គៀវ៖ ក្រុមហ៊ុនថាមពលរដ្ឋរបស់អ៊ុយក្រែន Ukrenergo បានឲ្យដឹងថា ប្រទេសនេះស្ថិតក្នុងការខ្វះខាតអគ្គិសនីយ៉ាងខ្លាំង ដោយសារតែការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនរបស់រុស្ស៊ី។ ក្រុមហ៊ុន Ukrenergo បានឲ្យដឹងនៅក្នុងសារបង្ហោះនៅលើ Telegram ថា រោងចក្រថាមពលរបស់ប្រទេសអ៊ុយក្រែន មិនអាចផលិតថាមពលអគ្គិសនីបានដូចមុនពេលការវាយប្រហាររបស់រុស្ស៊ីដែលជាលទ្ធផលនៃការខូចខាតទ្រង់ទ្រាយធំនោះទេ។ ប្រទេសនេះកំពុងអនុវត្តកាលវិភាគកំណត់ថាមពល សម្រាប់អ្នកប្រើប្រាស់ឧស្សាហកម្មចាប់ពីម៉ោង ៦ ល្ងាចតទៅនៅថ្ងៃសុក្រ ដល់ម៉ោង ៧ព្រឹកថ្ងៃសៅរ៍នេះ ដើម្បីទូទាត់ការខ្វះខាតអគ្គិសនីមួយផ្នែក។ ទន្ទឹមនឹងនេះដែរ...
ហ្គាហ្សា៖ ប្រភពក្នុងស្រុកមួយបានឲ្យដឹងថា អ៊ីស្រាអែល បានចាប់ផ្តើមការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាទៅលើទីក្រុងរ៉ាហ្វា ភាគខាងត្បូងបំផុតរបស់ហ្គាហ្សា នៅថ្ងៃសុក្រម្សិលមិញនេះ បន្ទាប់ពីកិច្ចចរចា ស្តីពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលធ្វើឡើងនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានបរាជ័យកាលពីថ្ងៃព្រហស្បតិ៍។ ចំនួនអ្នកស្លាប់និងរបួសមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ដោយប្រភពបានប្រាប់កាសែតស៊ីនហួក្នុងលក្ខខណ្ឌអនាមិកឲ្យដឹងថា មន្ទីរពេទ្យគុយវ៉ែតក្នុងទីក្រុងរ៉ាហ្វា ត្រូវបានបិទដំណើរការទាំងស្រុង។ ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) បានឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសុក្រថា មនុស្សប្រហែល...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាតំណាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីការការពារ ទប់ស្តាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅទីបញ្ជាការយោធភូមិភាគទី៤ ។ ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ត្រី ង៉ែត សុវណ្ណអរុណដេត...
បរទេស៖ អាហារ និងទឹកដ៏បរិបូរណ៍, កំណើនពាណិជ្ជកម្មបរទេស និងសេដ្ឋកិច្ចរីកចម្រើន ត្រូវបានព្យាករណ៍ក្នុងពិធីច្រត់ព្រះនង្គ័លនៅទីវាល Sanam Luang ក្នុងទីក្រុងបាងកកកាលពីព្រឹកម្សិលមិញ ទី១០ឧសភា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ពិធីប្រចាំឆ្នាំ ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាក្សត្រី និងព្រះមហាក្សត្រីរបស់ព្រះថៃ គឺជាការចាប់ផ្តើមប្រពៃណីនៃរដូវដាំដុះស្រូវនៅក្នុងប្រទេស។ ពិធីនេះក៏មានការចូលរួមពីលោកនាយករដ្ឋមន្ត្រី...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដោយតែងតាំងលោក Mikhail Mishustin ជានាយករដ្ឋមន្ត្រីឡើងវិញ នេះបើយោងតាមការិយាល័យសារព័ត៌មាន វិមានក្រឹមឡាំង។ ក្រឹត្យនេះបានឲ្យដឹងថា “ស្របតាមចំណុច ‘a’ នៃមាត្រា ៨៣ នៃរដ្ឋធម្មនុញ្ញនៃសហព័ន្ធរុស្ស៊ីតែងតាំងលោក Mikhail Vladimirovich Mishustin ជាប្រធានរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី”...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា លោក Oleksandr Pavliuk មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន បានឲ្យដឹងថា ប្រទេសនេះនឹងប្រឈមមុខនឹង “ដំណាក់កាលសំខាន់នៃសង្គ្រាម” ក្នុងរយៈពេលពីរខែខាងមុខ។ លោកបានស្នើថា រុស្ស៊ីនឹងបន្តផ្តោតលើការវាយលុកនៅក្នុងតំបន់ Luhansk និង Donetsk ប៉ុន្តែក៏អាចវាយប្រហារស្រុកភាគឦសាននៃតំបន់ Kharkiv និងតំបន់ Sumy ផងដែរ។...
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យអ្នកស៊ើបអង្កេត ត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់ផ្នូរកប់សពដ៏ធំៗ នៅក្នុងតំបន់ហ្គាហ្សាដោយមិនមានការរារាំង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សមាជិកក្រុមប្រឹក្សាបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងរបស់ពួកគេ ចំពោះរបាយការណ៍នៃការរកឃើញទីតាំងផ្នូរកប់សពដ៏ធំនៅក្នុង និងជុំវិញកន្លែងវេជ្ជសាស្ត្រ Nasser និង Al Shifa ក្នុងតំបន់ហ្គាហ្សា ដែលជាកន្លែងសាកសពរាប់រយនាក់ រួមទាំងស្ត្រី កុមារ និងមនុស្សចាស់ត្រូវបានកប់។ ពួកគេបានគូសបញ្ជាក់អំពីតម្រូវការនៃការទទួលខុសត្រូវ ចំពោះការរំលោភច្បាប់អន្តរជាតិ និងបានអំពាវនាវឱ្យអ្នកស៊ើបអង្កេត ត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់ទីតាំងទាំងអស់នៃផ្នូរកប់សពដ៏ធំនៅតំបន់ហ្គាហ្សា...
ហ្គាហ្សា៖ ប៉ុន្មានថ្ងៃបន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានគ្រប់គ្រងច្រកឆ្លងកាត់តំបន់រ៉ាហ្វា ទីភ្នាក់ងារអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ បានរំលឹកឡើងវិញពីវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់ហ្គាហ្សា និងបានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់ជំនួយមនុស្សធម៌។ លោក Volker Turk ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ដោយថ្កោលទោសសកម្មភាព ដែលបង្កគ្រោះថ្នាក់ដល់ការចូល និងការចែកចាយជំនួយមនុស្សធម៌ ដែលត្រូវការចាំបាច់យ៉ាងខ្លាំងទៅកាន់តំបន់ហ្គាហ្សា។ លោកបានលើកឡើងថា “ការឆ្លងកាត់ដីមួយចំនួនតូចចូលទៅក្នុងហ្គាហ្សា បម្រើជាខ្សែជីវិត សម្រាប់ការផ្គត់ផ្គង់ស្បៀងអាហារ ថ្នាំពេទ្យ ប្រេងឥន្ធនៈ និងតម្រូវការចាំបាច់ផ្សេងទៀតដែលត្រូវតែអនុញ្ញាតឱ្យទៅដល់ប្រជាជន ដែលអស់សង្ឃឹម...
ហ្គាហ្សាៈ ក្រុមហាម៉ាស់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងធ្វើការពិគ្រោះយោបល់ជាមួយមេដឹកនាំនៃបក្សពួកប៉ាឡេស្ទីនផ្សេងទៀត ដើម្បីពិចារណាឡើងវិញ នូវយុទ្ធសាស្ត្រចរចារបស់ខ្លួនក្នុងការឈានដល់បទឈប់បាញ់ ចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលកំពុងបន្ត។ សេចក្តីថ្លែងការណ៍បានបន្ថែមថា “ការបដិសេធប្រកបដោយប្រសិទ្ធភាព” របស់អ៊ីស្រាអែល ចំពោះការផ្តល់ជូនបទឈប់បាញ់ បានលុបចោលកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីឈានដល់បទឈប់បាញ់។ ក្រុមហាម៉ាស់ក៏បានចោទប្រកាន់ភាគីអ៊ីស្រាអែលពីបទ “គេចវេស” កិច្ចព្រមព្រៀងបទឈប់បាញ់ ដោយលើកឡើងពីការពិតដែលថា អ៊ីស្រាអែលបន្តសកម្មភាពយោធានៅទីក្រុងរ៉ាហ្វា របស់ប៉ាឡេស្ទីន និងបានកាន់កាប់ភាគីប៉ាឡេស្ទីននៃច្រកព្រំដែនរ៉ាហ្វា សូម្បីតែបន្ទាប់ពីក្រុមហាម៉ាស់បានទទួលយកសំណើរបស់អ្នកសម្របសម្រួលក៏ដោយ។...
ភ្នំពេញ៖ ពលករខ្មែរនៅអារ៉ាប៊ីសាអូឌីត បានបង្ហាញអារម្មណ៍សប្បាយចិត្តជាខ្លាំង និងបានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការខ្នះខ្នែងជួយឲ្យពួកគាត់បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។ ពលការិនី ផាត ហាន ដែលជាពលការិនីខ្មែរម្នាក់ក្នុងចំណោមពលករទាំង ២៤នាក់ ដែលនឹងវិលត្រឡប់មកដល់ប្រទេសកម្ពុជា បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ និងការដឹងគុណជាខ្លាំងដល់រាជរដ្ឋាភិបាលកមម្ពុជា ដែលបានខ្នះខ្នែងយកចិត្តទុកដាក់ និងជួយសម្របសម្រួលជូនពួកគាត់បានទាន់ពេលវេលា ក៏ដូចជា បានសម្របសម្រួលកន្លែងស្នាក់នៅ និងការហូបចុកជូនពួកគាត់យ៉ាងយកចិត្តទុកដាក់ អំឡុងពេលដែលពួកគាត់រង់ចាំការវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ ពលការិនី ផាត ហាន...