ព្រុចសែល៖ គណៈកម្មការអឺរ៉ុប បានអនុម័តក្របខ័ណ្ឌឯកជនភាពទិន្នន័យ ដែលមានគោលបំណងធានាឱ្យមានលំហូរទិន្នន័យប្រកបដោយសុវត្ថិភាពរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការអនុម័តនេះបានធ្វើឡើងស្របគ្នាជាមួយនឹងការសម្រេចចិត្ត ដែលបានអនុម័តដោយគណៈកម្មការអឺរ៉ុប ដោយសន្និដ្ឋានថា សហរដ្ឋអាមេរិក “ធានានូវកម្រិត នៃការការពារគ្រប់គ្រាន់ ប្រៀបធៀបទៅនឹងសហភាពអឺរ៉ុប” សម្រាប់ទិន្នន័យផ្ទាល់ខ្លួន ដែលបានផ្ទេរដោយសុវត្ថិភាពពីអឺរ៉ុប ទៅក្រុមហ៊ុនអាមេរិក ក្រោមក្របខណ្ឌថ្មី។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der...
ហាណូយ៖ បើយោងតាមក្រសួងហិរញ្ញវត្ថុរបស់ប្រទេសនេះ បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាម បានកាត់បន្ថយពន្ធនាំចូល ប្រេងសាំងពី ១០ភាគរយមកត្រឹម ៥,៦២ ភាគរយចាប់ពីខែកក្កដានេះតទៅ ដែលនឹងជួយសម្រួលតម្លៃប្រេងសាំងកាន់តែប្រសើរសម្រាប់ប្រជនវៀតណាម។ កាសែតក្នុងស្រុក Vietnam News បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់ក្រសួងថា ពន្ធនាំចូលជាមធ្យមលើប្រេងម៉ាស៊ូត និងប្រេង mazut បានធ្លាក់ចុះមកត្រឹម ០,៥៨ភាគរយ និង ១,៣៨ភាគរយរៀងៗខ្លួន...
ភ្នំពេញ៖លោក រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ២០២៣ បាន ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានដឹកនាំក្រុមការងារចូលរួមក្បួនដង្ហែរលើកទី២ ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅក្នុងភូមិសាស្ត្រមូលដ្ឋានសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ដោយមានប្រជាពលរដ្ឋចូលរួមដង្ហែយ៉ាងច្រើនកុះករ។ ព្រមជាមួយគ្នានោះដែរ នៅក្នុងផេកផ្លូវការរបស់លោក រ័ត្ន ស្រ៊ាង បានបង្ហោះនូវសារសម្តែងមនោសញ្ចេតនារំភើបជាខ្លាំងចំពោះបងប្អូនប្រជាពលរដ្ឋសង្កាត់ព្រែកកំពឹស...
បរទេស៖ នាយករដ្ឋមន្ត្រីថៃ ដែលជិតផុតអាណត្តិ គឺលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានប្រកាសចូលនិវត្តន៍ពីនយោបាយ ដែលមានរយៈពេល ៩ឆ្នាំបន្ទាប់ពីលោកឡើងកាន់អំណាចក្នុងរដ្ឋប្រហារជាមេទ័ព។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយគណបក្សនៅថ្ងៃអង្គារនេះថា “ចាប់ពីពេលនេះតទៅ...
ភ្នំពេញ៖ បន្ទាប់ពីទទួលបានអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញឱ្យត្រៀមបញ្ចេញរថយន្តក្រុង ដឹកកម្មករទៅបោះឆ្នោតតាមបណ្ដាខេត្តនោះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអះអាងថា បាននិងកំពុងគិតគូរឲ្យលម្អិត ទាំងទីតាំងនិងពេលវេលាចេញដំណើរតាមលក្ខណៈបច្ចេកទេស។ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នារាត្រីថ្ងៃទី១១កក្កដានេះ លោក ម៉េត មាសភក្តី បានឲ្យដឹងថា “ដោយឡែករឿងត្រៀម បញ្ចេញឡានក្រុងនេះ គឺបានដឹងហើយថា អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោសក្រុមភ្នែក៣ ឬហៅកាត់ថា E3 ដែលមានចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ចំពោះ “ការខកខានក្នុងការគោរពកាតព្វកិច្ចរបស់ពួកគេ” ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ។ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា លោក Kanaani បានធ្វើការកត់សម្គាល់នេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ក្នុងរដ្ឋធានីតេអេរ៉ង់...
គៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានឲ្យដឹងថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានបន្ធូរបន្ថយលក្ខខណ្ឌតម្រូវ សម្រាប់សមាជិកភាពរបស់អ៊ុយក្រែន ក្នុងសម្ព័ន្ធភាព ដោយលុបចោលលក្ខខណ្ឌតម្រូវ ដើម្បីអនុវត្តតាមផែនការសកម្មភាពសមាជិកភាព (MAP)។ លោក Kuleba បានសរសេរនៅលើបណ្ដាញ Twitter របស់លោកថា “បន្ទាប់ពីកិច្ចពិភាក្សាយ៉ាងយកចិត្តទុកដាក់ សម្ព័ន្ធមិត្តណាតូ បានឈានដល់ការឯកភាពគ្នាលើការដក...
លោក ឧកញ៉ាសូវ សច្ចៈសម្បត្តិ និងលោកជំទាវ នុន ចាន់ពិសី អគ្គនាយកក្រុមហ៊ុន សច្ចៈ ប្រផឹធី សូមគោរពជូនពរ និងអបអរសាទរចំពោះ លោកជំទាវឧកញ៉ា ម៉ៅ ចំណាន ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជា...
ភ្នំពេញ៖ នាថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៣លោក ទៀ សុខាបានដឹកនាំក្រុមការងារអញ្ជេីញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងបង្រៀនប្រជាពលរដ្ឋនៅសង្កាត់សាលាកំរេីក ក្រុងសៀមរាប ខេត្តសៀមរាបពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ។ តាមការគ្រោងទុកក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នេះ លោក ទៀ សុខា នឹងដឹកនាំក្រុមការងារបន្តចុះបង្រៀនពលរដ្ឋពីរបៀប គូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវនៅតាមបណ្ដាមូលដ្ឋានផ្សេងៗទៀត។
បរទេស៖អជ្ញាធរសន្តិសុខរបស់ប្រទេសប៉ូឡូញកាលពីថ្ងៃចន្ទម្សិលមិញនេះបានឈានទៅដល់ការចាប់ឃាត់ខ្លួនមនុស្សទី១៥ដែលមានការជាប់ពាក់ព័ន្ធទៅនឹងបណ្តាញចារកម្មរបស់ប្រទេសរុស្សីមួយក្រុមធំ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាជនជាតិអ៊ុយក្រែនដែលបានចាប់ខ្លួនកាលពីខែមុននោះត្រូវបានប៉ូឡូញចោទប្រកាន់ថាបានទទួលយកលុយពីរដ្ឋាភិបាលទីក្រុងមូស្គូដើម្បីធ្វើការងារតាមដាននិងឃ្លាំមើលហេដ្ឋារចនាសម្ព័ន្ធសំខាន់របស់សមាជិកអឺរ៉ុប។ របាយការណ៍នៃការចាប់ឃាត់ខ្លួនដែលត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសប៉ូឡូញលោក Mariusz Kaminski ប៉ុន្តែជាប្រតិបត្តិការដែលបានធ្វើឡើងតាំងតែពីថ្ងៃទី២១ខែមិថុនាមកម្ល៉េះ។ គួរឲ្យដឹងដែរថាជនជាតិអ៊ុយក្រែនដែលជាភ្នាក់ងាររុស្ស៊ីដែលសង្ស័យត្រូវបានចាប់ខ្លួនដោយទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង (ABW) និងសាខា Lublin នៃការិយាល័យរដ្ឋអាជ្ញាជាតិនោះបានធ្វើដំណើរមកដល់ប្រទេសប៉ូឡូញតាំងតែពីឆ្នាំ២០១៩ហើយភាគច្រើនគាត់បានធ្វើដំណើរទៅយកព័ត៌មានតាមទីតាំងសំខាន់ដូចជាមូលដ្ឋានយោធាផែសមុទ្រនិងទីតាំងសាធារណៈជាច្រើនផ្សេងទៀត៕ ប្រែសម្រួល៖ស៊ុនលី