អង់ការ៉ា៖ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan កាលពីថ្ងៃសុក្របានជំទាស់ថា ប្រទេសរបស់លោក នឹងមិនបើកភ្លើងខៀវ ចំពោះការចូលជាសមាជិករបស់ស៊ុយអែត ទៅក្នុងអង្គការណាតូនោះទេ លុះត្រាតែប្រទេស Nordic ប្រកាន់ជំហររឹងមាំប្រឆាំងនឹង “ក្រុមភេរវកម្ម”។ តើរដ្ឋដែលមិនឃ្លាតឆ្ងាយពីអង្គការភេរវជន អាចរួមចំណែកដល់ណាតូ បានដោយរបៀបណា? នេះជាសំនួររបស់លោក Erdogan នៅក្នុងពិធីប្រគល់សញ្ញាបត្ររបស់សាកលវិទ្យាល័យការពារជាតិក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ លោកបានលើកឡើងថា រដ្ឋាភិបាលរបស់លោករំពឹងថា...
ម៉ូហ្គាឌីស៊ូ ៖ បេសកកម្មផ្លាស់ប្តូរសហភាពអាហ្រ្វិក នៅប្រទេសសូម៉ាលី (ATMIS) បានឲ្យដឹងថា ការដកទ័ពនឹងមិនប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពនៅក្នុងប្រទេសសូម៉ាលីនោះឡើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Mohamed El-Amine Souef តំណាងពិសេសរបស់ប្រធានគណៈកម្មការសហភាពអាហ្វ្រិក ប្រចាំប្រទេសសូម៉ាលី និងជាប្រធាន ATMIS បានឲ្យដឹងថា បេសកកម្មរបស់សហភាពអាហ្វ្រិក នៅតែប្តេជ្ញាចិត្ត ដើម្បីបង្ហាញពីដំណើរការផ្លាស់ប្តូរប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធភាព...
ភ្នំពេញ ៖ ក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (MHTC) នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៣ ប្រកាសកិច្ចសហការជាយុទ្ធសាស្ត្រជាមួយអង្គភាពសាជីវកម្ម មន្ទីរពេទ្យ ភ្នាក់ងារទេសចរណ៍ និងអ្នកសម្របសម្រួលការថែទាំសុខភាពក្នុងប្រទេសកម្ពុជា។ ក្រោយពីច្រកព្រំដែនត្រូវបានបើក ម៉ាឡេស៊ីបានពង្រីកការស្វាគមនិ៍យ៉ាងកក់ក្តៅ ដល់អ្នកដំណើរផ្នែកសេវាថែទាំសុខភាពកម្ពុជា ដែលស្វែងរកការថែទាំសុខភាពប្រកបដោយគុណភាព។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប្រទេសម៉ាឡេស៊ី បានស្វាគមន៍អ្នកធ្វើដំណើរផ្នែកសេវាថែទាំសុខភាពជាង ១០ លាននាក់ មកពីប្រទេសផ្សេងៗ...
វ៉ាស៊ីនតោន៖ ក្រុមហ៊ុនអវកាសឯកជនរបស់អាមេរិក SpaceX បានបាញ់បង្ហោះផ្កាយរណប Starlink ចំនួន ៤៨ គ្រាប់ទៀតទៅកាន់គន្លងតារាវិថីកាលពីថ្ងៃសុក្រ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ គ្រាប់រ៉ុក្កែត Falcon 9 បានបាញ់បង្ហោះនៅម៉ោង ១២ និង ១៩នាទី យប់។ ម៉ោងនៅប៉ាស៊ីហ្វិក ពីកន្លែងបាញ់បង្ហោះអវកាសនៅមូលដ្ឋានកងកម្លាំងអវកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។...
បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នឹងចូលរួមជាមួយមេដឹកនាំណាតូ ផ្សេងទៀត ក្នុងប្រទេសលីទុយអានី នៅថ្ងៃអង្គារនេះ ដើម្បីរំលឹកសម្ព័ន្ធភាពនេះដែលកំពុងផ្តោតលើអ៊ុយក្រែន ដើម្បីឱ្យយកចិត្តទុកដាក់ចំពោះសកម្មភាពរបស់ចិន និងរុស្ស៊ី នៅក្នុងតំបន់អាស៊ី ដែលជប៉ុនមើលឃើញថា ជាការគំរាមកំហែងដល់សន្តិសុខពិភពលោក។ យោងតាមសារព័ត៌មាន Japan Today ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ Japan Today នៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសជប៉ុន បានចេញមកធ្វើការប្រឆាំង ទៅនឹងផែនការធ្វើសមយុទ្ធយោធារបស់កូរ៉េខាងត្បូង នៅក្បែរទៅនឹងកោះដែនជម្លោះរវាងគ្នាដោយនិយាយថាវាគឺជារឿងគួរឲ្យសោកស្តាយបំផុត។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងការបរទេសជប៉ុនបានបន្ថែមទៀតថា ខ្លួនបានធ្វើការកោះហៅមន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងត្បូង រួចរាល់ផងដែរដើម្បីបង្ហាញ នូវការមិនពេញចិត្តលើកនេះ។ ក្រសួងបានសរសេរបន្តទៀតថា ៖ ដែនកោះ Takeshima គឺជាទឹកដីដែលមានដើមកំណើតរបស់ប្រទេសជប៉ុន ដែលមិនអាចប្រកែកបាន ដោយផ្អែកលើអង្គហេតុប្រវត្តិសាស្ត្រ...
នីហ្សេរីយ៉ា ៖ យោងតាមការចេញផ្សាយពីគេហទំព័រ RT បានប្រាប់ឲ្យដឹងថា អាជ្ញាធរសុខាភិបាលរបស់ប្រទេសនីហ្សេរីយ៉ា បានប្រកាសពីការផ្ទុះឡើង នៃជំងឺខាន់ស្លាក់កាលពីថ្មីៗនេះ មួយខែបន្ទាប់ពីជំងឺនេះបានសម្លាប់ក្មេងអាយុ ៤ ឆ្នាំក្នុងរដ្ឋធានី Abuja របស់ប្រទេសនេះ ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺនីហ្សេរីយ៉ា (NCDC) បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្ទុះឡើងជាច្រើនបានកើតឡើងនៅទូទាំងប្រទេសចាប់តាំងពីចុងឆ្នាំមុន ជាមួយនឹងករណីដែលបានបញ្ជាក់ចំនួន ៧៩៨ ករណីគិតត្រឹមខែមិថុនា...
បរទេស៖ បណ្តាអង្គការមនុស្សធម៌ កាលពីថ្ងៃសុក្របានថ្កោលទោសផែនការរបស់សហរដ្ឋអាមេរិក ក្នុងការផ្គត់ផ្គង់គ្រាប់បែកចង្កោមដ៏ចម្រូងចម្រាសដល់អ៊ុយក្រែន ដោយក្រុមអង្គការទាំងនោះ បានលើកឡើងពីគ្រោះថ្នាក់យូរអង្វែងដែលបង្កឡើងដោយអាវុធដែលបន្សល់ទុក នូវគ្រាប់បែកមិនទាន់ផ្ទុះ។ យោងតាមសារព័ត៌មាន Japan Today ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Baptiste Chapuis នៃអង្គការជនពិការអន្តរជាតិ – មនុស្សធម៌ និងការដាក់បញ្ចូល (HI)...
បរទេស៖ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក Hoang Xuan Chien បានប្រាប់មន្ត្រីជាន់ខ្ពស់រុស្ស៊ី ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ក្នុងសប្តាហ៍នេះថា វៀតណាមប្តេជ្ញារក្សា និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ដោយមិនគិតពីការផ្លាស់ប្តូរកាលៈទេសៈអន្តរជាតិឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមសេនីយ៍របស់វៀតណាម រូបនេះបានប្រាប់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក...
បរទេស ៖ តួលេខស្រាវជ្រាវថ្មីដែលធ្វើឡើងដោយ The Pew Research បានបង្ហាញថាពលរដ្ឋអាមេរិក ត្រឹមតែ៣ភាគរយប៉ុណ្ណោះបានបង្ហាញថា ពួកគេចង់បានប្រធានាធិបតីដែលមានវ័យចាស់ខ្លាំងសម្រាប់អាណត្តិក្រោយនេះ។ យោងតាមការតួលេខដែលត្រូវបានយកមកចេញផ្សាយដោយ RT បានបង្ហាញដែរថា៣ភាគរយ នៃពលរដ្ឋអាមេរិក ដែលចង់បានប្រធានាធិបតីមកធ្វើការនៅការិយាល័យប្រធានាធិបតី Oval office នោះគួរតែជាបុគ្គលដែលមានវ័យយ៉ាងហោចណាស់៧០ឆ្នាំឡើងទៅខណៈដែលលោកប្រធានាធិបតីបច្ចុប្បន្ប Joe Biden មានវ័យ៨០ឆ្នាំហើយគូប្រជែងរបស់លោកគឺលោក Donald Trump...