បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃអង្គារម្សិលមិញនេះបានជួបជាមួយនឹងប្រធានភ្នាក់ងារអាតូមិកអន្តរជាតិ IAEA លោក Rafael Grossiដើម្បីពិភាក្សាគ្នាទៅលើកម្រិតប្រថុយប្រថាន នៃសន្តិសុខសុវត្ថិភាពដែលអាចបណ្តាមកពីរោងចក្រនុយក្លេអ៊ែរ Zaporizhzhia (ZNPP) ។ ប្រភពដដែលបានបន្តទៀតថានៅក្នុងអំឡុងពេលពិភាក្សាគ្នាលោក Zelensky បានថ្លែងថាកម្រិតគ្រោះថ្នាក់របស់រោងចក្រនុយក្លេអ៊ែរនេះបានបន្តកើន ឡើងខ្ពស់ខណៈដែលទំនប់វារីអគ្គិសនី Kakhovka ត្រូវបានបំផ្លាញនាពេលចុងក្រោយនេះ។ លោក Zelensky បានបន្តថាលោកស្វាគមន៍ចំពោះវត្តមាន របស់ក្រុមការងារជំនាញរបស់...
អង់ការ៉ា៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានឲ្យដឹងថា កិច្ចចរចាប្រក្រតីភាពស៊ីរី-តួកគី គួរតែដំណើរការឆ្ពោះទៅរកគោលដៅនៃការដកទ័ពតួកគីចេញពីប្រទេសស៊ីរី និងប្រឆាំងអំពើភេរវកម្ម។ ក្នុងជំនួបជាមួយលោក Ali Asghar Khaji ទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Assad បានលើកឡើងថា គោលដៅចម្បងរបស់ស៊ីរី ក្នុងកិច្ចពិភាក្សានាពេលខាងមុខ...
សម្តេចតេជោ ឲ្យបុគ្គល ស ឡុងដេត ត្រឡប់មកវិញ កុំរត់ទៅថៃhttps://dap-news.com/?p=339318 សម្ដេចតេជោ ឲ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះសន្តិសុខជាតិ ខណៈវៀតណាម កំពុងផ្ទុះហិង្សាក្បែរកម្ពុជាhttps://dap-news.com/?p=339324 សម្តេចតេជោថា លោក សាន សុជា ស្នើជួបសម្តេចថ្ងៃនេះ ខណៈធ្លាប់មានពាក្យចចាមអារាម ពាក់ព័ន្ធបក្សប្រឆាំងhttps://dap-news.com/?p=339340 មន្រ្តីជាន់ខ្ពស់ គ.ជ.ប៩រូប មិនអាចបោះឆ្នោត ថ្នាក់ជាតិបានទេhttps://dap-news.com/?p=339353...
បរទេស៖ រដ្ឋបាលរបស់លោក Biden កាលពីថ្ងៃចន្ទបានបន្ថែមអង្គភាពចំនួន ៤៣ ទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញ រួមទាំង Frontier Services Group Ltd ដែលជាក្រុមហ៊ុនសន្តិសុខ និងអាកាសចរណ៍ដែលគ្រប់គ្រងដោយ Erik Prince សម្រាប់ការបណ្តុះបណ្តាលអ្នកបើកយន្តហោះយោធាចិន និងសកម្មភាពផ្សេងទៀតដែលគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣...
ហ្សឺណែវ៖ ក្នុងទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ អង្គការពលកម្មអន្តរជាតិ (ILO) បានអំពាវនាវឲ្យមានសកម្មភាពបញ្ចប់ពលកម្មកុមារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កាលពីថ្ងៃចន្ទ អង្គការ ILO បានធ្វើកិច្ចប្រជុំថ្នាក់ខ្ពស់ក្រោមប្រធានបទ “យុត្តិធម៌សង្គម សម្រាប់ទាំងអស់គ្នា បញ្ចប់ពលកម្មកុមារ” ដែលជាព្រឹត្តិការណ៍ចំហៀងក្នុងសម័យប្រជុំនៃសន្និសីទការងារអន្តរជាតិ ដោយការពិភាក្សាផ្តោតលើការផ្សារភ្ជាប់គ្នារវាង យុត្តិធម៌សង្គម និងការលុបបំបាត់ពលកម្មកុមារ។ ក្រុមអ្នកពិភាក្សាតំណាងឱ្យកម្មករនិយោជិត និយោជក និងរដ្ឋាភិបាល បានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការប្រយុទ្ធប្រឆាំង នឹងពលកម្មកុមារ...
បរទេស៖ មន្ត្រីការពារជាតិអាមេរិកម្នាក់ប្រាប់ VOA ថា សហរដ្ឋអាមេរិកកំពុងផ្តល់ជំនួយយោធាបន្ថែមដល់ទៅ ៣២៥ លានដុល្លារសម្រាប់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា កញ្ចប់ជំនួយនេះត្រូវបានគេរំពឹងថានឹងរួមបញ្ចូលរថពាសដែក Stryker និង Bradley ដែលអាចជំនួសរថពាសដែកដែលខូច និងត្រូវបានបំផ្លាញនៅក្នុងការវាយលុករបស់អ៊ុយក្រែនដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន ៗ នេះបើយោងតាមមន្ត្រីការពារជាតិពីរនាក់ដែលបាននិយាយទៅកាន់ VOA...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា ជូនប្រជាពលរដ្ឋ គឺជាការផ្តល់ជូនឯកសារគតិយុត្តមួយដ៏សំខាន់ ដើម្បី ចូលរួមការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ។ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា នាថ្ងៃ១៣ មិថុនា សម្តេច ស ខេង មានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលដៅពិនិត្យចំណុចខ្លាំង...
បរទេស៖ ព្រឹទ្ធសភារបស់ប្រទេសថៃ បានស្នើឱ្យមានការពិភាក្សាក្នុងគោលបំណងសម្រាប់មជ្ឈដ្ឋានកណ្តាលផ្នែកនយោបាយ បន្ទាប់ពីក្រុមអ្នកគាំទ្ររាជានិយមកាលពីថ្ងៃចន្ទ បានដាក់ញត្តិទៅព្រឹទ្ធសភាដោយទទូចឱ្យរក្សាមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវបានគេស្គាល់ថា ជាច្បាប់ប្រមាថព្រះមហាក្សត្រ ដោយមិនត្រូវបានគេកែប្រែ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា បន្ទាប់ពីមានពាក្យចចាមអារ៉ាមអំពីការតវ៉ាទៅលើការគាំទ្រមេដឹកនាំគណបក្ស Move Forward (MFP) លោក...
ភ្នំពេញ ៖ បន្ទាប់ពីពិភាក្សាគ្នារួចមក សមាជិកព្រឹទ្ធសភាដែលចូលក្នុងអង្គប្រជុំបានលើកដៃអនុម័តទាំងស្រុងលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និងសេចក្តីព្រាងស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន។ ការអនុម័តនេះ ធ្វើឡើងក្នុងសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ក្រោមធិបតីភាពសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភាចំនួន៦០រូប។ សេចក្តីព្រាងនេះ តាក់តែងឡើងដើម្បីប្រមូលផ្តុំសំយោគបញ្ចូលគ្នានូវបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ជាធរមានពាក់ព័ន្ធនឹងវិស័យបរិស្ថាន...
សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានប្រកាសគាំទ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត» ដោយចាត់ទុកថា ការកែទម្រង់នេះ គឺដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ដើម្បីឱ្យអនាគតអ្នកដឹកនាំ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ...