សេអ៊ូល៖ ទិន្នន័យរបស់ធនាគារកណ្តាលបានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូង បានកត់ត្រាអតិរេកគណនីចរន្តខ្ពស់របស់ខ្លួន ជាមួយសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ដោយសារតែការនាំចេញរថយន្ត ដែលមានកម្រិតរឹងមាំ។ អតិរេកគណនីចរន្តរបស់ប្រទេសជាមួយសហរដ្ឋអាមេរិកបានកើនឡើងដល់ ៦៧,៧៩ ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ពី ៤៥,៥៤ ពាន់លានដុល្លារកាលពីឆ្នាំមុន នេះបើយោងតាមធនាគារកណ្តាលកូរ៉េ (BOK) ។ ប្រភពបានកត់ត្រាកំណត់ត្រាខ្ពស់បំផុតចាប់តាំងពីទិន្នន័យពាក់ព័ន្ធបានចាប់ផ្តើមចងក្រងក្នុងឆ្នាំ១៩៩៨។ អតិរេកគណនីចរន្តសរុបបានធ្លាក់ចុះពី ៨៥,២៣ពាន់លានដុល្លារទៅ ២៩,៨៣ ពាន់លានដុល្លារក្នុងរយៈពេលដែលបានលើកឡើង។ អតិរេកពាណិជ្ជកម្មសម្រាប់ទំនិញជាមួយសហរដ្ឋអាមេរិកបានកើនឡើងដល់កម្រិតខ្ពស់ថ្មីចំនួន...
ប៉េកាំង៖ បេសកជនចិន បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យរក្សាការសន្ទនា និងការចូលរួមជាមួយរដ្ឋាភិបាលបណ្តោះ អាសន្នអាហ្វហ្គានីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ចិន ប្រចាំអង្គការសហប្រជាជាតិ បានប្រាប់សន្និសីទខ្លីមួយរបស់ក្រុមប្រឹក្សាសន្តិសុខថា ការភ្ជាប់រដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថាន ជាមួយនឹងអាកប្បកិរិយាជាក់ស្តែង គឺជាមធ្យោបាយជាមូលដ្ឋានឆ្ពោះទៅរកការបង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងការដោះស្រាយកង្វល់ពាក់ព័ន្ធ។ សហគមន៍អន្តរជាតិជាទូទៅមានការឯកភាពគ្នាលើការកសាងប្រទេសអាហ្វហ្គានីស្ថាន ដែលមានសន្តិភាព ស្ថិរភាព និងវិបុលភាព...
ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ (ខេមបូឌា) នៃក្រុមហ៊ុន Xingjia គ្រុបចិន ដែលបណ្តាក់ទុន ៦,៤ លានដុល្លារអាម៉េរិកស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកសម្ពោធជាផ្លូវការហើយកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាល និង វិជ្ជាជីវៈ។...
ញ៉ូដេលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ថា អគ្គនាយកគ្រប់គ្រងឳសថនៃប្រទេសឥណ្ឌា ហៅកាត់ថា (DCGI) បានអនុម័តលើការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ នូវវ៉ាក់សាំងប្រឆាំងនឹងវីរុស mRNA ដែលជាប្រភេទ Omicron ដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា ។ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសហព័ន្ធបានធ្វើសេចក្តីប្រកាសកាលពីថ្ងៃអង្គារ បានឲ្យដឹងថា វ៉ាក់សាំងជំរុញប្រឆាំងនឹង ជំងឺកូវីដ-១៩ ត្រូវបានបង្កើតឡើងដោយ...
បរទេស៖ ក្រុមតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអង្គារបានអនុវត្តនូវអ្វីដែលត្រូវបានគេជឿថា ជាការប្រហារជីវិតជាសាធារណៈលើកទីពីរលើមនុស្សម្នាក់ ដែលត្រូវបានកាត់ទោសពីបទមនុស្សឃាតចាប់តាំងពី ក្រុមនេះបានត្រលប់មកកាន់អំណាចវិញ ក្នុងខែសីហាឆ្នាំ ២០២១។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការប្រហារជីវិតនេះ គឺបានមិនអើពើនឹងការរិះគន់របស់អង្គការសហប្រជាជាតិដែលថា សកម្មភាពបែបនេះបង្កើតជាទម្រង់នៃ “ការប្រព្រឹត្ត ឬការដាក់ទណ្ឌកម្មដ៏ឃោរឃៅ អមនុស្សធម៌ ឬថោកទាប” នោះឡើយ។...
បរទេស៖ កុប្បកម្មដែលបានកើតឡើងកាលពីថ្ងៃអង្គារ នៅឯពន្ធនាគារស្ត្រីមួយកន្លែង ក្នុងប្រទេសហុងឌូរ៉ាស បាននាំឱ្យអ្នកទោសយ៉ាងតិច ៤១នាក់បានស្លាប់, នេះបើតាមនាយកផ្នែកកោសល្យវិច្ច័យនៃក្រសួងសាធារណៈរបស់ប្រទេសនេះបានបញ្ជាក់។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា រហូតមកដល់ពេលនេះ អាជ្ញាធរបានរកឃើញថា ជនរងគ្រោះចំនួន ២៥ នាក់ ត្រូវភ្លើងឆេះរហូតដល់ស្លាប់ និង ១៦ នាក់ត្រូវបានបាញ់ដោយគ្រាប់កាំភ្លើងនៅ...
ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ បដិសេធរាល់ទម្រង់នៃការកាត់ផ្តាច់ រវាង ការមិនប្រថុយប្រថាន និងការមិនបំផ្លាញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ភាគីអាល្លឺម៉ង់ស្វាគមន៍ការអភិវឌ្ឍន៍ និងវិបុលភាពរបស់ចិន ដែលអំណោយផលដល់សន្តិភាព និងស្ថិរភាពពិភពលោក។ លោកបានឲ្យដឹងក្នុងអំឡុងជំនួបជាមួយលោក Li Qiang ដែលមកបំពេញទស្សនកិច្ច។ លោកក៏បានសន្យាថា អាល្លឺម៉ង់ ប្តេជ្ញាអភិវឌ្ឍទំនាក់ទំនងស្ថិរភាពជាមួយចិន...
ប៉េកាំង៖ ភាពស្មោះត្រង់ សនិទានភាព និងសកម្មភាព គឺត្រូវការជាចាំបាច់ សម្រាប់ផ្នែកនៃសហរដ្ឋអាមេរិក ដើម្បីកែលម្អទំនាក់ទំនងចិន-អាមេរិក ដែលជាចំណុចទាបបំផុតចាប់តាំងពីការបង្កើតរបស់ខ្លួន។ ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទៅកាន់ប្រទេសចិន ប្រទេសទាំងពីរបានធ្វើការ ដើម្បីបញ្ចៀសការធ្លាក់ចុះនៃទំនាក់ទំនងរបស់ពួកគេ ហើយនាំវាត្រឡប់មកវិញនៅលើផ្លូវនៃការអភិវឌ្ឍន៍ស្ថិរភាព។ នៅពេលជួបជាមួយលោក Blinken ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានលើកឡើងថា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយអាមេរិក លើការបង្កើនជើងហោះហើរជាមួយនឹងភាពបត់បែន និងការអនុវត្តជាក់ស្តែង។ អ្នកនាំពាក្យចិនលោកស្រី ម៉ៅ នីង បានធ្វើការលើកឡើងក្នុងសន្និសីទព័ត៌មានប្រចាំថ្ងៃនៅពេលដែលត្រូវបានគេសួរ ដើម្បីធ្វើអត្ថាធិប្បាយលើសំណួរពាក់ព័ន្ធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសលោក Qin Gang និងរដ្ឋលេខាធិការលោក Antony Blinken បានឈានដល់ការយោគយល់គ្នាជាវិជ្ជមានលើការលើកកម្ពស់ការផ្លាស់ប្តូរប្រជាជនទៅប្រជាជន។ លោកស្រីបានកត់សម្គាល់ថា...
ភ្នំពេញ៖ ឆ្នាំ២០២២ កម្ពុជាទទួលបានចំណូលពីភ្ញៀវទេសចរអន្តរជាតិប្រមាណ ១,៤១៥លានដុល្លារ និងទទួលបានពីភ្ញៀវទេសចរជាតិប្រមាណ ៦៥០លានដុល្លារ ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបង្ហាញជាផ្លូវការ ក្នុងឱកាសសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមាសទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣-២០២៤ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ។ នៅឆ្នាំ២០២២កន្លងទៅ...