បរទេស៖យោងតាមការចេញផ្សាយរបស់ កាសែតរដ្ឋរបស់កូរ៉េខាងជើង នៅថ្ងៃនេះបានឲ្យដឹងថារដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនៅតែបន្តរក្សាគោលនយោបាយរបស់ ខ្លួនក្នុងការបង្កើនផលិតកម្មនៃការ ផលិតអាវុធនុយក្លេអ៊ែរដែលមានថាមពលខ្លាំងក្លាជាច្រើនបន្ថែមទៀត។ ការចេញផ្សាយរបស់ The Kyodo News បានឲ្យដឹងដែរថាការប្តេជ្ញាចិត្តរបស់ក្រុងព្យុងយ៉ាងនេះ ធ្វើឡើងនៅនៅក្រោយពេលដែលកូរ៉េខាងជើងទើប តែបានបញ្ចប់ទៅនៃកិច្ចប្រជុំដ៏សំខាន់មួយ។ ការិយាល័យជាតិទទួលបន្ទុកកិច្ចការងារនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកាន់អំណាច របស់កូរ៉េខាងជើងបានអំពាវនាវឱ្យមានការពង្រឹងវិស័យការពារ ជាតិឲ្យបានជាប់ជានិច្ចនិងតំរង់ទិស នៃការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរតាមរយៈ ការបង្កើនការផលិតអាវុធនុយក្លេអ៊ែរដ៏មានថា មពលឲ្យបានកាន់តែច្រើនបន្ថែមទៀត៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ទីភ្នាក់ចិនស៊ិនហួនៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសអាល្លឺម៉ង់និងប្រទេសបារាំងបានធ្វើដំណើរមកដល់ប្រទេស ទុយនេស៊ីកាលពីថ្ងៃម្សិលមិញ ដើម្បីធ្វើការពិភាក្សាគ្នាទៅលើចំណងទំនាក់ទំនងទ្វេភាគីនិងក៏ដូចជា បញ្ហាអន្តោប្រវេសផងដែរ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសទុយនេស៊ីលោក Kamel Fekiបានធ្វើដំណើរមកទទួលស្វាគមន៍សមភាគីទាំងពីររបស់លោកគឺរដ្ឋមន្ត្រីមហាផ្ទៃប្រទេសអាល្លឺម៉ង់ និងបារាំង នៅឯអាកាសយានដ្ឋាន។ លោករដ្ឋមន្ត្រីអាល្លឺម៉ង់និងបារាំងក៏បានជួបប្រជុំគ្នាជាមួយ នឹងរដ្ឋមន្ត្រីមហាផ្ទៃរបស់ទុយនេ ស៊ីផងដែរប៉ុន្តែមិនទាន់មានព័ត៌មានលំអិតណាមួយស្តីអំពីប្រធានបទ ដែលនឹងត្រូវលើកយកមកពិភាក្សារ វាងដៃគូទាំង៣នាក់នេះនោះទេ។ គួរឲ្យដឹងដែរថាដំណើរទស្សនកិច្ចនេះបានធ្វើឡើង នៅក្រោយមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ ពីកិច្ចប្រជុំរវាងប្រធានគណកម្មការអឺរ៉ុប ជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ីតាលី និងនាយករដ្ឋហូឡង់ចំពោះប្រធានបទនៃចំណងទំនាកទំនងរវាងគ្នានិងក៏ដូចជា បញ្ហាអន្តោប្រវេសនៅក្នុងតំបន់ដែរ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានសម្រេចរួមគ្នានៅ ក្នុងទីក្រុងប៉េកាំងថាប្រទេសទាំងពីរ នឹងបន្តកិច្ចពិភាក្សាគ្នាក្នុងគ្រាដែលភាពតានតឹងរវាងគ្នាកំពុងកើត ឡើងដោយសារបញ្ហាកតៃវ៉ាន់ផងនិងបញ្ហាផ្សេងៗគ្នា។ យោងតាមការចេញផ្សាយរបស់កាសែត The Kyodo News នៅថ្ងៃនេះបានឲ្យដឹងថានៅក្រោយកិច្ចប្រជុំកំពូលនាទីក្រុងប៉េកាំងរួចរាល់ហើយនោះលោករដ្ឋមន្ត្រិការបរទេសចិន Qin Gang ក៏ត្រូវបានរដ្ឋាភិបាលអាមេរិកអញ្ជើញឲ្យបំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ិនតោនវិញផងដែរដើម្បីបន្តការពិភាក្សាគ្នាសាជាថ្មី។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក៖លោកBlinken បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការរក្សាទំនាក់ទំនងយ៉ាងបើកចំហនៅគ្រប់បញ្ហាជាមួយគ្នាដើម្បីកាត់បន្ថយហានិភ័យនិងការសម្រេចចិត្តខុស ហើយបានយល់ព្រមជាមួយនឹងលោក Qin...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានប្រកាសថា ក្រុងអរិយក្សត្រ ស្ថិតនៅខេត្តកណ្តាល ជាប់រាជធានីភ្នំពេញ នឹងមិនកាត់ចូលភ្នំពេញឡើយ ដោយទុកឲ្យនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកណ្ដាលដដែល។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង នាព្រឹកថ្ងៃទី១៩ មិថុនា សម្ដេចតេជោ បានរំលឹកកាលពេលមុនថា គ្រោងនឹងកាត់យកក្រុងអរិយក្សត្រ ចូលរាជធានីភ្នំពេញ ប៉ុន្ដែឥឡូវនេះមិនចាំបាច់កាត់ចូលឡើយ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ជាថ្មីថា នឹងបន្តចុះជួបកម្មករកម្មការិនីនៅតាមបណ្តារោងចក្រនៅក្នុងរាជធានី-ខេត្តនៅក្រោយការបោះឆ្នោតជ្រើសរើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នៃរដ្ឋសភាចំនួន១០លើកទៀត។ ក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង នាព្រឹកថ្ងៃ១៩ មិថុនា សម្តេចតេជោបានលើកឡើងថា ក្រោយបោះឆ្នោតនឹងបន្តចុះជូបកម្មករបន្តចុះជួបកម្មករចំនួន១០កន្លែងទៀត។ សម្តេចតេជោបានគូសបញ្ជាក់ថា «ខ្ញុំដាក់កម្មវិធីរួចហើយ បោះឆ្នោតថ្ងៃ២៣ខែកក្កដា អីចឹងខ្ញុំចុះនៅថ្ងៃ២៧ខែកក្កដា ខ្ញុំនឹងចាប់ផ្តើមជួបកម្មករកម្មការិនី១០ដងទៀត ដែលជួបម្តងមានកម្មករជាង១ម៉ឺននាក់ឡើងទៅ»។ សម្តេចក៏បានលើកឡើងថា ការផ្អាកជួបកម្មករនៅក្នុងពេលយុទ្ធនាការបោះឆ្នោត ។ ជាមួយគ្នានោះដែរសម្តេចក៏បានបន្តថា...
ទូលព្រះបង្គំជាខ្ញុំ ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ , ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល សម្រាប់ឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៧ យាងចូល ៨៨ព្រះវស្សា...
ទូលព្រះបង្គំជាខ្ញុំ កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងបុគ្គលិកនិយោជិកទាំងអស់ សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល សម្រាប់ឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៧ យាងចូល ៨៨ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។...
ទូលព្រះបង្គំជាខ្ញុំ លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល សម្រាប់ឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៧ យាងចូល ៨៨ព្រះវស្សា នៅថ្ងៃទី១៨...
បរទេស៖ ប្រទេសចិន កំពុងបញ្ជូនកប៉ាល់បន្ថែមទៀតទៅកាន់តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់វៀតណាម ហើយភាពញឹកញាប់ និងរយៈពេលនៃការធ្វើដំណើរទាំងនោះ ដែលបានកើនឡើងតាំងពីដើមខែឧសភា គឹកំពុងបង្កើនភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា បន្ទាប់ពីការលុកលុយជិតមួយខែ នៃកប៉ាល់ស្រាវជ្រាវក្រោមទឹក និងក្រុមនាវាដ៏ធំរបស់ខ្លួនមក នាវាចិនជាច្រើនទៀតកំពុងធ្វើដំណើរឆ្លងកាត់ទីតាំងរសើបនៅក្នុងដែនទឹកវៀតណាម។ EEZ របស់វៀតណាមលាតសន្ធឹងចម្ងាយ ២០០...
បរទេស ៖ ក្រសួងសន្តិសុខសាធារណៈបាននិយាយកាលពីថ្ងៃសុក្រថា ជនសង្ស័យជាង ៥០ នាក់ដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារទៅលើការិយាល័យគណៈកម្មាធិការប្រជាជនចំនួនពីរនៅក្នុងខេត្ត ដាក់ឡាក់ ត្រូវបានចាប់ខ្លួន ដែលភាគច្រើនជាមេក្លោង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា តំណាងក្រសួងសន្តិសុខសាធារណៈវៀតណាម បាននិយាយថា ជនសង្ស័យភាគច្រើនជាយុវជន នៃជនជាតិភាគតិច ។ អ្នកតំណាងរូបនេះបានបន្ថែមថា...