ពោធិ៍សាត់:លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង ជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៤បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និង ថវិការបស់ក្រសួងមហាផ្ទៃជូនដល់រដ្ឋបាលឃុំ សង្កាត់ និង ប៉ុស្តិ័នគរបាលរដ្ឋបាលដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំ ២០២៣ ។ លោកខូយ រីដា...
ភ្នំពេញ៖លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោកស្រី Chihoko Asada-Miyakawa ឧបការរីអគ្គនាយកអង្គការអន្តរជាតិខាងការងារ និងជានាយិកាប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ(ILO) នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់អង្គការអន្តរជាតិខាងការងារILOលើគម្រោងជាច្រើននៅកម្ពុជាដែលរួមមានគម្រោងរោងចក្រកាន់តែប្រសើរ គម្រោងការងារសមរម្យ និងកិច្ចការងារកុមារជាដើម។ បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនស្តីពីកម្មវិធីថ្នាក់ជាតិស្តីពីការបណ្តុះបណ្តាលវិជ្ជាជីវៈដែលផ្តោតលើយុវជន១.៥លាននាក់មកពីគ្រួសារក្រីក្រ...
ចាប់ខ្លួនប្រធាន គណបក្សកម្លាំងជាតិ ពាក់ព័ន្ធផ្សព្វផ្សាយព័ត៌មាន ទម្លាក់កំហុស លើរាជរដ្ឋាភិបាល ពីការចែកប័ណ្ណក្រីក្រ ជូនពលរដ្ឋថា មានភាពលម្អៀងhttps://dap-news.com/?p=413827 សម្ដេចធិបតី អំពាវនាវដល់គ្រួសារ និងសហគមន៍ បន្តពង្រឹងសាមគ្គីភាព យកចិត្តទុកដាក់អប់រំសីលធម៌https://dap-news.com/?p=413837 ព្រះរាជអាជ្ញា ចោទប្រកាន់គ្រូបង្រៀន ២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ ពីបទរំលោភអំណាច ករណីរត់ការយកមនុស្សចូលក្របខណ្ឌhttps://dap-news.com/?p=413859 រុស្ស៊ី សម្រេចចិត្តដកទ័ពចេញពីប្រទេស អតីតក្រោមការដឹកនាំ...
ពិរុទ្ធជនឈ្មោះ ប៉ែន រិទ្ធី ហៅ ម៉ូវ ហៅ ហ៊ាយួន ភេទ ប្រុស អាយុ ២៩ឆ្នាំ ជាមេជួញដូរគ្រឿងញៀនដ៏សកម្មមួយរូប ដែលត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចវិនិច្ឆ័យសេចក្តី ដោយផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ០៣ឆ្នាំ (បីឆ្នាំ) និង ពិន័យជាប្រាក់ចំនួន ៦.០០០.០០០៛ (ប្រាំមួយលានរៀល)...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ អញ្ជើញចុះពិនិត្យស្ថានភាពអភិវឌ្ឍន៍ភូមិ ដើម្បីដាក់បញ្ចូលជាភូមិគំរូនាពេលខាងមុខ ដែលស្ថិតនៅក្នុងភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។ បន្ទាប់ពីបានពិនិត្យ ស្ថានភាពប្រកបមុខរបរ និងការដាំដុះរបស់ប្រជាពលរដ្ឋរួចមក លោក ឆាយ ឫទ្ធិសែន បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ១១៨នាក់ និងបានប្រគេនបច្ច័យកសាងប្រគេនដល់ព្រះសង្ឃ ដែលគង់នៅវត្តនវទីបនារាម...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោសការគំរាមកំហែងរបស់សមាជិកសភាអាមេរិកមួយក្រុមប្រឆាំងនឹងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលមានបំណងរារាំងសាលា ក្តីពីការចេញដីកាចាប់ខ្លួន ប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល។ លោកបានធ្វើការកត់សម្គាល់នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ខណៈពេលដែលមានប្រតិកម្មទៅនឹងការព្រមានដោយសមាជិកសភាអាមេរិក ដែលគាំទ្រអ៊ីស្រាអែលថា ដីកាចាប់ខ្លួនណាមួយ សម្រាប់មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល នឹងប្រឈមមុខនឹងការសងសឹករបស់សហរដ្ឋអាមេរិក។ លោក Kanaani ក៏បានថ្កោលទោសការគំរាមកំហែងនាពេលថ្មីៗនេះដោយសមាជិកព្រឹទ្ធសភាសាធារណរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិកប្រឆាំងនឹង ICC ដើម្បីដាក់ទណ្ឌកម្ម...
ភ្នំពេញ៖ បើទោះបីជាកាយសម្បទាមានពិការភាព និងមកពីគ្រួសារក្រីក្រក៏ពិតមែន ប៉ុន្តែ យុវតី អុន ឡេន ពុំដែលបោះបង់ក្តីស្រមៃរបស់ខ្លួនដើម្បីផ្លាស់ប្តូជីវភាពគ្រួសារ និងខ្លួនឯងនាពេលអនាគតនោះឡើយ ដូចនេះហើយទើបយុវតីរូបនេះ បានព្យាយាមជំនះគ្រប់ឧបសគ្គ ដើម្បីបានចូលសិក្សាជំនាញរចនាក្រាហ្វិកដោយកុំព្យូទ័រ ក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ។ យុវតីរូបនេះបានបង្ហាញថា៖«គ្រួសារខ្ញុំលំបាកណាស់គ្មានលទ្ធភាពសិក្សាបន្តទេ ក៏ប៉ុន្តក្រោយពីមានកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តក្នុងអាណត្តិទី៧នេះមក ទើបខ្ញុំមានឱកាសក្នុងការសិក្សាជំនាញផ្នែករចនាក្រាហ្វិកកុំព្យូទ័រ។ ខ្ញុំជ្រើសរើសរៀនជំនាញនេះពីព្រោះវាបង្កភាពងាយស្រួលសម្រាប់ខ្ញុំដែលជាជនមានពិការភាព»។ ទន្ទឹមនេះ ដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន...
កំពង់ចាម ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ឌីត ទីណា នារសៀលថ្ងៃទី ១០ ខែឧសភាឆ្នាំ ២០២៤ នេះ បានមានប្រសាសន៍សន្យានិងបន្តជួយ អភិវឌ្ឍន៍សហគមន៍កសិកម្មសំបូរមានជ័យ ដែលមានទីតាំងស្ថិតនៅក្នុងឃុំសុភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឱ្យក្លាយទៅជាសហគមន៍ទំនើប ។ កាកសន្យាជាមួយបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ដូចខាងលើនេះ គឺធ្វើឡើងបន្ទាប់ពី លោករដ្ឋមន្ត្រីរួមជាមួយអភិបាលខេត្តកំពង់ចាម...
គែរ៖ គណៈប្រតិភូនៃក្រុមហាម៉ាស់ អ៊ីស្រាអែល កាតា និងសហរដ្ឋអាមេរិក បានចាកចេញពីប្រទេសអេហ្ស៊ីប កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកិច្ចពិភាក្សាសម្រាប់ការឈានដល់បទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប បានជួបភាពច្របូកច្របល់។ របាយការណ៍នេះបានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ដែលមិនបញ្ចេញឈ្មោះម្នាក់បានឲ្យដឹងថា “គណៈប្រតិភូ ដែលចូលរួមក្នុងកិច្ចពិភាក្សានៅទីក្រុងគែរបានចាកចេញសម្រាប់ការពិគ្រោះយោបល់ ខណៈដែលចំណុចមួយចំនួននៃការខ្វែងគំនិតគ្នានៅតែមិនទាន់ត្រូវបានដោះស្រាយ”។ គណៈប្រតិភូបានមកដល់ទីក្រុងគែរ កាលពីថ្ងៃអង្គារក្នុងគោលបំណង ដើម្បីសម្រេចបាននូវបទឈប់បាញ់ដ៏ទូលំទូលាយនៅក្នុងតំបន់ហ្គាហ្សាដែលមានជម្លោះ។ ទោះបីជាមានការរីកចម្រើនខ្លះៗក្នុងការចរចា ប៉ុន្ដែក៏មិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចនោះដែរ។ ក្នុងចំណោមជម្លោះធំៗរវាងភាគីជម្លោះគឺចំនួន និងបញ្ជីឈ្មោះចំណាប់ខ្មាំងអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន ដែលត្រូវដោះលែងក្រោមកិច្ចព្រមព្រៀងដោះដូរ...
បាកដាដៈ កងជីវពលស៊ីអ៊ីតមួយនៅអ៊ីរ៉ាក់កាលពីថ្ងៃព្រហស្បតិ៍ បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារដោយយន្តហោះដ្រូន និងកាំជ្រួចមីស៊ីលលើទីតាំង៣ នៅភាគខាងត្បូងអ៊ីស្រាអែល។ កងជីវពលដែលត្រូវបានគេស្គាល់ថា ជាក្រុមតស៊ូអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីនធឺណិតចំនួនពីរថា យុទ្ធជនរបស់ខ្លួនបានចាប់ផ្តើមការវាយប្រហារដោយយន្តហោះដ្រូន នៅពេលព្រឹកព្រលឹមលើមូលដ្ឋានយោធា Nevatim និងយន្តហោះដ្រូនពីរទៅកាន់ទីតាំងសំខាន់មួយនៅ Eilat ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីទីតាំងជាក់លាក់ ដែលបានកំណត់ ឬការខូចខាតជាលទ្ធផលពីការវាយប្រហារនោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍ទីបី កងជីវពលបានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារមួយផ្សេងទៀតនៅពេលព្រឹក នៅពេលដែលក្រុមយុទ្ធជនរបស់ខ្លួនបានបាញ់កាំជ្រួចរយៈចម្ងាយឆ្ងាយ al-Arqab...