ថ្ងៃទី២៧ ខែសីហា លោក LinJian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើអធិបតីក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។ ទាក់ទិននឹងការចោទប្រកាន់របស់ហ្វីលីពីនលើបញ្ហាសមុទ្រចិនខាងត្បូង លោក LinJian បានលើកឡើងថា បច្ចុប្បន្ន តើនរណាកំពុងរំលោភបំពានអធិបតេយ្យភាពនិងបង្កហេតុនៅក្នុងសមុទ្រចិនខាងត្បូង?តើនរណានាំកងកម្លាំងខាងក្រៅឱ្យចូល បំផ្លាញស្ថានការណ៍សន្តិភាពនិងស្ថិរភាពក្នុងតំបន់? ប្រទេស ក្នុងតំបន់បានមើលឃើញយ៉ាងច្បាស់លាស់ចំពោះករណីនេះ។ឈ្មោះថា អ្នកបំផ្លាញសន្តិភាពមិនអាចទម្លាក់មកលើប្រទេសចិនជាដាច់ខាត។យើងដាស់តឿន បុគ្គលិកមួយចំនួនរបស់ភាគីហ្វីលីពីនឱ្យប្រឈមមុខនឹង ដើមហេតុនៃបញ្ហា កុំបន្តដើរនៅលើផ្លូវដែលបង្កហេតុនិងបំផ្លាញសន្តិភាពក្នុងតំបន់ ហើយបែរជានិយាយសទៅជាខ្មៅទៅវិញ៕
«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលផ្ដួចផ្ដើមឡើងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានមន្ត្រីរាជការ និងមហាជនទូទៅកំពុងចូលរួមជាបន្តបន្ទាប់។ ហើយគណៈសង្ឃព្រះពុទ្ធសាសនាគណៈមហានិកាយបានចូលរួមក្នុងគម្រោងមូលនិធិនេះផងដែរ។ ជុំវិញការបង្កើតមូលនិធិនេះ សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក បានអំពាវនាវដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ឱ្យចូលរួមដោយស្ម័គ្រព្រះទ័យស្ម័គ្រចិត្តចំពោះ«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយចាត់ទុកជាការចូលរួមប្រយោជន៍ជាតិមួយ។ គណៈសង្ឃព្រះពុទ្ធសាសនាគណៈមហានិកាយបានចូលរួមក្នុងគម្រោងមូលនិធិទឹកប្រាក់ចំនួន ១៥២លានរៀល បានពីទឹកព្រះទ័យរបស់គណៈសង្ឃព្រះពុទ្ធសាសនាសម្រាប់ចូលរួមបរិច្ចាគដល់«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» នោះ។ ស្រដៀងគ្នានេះ...
ភ្នំពេញ ថ្ងៃទី 26 ខែសីហា ឆ្នាំ 2024 – ភ្ញៀវធ្វើដំណើរចំនួនពីររយលាននាក់ ផ្លូវហោះហើរអន្តរជាតិ និងក្នុងស្រុកថ្មី ការទិញយន្តហោះបន្ថែម កិច្ចព្រមព្រៀងអាកាសចរណ៍សំខាន់ៗ និងលំហូរហិរញ្ញវត្ថុដ៏រឹងមាំនៃឆមាសទីមួយ គឺជាសមិទ្ធផលសំខាន់ៗមួយចំនួនរបស់ក្រុមហ៊ុន Vietjet ក្នុងឆ្នាំ 2024 ដែលធ្វើឱ្យយក្រុមហ៊ុនអាកាសចរណ៍ ទទួលបានតំណែងជាក្រុមហ៊ុនដ៏កំពូលមួយក្នុងចំណោមក្រុមហ៊ុនកំពូលរបស់វៀតណាម។ ប្រទេសកម្ពុជា ក៏បានរួមចំណែកដល់ការបន្តរីកចម្រើន និងជោគជ័យរបស់ក្រុមហ៊ុនអាកាសចរណ៍...
ភ្នំពេញ ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា សម្ដេចនឹងទន្ទឹងរង់ចាំការអនុម័តលើ «សេចក្ដីប្រកាសអាស៊ានស្ដីពី ការពង្រឹងសេដ្ឋកិច្ច ដែលគិតគូរពីសុខុមាលភាព និងភាពធន់ឆ្ពោះទៅរកសហគមន៍អាស៊ានក្រោយ ឆ្នាំ២០២៥» នាពេលខាងមុខនេះ។ នាឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី៣៖ ក្រោមប្រធានបទ «ការពង្រឹងសេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព និងភាពធន់ ឆ្ពោះទៅសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥» នៅថ្ងៃទី២៣...
ភ្នំពេញ ៖រាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាព អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍ រហូតដល់ដំណាច់ឆ្នាំ២០២៤។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ សីហា នេះ បញ្ជាក់ថា «ដើម្បីជាយន្តការលើកទឹកចិត្តដល់លោក-លោកស្រី ជាមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តទាំងអស់ និងចូលរួមកាត់បន្ថយបន្ទុកអនុលោមភាព រាជរដ្ឋាភិបាល សម្រេចលើកលែង ការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាព អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួននៅវិមានសន្តិភាព។ របៀបវារៈសំខាន់ៗទាំងនោះ រួមមាន៖ទី១. ការពិនិត្យ និងពិភាក្សាលើ របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការ កែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤។ ទី២....
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ទាហានអ៊ុយក្រែនដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ Kursk បានសម្លាប់ជនស៊ីវិលជាច្រើននាក់ ដែលជាអ្នកស្ម័គ្រចិត្តរុស្ស៊ីបានអះអាង ដោយបានបញ្ចេញវីដេអូដ្រូនដ៏គួរឱ្យតក់ស្លុតជាច្រើននៃការវាយប្រហារទាំងនោះផងដែរ។ នៅក្នុងការបង្ហោះនៅលើ Telegram កាលពីថ្ងៃអង្គារ Platon Mamatov ដែលជាអ្នកស្ម័គ្រចិត្តម្នាក់មកពី តំបន់Ekaterinburg ដែលគ្របដណ្តប់ជម្លោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានចោទប្រកាន់ថាទាហានអ៊ុយក្រែនបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ពីរនាក់និងមនុស្សមិនស្គាល់អត្តសញ្ញាណពីរនាក់ផ្សេងទៀតនៅក្នុងថ្ងៃដំបូងនៃការចាប់ផ្តើមនៃការលុកលុយរបស់ Kiev ចូលទៅក្នុងទឹកដីរុស្ស៊ី។ វីដេអូឃ្លីបមួយ ដែលថតចេញពីយន្តហោះគ្មានមនុស្សបើក បង្ហាញសាកសពបីនាក់ដេកនៅលើចិញ្ចើមផ្លូវ ដោយមានរថយន្តដែលខូចនៅក្បែរនោះផង។ មានតែអ្នកស្លាប់ម្នាក់ប៉ុណ្ណោះដែលស្លៀកពាក់ក្បាំងមុខ...
ភ្នំពេញ ៖ នារសៀលថ្ងៃ២១ ខែសីហា ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានបច្ចេកឌីជីថលនិងផ្សព្វផ្សាយអប់រំ សហការជាមួយអគ្គស្នងការដ្ឋានគរបាលជាតិ បានបញ្ជូនខ្លូនជនសង្ស័យ ចំនួន ១រូបទៀតទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ ខណៈជនសង្ស័យចំនួន ២រូបទៀត បានបញ្ជូនខ្លូនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤កន្លងទៅ ពាក់ព័ន្ធករណីព្យាយាមវាយប្រហារមកលើគេហទំព័រក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និងបានចូលរួមសកម្មភាពគាំទ្របច្ចេកទេសក្នុងចលនាបំផុសបំផុលប្រឆាំងគម្រោង CLV-DTA។ យោងតាមគេហទំព័អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ...
(ភ្នំពេញ ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤) – អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសថ្មីរបស់ក្រុមហ៊ុន Vietjet ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់របស់ខ្លួន ជាមួយអ្នកដំណើរចំនួន ២០០ លាននាក់ ដោយបើកដំណើរការប្រូម៉ូសិនពិសេសរយៈពេលមួយខែ។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ អ្នកដំណើរអាចទទួលបានការបញ្ចុះតម្លៃ ២០%...