលគឺមួយថ្ងៃក្រោយ អ៊ុយក្រែនបានបិទច្រក បង្ហូរមួយនេះ។ រដ្ឋាភិបាលទីក្រុងគៀវ ដែលបានបិទដំណើរការច្រកបង្ហូរប្រេង ដោយសារបានលើកឡើងថា...
ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ សមាគមមិត្តភាពកម្ពុជា-ចិន និងសមាគមប្រជាជនខេត្តស៊ីឈាន់ដើម្បីមិត្តភាពជាមួយបរទេសបានបើកកិច្ចប្រជុំដើម្បីបង្កើនកិច្ចសហប្រតិបត្តិការមិត្តភាព ក្រោមក្របខណ្ឌសង្គមស៊ីវិល ក្នុងគោលដៅ បំពេញការងារជាក់ស្តែង ឆ្លើយតបទៅនឹងការចូលរួមបំពេញ បាននូវតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជានៅមូលដ្ឋាន។ លោកម ឯក សំអុល សមាជិកគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានជម្រាបជូនសមភាគី ឯកឧត្តម ហុង លីវ ប្រធានសមាគមប្រជាជនខេត្តស៊ីឈាន់ដើម្បីមិត្តភាពជាមួយបរទេស ថា...
បរទេស៖មន្ត្រីយោធារបស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃម្សិលមិញនេះ បានបញ្ជាក់ប្រាប់ទៅកាន់បណ្តាញដៃគូអាមេរិកនិងសម្ព័ន្ធមិត្តលោកខាងលិចថា ខ្លួនពិតជាបានបាញ់មីស៊ីលក្បែរទៅនឹងព្រំដែនប៉ូឡូញពិតមែន ប៉ុន្តែក្នុងគោលបំណងដើម្បីបាញ់ស្កាត់មីស៊ីល របស់រុស្សីប៉ុណ្ណោះ។ រដ្ឋាភិបាលទីក្រុងគៀវដែលដំបូងឡើងបានបន្ទោសហេតុការណ៍ ផ្ទុះមីស៊ីលចំនួន២ដងនៅក្នុងប្រទេសប៉ូឡូញដែលបានធ្វើឲ្យស្លាប់ពលរដ្ឋស៊ីវិល២នាក់នោះថា គឺរុស្សីជាអ្នកបង្កប៉ុន្តែនៅពេលនេះទំនងប្រហែលជាបានទទួលយកការពិតថាវាគឺជាមីស៊ីលរបស់អ៊ុយក្រែននោះទេ។ មន្ត្រីអាមេរិកដែលបានទទួលព័ត៌មានពីអ៊ុយក្រែននោះ បាននិយាយថា អ៊ុយក្រែនបានបញ្ជាក់ប្រាប់ក្រុមការងារថាពិតជាបានប្រើប្រាស់មីស៊ីលបាញ់នៅក្បែរព្រំដែនប៉ូឡូញ ដើម្បីបាញ់ស្ទាក់មីស៊ីលរុស្សីហើយមិនច្បាស់ទេថា វាបានធ្លាក់នៅប៉ូឡូញនិងបានស្នើសុំឲ្យអាមេរិក ជួយធ្វើការពិនិត្យផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានហាមឃាត់មន្ត្រីកំពូលៗរបស់អៀរឡង់ជាង ៥០ នាក់ រួមទាំងនាយករដ្ឋមន្ត្រី Micheal Martin មិនឱ្យចូលប្រទេសរុស្ស៊ី ជុំវិញការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើអ៊ុយក្រែនផងដែរ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងចំណោមអ្នកត្រូវហាមឃាត់ទាំងនោះក៏មានរដ្ឋមន្ត្រីការបរទេស និងការពារជាតិអៀរឡង់ Simon Coveney...
ឥណ្ឌូនេស៊ី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានថ្លែងថា សង្រ្គាមនៅអ៊ុយក្រែន គឺជាអត្ថបទជជែកពិភាក្សាគ្នាច្រើនបំផុតនៃសេចក្តីប្រកាសក្រុមG20 ដែលត្រូវបានផ្តល់សច្ចាប័ន នៅថ្ងៃពុធនេះ នៅឯការបិទកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់មេដឹកនាំ ។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅចុងបញ្ចប់នៃកិច្ចប្រជុំសេដ្ឋកិច្ចរយៈពេល២ថ្ងៃនៅក្រុង Nusa Dua កោះបាលី...
នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជា បណ្តាអាវុធហត្ថរាជធានីខេត្តទាំង២៥ បានរៀបចំពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ ជូនគ្រឿងឥស្សរិយយស ជូនដល់យោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ និងពិការ ១៣៦នាក់ ត្រៀមផ្ទេរចេញក្នុងឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស...
កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ ផេកផ្លូវការរបស់អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០៣គ្រឿង ដែលជាម៉ូតូពាក់ព័ន្ធករណីចោរកម្ម ហើយបានយកមកទុក នៅចំណុចកន្លែងផ្ញើម៉ូតូ ២៤ម៉ោង/២៤ម៉ោង មុខផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីបានប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០៣គ្រឿងរួចមក កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ូតូ០១គ្រឿង ម៉ាក Dream 125...
កោះបាលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន បានថ្លែងនៅទីនេះកាលពីថ្ងៃអង្គារនៃកិច្ចប្រជុំកំពូលក្រុមG20នៅកោះបាលី ដោយថ្លែងថា ប្រឈមមុខនឹងបញ្ហាប្រឈម ប្រទេសទាំងអស់គួរតែទទួលយកចក្ខុវិស័យនៃសហគមន៍ដែលមានអនាគតរួមគ្នាសម្រាប់ មនុស្សជាតិ និងតស៊ូមតិសន្តិភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។ នៅក្នុងសុន្ទរកថារបស់គាត់ដែលមានចំណងជើងថា “ធ្វើការរួមគ្នាដើម្បីជួបបញ្ហាប្រឈមនៃពេលវេលារបស់យើង និងកសាងអនាគតដ៏ល្អប្រសើរ” លោក...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបានសន្និដ្ឋានបន្ទាប់ពីសិក្សារូបភាពដែលបានចេញផ្សាយពីកន្លែងកើតហេតុថា មីស៊ីលដែលបានវាយប្រហារទឹកដីប៉ូឡូញកាលពីយប់ថ្ងៃអង្គារ គឺត្រូវបានបាញ់ដោយទាហានអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ យ៉ាងណាក៏ដោយ មន្ត្រីអាមេរិកក៏បានប្រាប់សារព័ត៌មាន Associated Press ថា មីស៊ីលដែលបានវាយប្រហារលើទឹកដីប៉ូឡូញកាលពីថ្ងៃអង្គារ ដែលបានសម្លាប់ជនស៊ីវិលពីរនាក់ ទំនងជាត្រូវបានបាញ់ចេញពីអ៊ុយក្រែន មិនមែនរុស្ស៊ីទេ។ យោងតាមការវាយតម្លៃបឋម មីស៊ីលនេះត្រូវបានបាញ់បង្ហោះដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ចំពេលមានការទម្លាក់គ្រាប់បែករុស្ស៊ីទ្រង់ទ្រាយធំទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន, នេះបើតាមសារព័ត៌មាន...