តូក្យូ ៖ ភ្លៀងធ្លាក់ខ្លាំងបានវាយលុកតំបន់ក្យូស៊ុ ភាគនិរតីរបស់ប្រទេសជប៉ុន បណ្តាលឱ្យស្ពានមួយដួលរលំ ដោយមានបទបញ្ជាជម្លៀសប្រជាជនប្រមាណ ៣៦ម៉ឺន នាក់នៅក្នុងទីក្រុងគូម៉ាម៉ូតុ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ទីភ្នាក់ងារឧតុនិយមជប៉ុន បានព្រមានពីភ្លៀងធ្លាក់ខ្លាំង និងផ្គរលាន់បន្តកើតមានពាសពេញតំបន់នេះរហូតដល់ថ្ងៃអង្គារនេះ ហើយបានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការរអិលបាក់ដី និងទឹកជំនន់។ ខេត្តគូម៉ាម៉ូតុ បានឃើញការអភិវឌ្ឍន៍ នៃខ្សែភ្លៀងលីនេអ៊ែរ ដែលគេស្គាល់ថា នាំមកនូវភ្លៀងធ្លាក់ខ្លាំង។ ទីប្រជុំជនយ៉ាម៉ាតុ និង...
បរទេស ៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថា ទីក្រុងប៊ែរឡាំង មានការស្ទាក់ស្ទើរក្នុងការផ្តល់អាវុធ រយៈចម្ងាយឆ្ងាយ ដល់ទីក្រុងគៀវ ដោយបារម្ភពីការកើនឡើង ដែលអាចកើតមាន ប្រសិនបើអ៊ុយក្រែន សម្រេចចិត្តប្រើប្រាស់មីស៊ីលទាំងនោះ ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ លោកប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀ ហ្សេលេនស្គី បានអះអាងថា ទីក្រុងគៀវ មិនរក្សា “អាថ៌កំបាំងណាមួយ” ជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់សហរដ្ឋអាមេរិក (CIA) នោះទេ។ លោកបានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ CNN ដែលបានចាក់ផ្សាយកាលពីថ្ងៃចន្ទដោយបង្ហាញពី “ការភ្ញាក់ផ្អើល” ដែលកិច្ចប្រជុំថ្មីៗនេះរបស់លោកជាមួយប្រធាន CIA លោក William Burns បានទទួលការចាប់អារម្មណ៍លើប្រព័ន្ធផ្សព្វផ្សាយ។...
ស្ពានកោះពេជ្រ-កោះនរា សម្រេចបាន ៨៥% តាមផែនការគ្រោងបញ្ចប់ខែវិច្ឆិកាhttps://dap-news.com/?p=343237 លោក ញឿន រ៉ាដែន ៖ គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិចនឹងអាចទទួលបានអសនៈក្នុងរដ្ឋសភាhttps://dap-news.com/?p=343236 ម្ចាស់ដី ធ្វើផ្ទះលើដីសល់ពីការបរិច្ចាគ ឲ្យគំរោងអភិវឌ្ឍន៍ប្រឡាយស្ទឹងមានជ័យhttps://dap-news.com/?p=343268 ព្រះមហាក្សត្រ យាងប្រទានសញ្ញាបត្រ ប្រគេន-ជូន សមណនិស្សិត និងនិស្សិត ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាhttps://dap-news.com/?p=343280 ក្រុមហ៊ុនក្នុងស្រុក ទទួលការអនុញ្ញាត សាងសង់ចំណត រថយន្តសាធារណៈ...
ភ្នំពេញ ៖ ម្ចាស់ដីសាងសង់ផ្ទះរាងតូចស្តើង ធ្វើឲ្យមានការផ្ទុះការចាប់អារម្មណ៍ពីសាធារណជនបាន ស្រាយបំភ្លឺថា ផ្ទះធ្វើលើដីនេះ គឺសល់ក្រោយពីបរិច្ចាគឲ្យគំរោងអភិវឌ្ឍន៍ប្រឡាយស្ទឹងមានជ័យ ។ តាមរូបភាព១សន្លឹក កាលពីថ្ងៃ២ កក្កដា បានធ្វើឲ្យមានការផ្ទុះការចាប់អារម្មណ៍ចំពោះផ្ទះមួយល្វែងធ្វើទៅតាមទំហំដីរាងតូចមួយជាប់ដងផ្លូវ ដោយអ្នកខ្លះស្មានថា នៅបរទេស តែការពិតជាក់ស្តែងនៅតំបន់មួយ ក្នុងរាជធានីភ្នំពេញសោះ ។ ផ្ទះនេះ មានទំហំក្រោយ ៤ម៉ែត្រ×១២ម៉ែត្រ នៅជាប់ប្រឡាយស្ទឹងមានជ័យ ។...
មិនគួរគប្បីបញ្ចេញកាកសំណល់វិទ្យុសកម្ម ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រនោះទេតូក្យូ ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានចុះផ្សាយនៅថ្ងៃទី3 ខែកក្កដា ឆ្នាំ២០២៣ថា មេបក្ស Komeito ដែលជាដៃគូចម្រុះ នៃគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន បានថ្លែងកាលពីថ្ងៃអាទិត្យយ៉ាងដូច្នេះថា រដ្ឋាភិបាលមិនគួរគប្បីចាប់ផ្តើមការបញ្ចេញកាកសំណល់ ចូលទៅក្នុងសមុទ្រដែលជាទឹកវិទ្យុសកម្ម ដែលត្រូវបានចម្រាញ់ចេញ ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima នៅក្នុងរដូវដែលគេកំពុងលេងទឹក...
ភ្នំពេញ ៖ ក្រោយពីបានបើកកិច្ចប្រជុំពេញមួយព្រឹក នាថ្ងៃ៣ កក្កដា នេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសថា វិសោធនកម្មច្បាប់បោះឆ្នោត គឺស្របទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជា ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ។ វិសោធនកម្មនេះ ត្រូវបានរដ្ឋសភាអនុម័តនាថ្ងៃ២៣ មិថុនា ហើយត្រូវបានព្រឹទ្ធសភាបានពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់និងគតិច្បាប់ដោយឥតកែប្រែ...
ក្រុង CAPE TOWN ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ថា បណ្តាញសង្គម TikTok បានវ៉ាដាច់បណ្តាញសង្គម Instagram ដោយទទួលបានចំណាត់ថ្នាក់ទី២ក្នុងចំណោមវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម”ធំៗចំនួន៥” នៅអាហ្រ្វិកខាងត្បូង ដែលប្រជែងនឹងការគ្រប់គ្រងរបស់បណ្តាញសង្គម Facebook នៅក្នុងប្រទេសនេះ ។ យោងតាមការសិក្សារបស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រចាំនៅអាហ្វ្រិកខាងត្បូង ប្រចាំឆ្នាំ២០២៣...
បរទេស ៖ មេបញ្ជាការយោធារបស់ប្រទេសអ៊ុយក្រែន ម្នាក់ បានបង្ហាញអំពីការព្រួយបារម្ភរបស់លោកខាងលិច ចំពោះរថក្រោះធនស្រាលមួយប្រភេទដែលរដ្ឋាភិបាល បារាំង បានផ្កត់ផ្កង់មកឲ្យរដ្ឋាភិបាលអ៊ុយក្រែន កន្លងមក។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា រថក្រោះប្រភេទ AMX-10 RC ដែលបារាំងផ្តល់ឲ្យត្រូវបានផ្គត់ផ្គង់ឲ្យអ៊ុយក្រែន ត្រូវបានមេបញ្ជាការកំពូលយោធាអ៊ុយក្រែន អះអាងថា ហាក់ដូចជាមិនសាកសមក្នុងសមរភូមិរបស់អ៊ុយក្រែន ប្រឆាំងទៅនឹងប្រទេសរុស្សី នោះឡើយពីព្រោះថា រថក្រោះមានមានកម្រិតស្តើង...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន៧១៩នាក់ ត្រូវបានចាប់ខ្លួនពេញមួយយប់ ដោយគិតចាប់ពីថ្ងៃសៅរ៍ ដល់ថ្ងៃអាទិត្យ នៅក្នុងប្រទេសបារាំង ដែលជាយប់ទី៥ហើយ នៃអំពើហិង្សាដែលបានកើតឡើងនៅទូទាំងប្រទេស ដែលបានបង្កឡើងដោយការបាញ់សម្លាប់យុវជនម្នាក់ ប្រព្រឹត្តដោយមន្ត្រីប៉ូលិសម្នាក់ ។ ក្រសួងខាងលើបានឲ្យដឹង មន្ត្រីនគរបាល និងកងអាវុធហត្ថចំនួន៤៥នាក់បានរងរបួស...