ចិន រឹតបន្តឹងសន្តិសុខ នៅខួបលើកទី៣៤ នៃការបង្ក្រាបដោយយោធា លើការតវ៉ានៅទីលានធានអានមេនhttps://dap-news.com/?p=337466 ក្រោយជំពប់ជើងដួលលើវេទិកា, អតីតវេជ្ជបណ្ឌិតប្រចាំនៅសេតវិមានថា លោក Joe Biden មិនសមដឹកនាំប្រទេសទៀតឡើយhttps://dap-news.com/?p=337494 ប្រទេសអាស៊ីប៉ាស៊ីហ្វិក ភាគច្រើន មិនស្វាគមន៍ការពង្រីករបស់ណាតូនោះទេhttps://dap-news.com/?p=337626 Update៖ បំផ្ទុះបាក់ទំនប់វារី អគ្គិសនីសល់ពីសម័យសូវៀត នៅភាគខាងត្បូងអ៊ុយក្រែន បង្កជាគ្រោះទឹកជំនន់នៅតំបន់ សមរភូមិមុខ កំពុងមានសង្គ្រាមhttps://dap-news.com/?p=337748 អតីតនាយករដ្ឋមន្រ្តីថៃ...
ស្ត្រីនគរបាលវ័យ២១ឆ្នាំបាញ់សម្លាប់ខ្លួន បន្សល់ទុកសំបុត្រមួយច្បាប់https://dap-news.com/national/2023/06/05/337398/ សម្តេចតេជោ ឲ្យបញ្ឈប់ប្រតិកម្មនានា ជុំវិញបទចម្រៀង “មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧”https://dap-news.com/?p=337363 សម្តេចតេជោ ស្នើសម្តេច គង់ សំអុល ឈប់អមដំណើរសម្តេចទៀត ខ្លាចប៉ះពាល់សុខភាពhttps://dap-news.com/?p=338125 សម្តេចតេជោ នឹងឲ្យ២ម៉ឺនដុល្លារ ដល់កម្មកររូបណា គេកាត់ប្រាក់ខែ២០ដុល្លារ បើមិនចូលរួមកម្មវិធីសម្តេចhttps://dap-news.com/?p=338138 សម្តេចតេជោ ឲ្យម្ចាស់បុរីហៅម្ចាស់ផ្ទះរឹបអូស មកជជែក ដើម្បីផ្តល់ផ្ទះត្រឡប់ទៅវិញhttps://dap-news.com/?p=338396...
ស្វាយេរៀង ៖ ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៣បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តហ៊ុនម៉ានីចំនួន ៦៧ នាក់ក្នុងនោះស្ត្រី៣៩នាក់ បានចុះពិនិត្យព្យាបាលជំងឺទូទៅ វះកាត់តូចនិងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅឃុំឈើទាល ឃុំស្វាយធំនិងឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយឥតគិតថ្លៃបានចំនួន១២៥៥នាក់ក្នុងនោះស្ត្រី៦៧០នាក់ នៅបរិវេណវត្តឈើទាល ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ លោកវេជ្ជបណ្ឌិតគុជ សុីថាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ថា សមាជិកសភាបានថ្លែងកាលពីថ្ងៃសៅរ៍ថា គណបក្សប្រឆាំងដ៏ធំរបស់ប្រទេសជប៉ុន កំពុងពិចារណាដាក់ញត្តិដកនូវទំនុកចិត្តដើម្បីប្រឆាំងនឹងខុទ្ទកាល័យនាយករដ្ឋមន្ត្រីលោក Fumio Kishida ដែលករណីនេះអាចនឹងកើតឡើងនៅចុងបញ្ចប់នៃសម័យប្រជុំសភាបច្ចុប្បន្នរហូតដល់ថ្ងៃទី២១ ខែមិថុនានេះ ។ សមាជិកសភាបានថ្លែងថា គណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញនៃប្រទេសជប៉ុន ចង់បង្ហាញពីការប្រឆាំងរបស់ខ្លួនចំពោះសេចក្តីព្រាងច្បាប់ដែលនឹងធានាបាននូវមូលនិធិដើម្បីពង្រឹងសមត្ថភាពវិស័យការពារជាតិ ដែលជាច្បាប់ដែលពួកគេជឿថា នឹងនាំទៅរកការយកពន្ធកាន់តែខ្ពស់ថែមមួយកម្រិតទៀត ។ យ៉ាងណាមិញ សមាជិកគណបក្សមួយចំនួនបានសម្តែងការព្រួយបារម្ភថា...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាមានមនុស្ស១នាក់បានបាត់បង់ជីវិត និងចំនួន៣នាក់ទៀតទទទួល រងរបួសនៅក្នុងហេតុការណ៍បាញ់គ្នាមួយ កាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញនៅភាគខាងត្បូងរដ្ឋធានី Stockholm ប្រទេសស៊ុយអែត។ ប្រភពដដែលបានបន្តទៀតថា ទោះបីជាយ៉ាងណាក្តីក្រោយការកើតហេតុមនុស្ស២នាក់ត្រូវបានចាប់ ខ្លួនហើយសរុបក្នុងរយៈពេល២៤ម៉ោងចុងក្រោយការ បាញ់ប្រហារគ្នានៅក្នុងទីក្រុង Stockholm មានចំនួនកើនឡើងទៅដល់៧នាក់។ យោងតាមរបាយការណ៍របស់ប៉ូលីសបានបញ្ជាក់ថា ក្នុងរយៈពេល៥ខែចុងក្រោយនេះការបាញ់ប្រហារ គ្នានៅក្នុងប្រទេសស៊ុយអែតបានបណ្តាលឲ្យមនុស្សបាត់បង់ ជីវិតមានទៅដល់១៨នាក់របួស៤១និង និងហេតុការណ៍បាញ់ដល់ទៅ១៤៤លើក ដែលក្នុងនោះមាន១០នាក់ ស្លាប់នៅក្នុងរដ្ឋធានី Stockholm។ ដោយឡែកកាលពីឆ្នាំកន្លងទៅការបាញ់ប្រហារ...
ដែលបានបើកធ្វើនៅប៉ុន្មានថ្ងៃកន្លងទៅនេះ កិច្ចសហប្រតិបតិ្តការនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែររវាងអាមេរិក អង់គ្លេសនិងអូស្តា្រលីបានរងការប្រឆាំងយ៉ាងដាច់ខាតពីសំណាក់ភាគីដែលចូលរួមកិច្ចប្រជុំលើកនេះ ។ តំណាងរបស់ចិនបានថ្លែងសុន្ទរកថាពិសេសអំពីបញ្ហានេះ ដោយអំពាវនាវឱ្យបណ្តាភាគីនានារួមគ្នាជំរុញដំណើរពិភាក្សា អន្តរស្ថាប័ននិងរដ្ឋាភិបាល ។ តំណាងនៃប្រទេសចំនួនជាង២០ ដូចជារុស្ស៊ី ប៉ាគីស្ថាន ឥណ្ឌូនេស៊ីនិងប្រេស៊ីលជាដើមបាននាំ គ្នាឆ្លើយតបយ៉ាងសកម្មនូវគោលជំហរនិងគំនិតផ្តួចផ្តើមរបស់ប្រទេសចិន ហើយបានចេញផ្សាយសំឡេងរួមដែលគាំពារ ប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរនិងក្បួនច្បាប់អន្តរជាតិ ។ នេះជាលើកទី៨ជាប់ៗគ្នាហើយ ដែលអង្គការថាមពលបរមាណូអន្តរជាតិពិនិត្យពិភាក្សាបញ្ហានេះ តាមបែបបទធ្វើការ ពិភាក្សាអន្តររដ្ឋាភិបាល...
បរទេស៖អនុរដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergey Vershinin កាលពីថ្ងៃសៅរ៍ម្សិលមិញនេះបានធ្វើការលើកឡើងថាមកដល់ពេលនេះរុស្សីនៅមិនទាន់ ពេញចិត្តទៅនឹងអ្វីដែលជារបៀបការ អនុវត្តកិច្ចព្រមព្រៀងនៃគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅនោះទេ។ យោងតាមការចេញផ្សាយរបស់ VOA News បានសរសេរថាការលើកឡើងនេះបានធ្វើឡើង បន្ទាប់ពីភាគខាងរុស្សីទើបតែបានជួបពិភាក្សាគ្នាជាមួយ នឹងមន្ត្រីកំពូលរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការងារពាណិជ្ជកម្មកាលពីថ្ងៃសៅរ៍ជាមួយគ្នាដែរនេះ។ ក្នុងនោះផងដែរប្រទេសរុស្សី ក៏បានព្រមានក្នុងការដើរចេញពីកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៧ខែកក្កដានោះផងដែរប្រសិន បើការទាមទាររបស់ខ្លួនក្នុងការបង្កើនការនាំ ចេញផលិតផលក្នុងជីកសិកម្មមិនត្រូវបានបំពេញតាមតេនោះ។ រំលឹកដែរថា កិច្ចព្រមព្រៀងបើកច្រកនាំចេញគ្រាប់ធញ្ញជាតិរបស់រុស្សី បានធ្វើឡើងតាំងតែពីខែកក្កដា ឆ្នាំកន្លងទៅក្នុងគោលបំណងដើម្បីសម្របសម្រួលការ...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ថា លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងការចោទប្រកាន់ឧក្រិដ្ឋកម្មចំនួន៣៧ ករណីដែលជាប់ពាក់ព័ន្ធនឹងការចាត់ចែងឯកសារចាត់ថ្នាក់ដែលគាត់បានយកជាមួយគាត់នៅមុនពេលចាកចេញពីសេតវិមានក្នុងឆ្នាំ២០២១ ដែលនេះជាការចោទប្រកាន់ដែលមិនបានបិទបាំងអ្វីឡើយកាលពីថ្ងៃសុក្រកន្លងទៅនេះ ។ គួរបញ្ជាក់ថា នៅក្នុងចំណោមចំនួនសរុប៣១ករណី គឺជាការរក្សាទុកដោយចេតនានូវអាថ៌កំបាំង ដែលទាក់ទងនឹងសកម្មភាព និងសមត្ថភាពយោធារបស់សហរដ្ឋអាមេរិក ក៏ដូចជាបរទេសផងដេរ ដែលមិនបានបញ្ចេញឈ្មោះនោះឡើយ ។...
បរទេស៖ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa បានថ្លែងជូនដំណឹងមេដឹកនាំចិនលោក Xi Jinping អំពីដំណើរទស្សនកិច្ចដែលត្រៀមនឹងបំពេញទៅកាន់ ប្រទេសរុស្សីនិងអ៊ុយក្រែនដើម្បីស្វែងរកសន្តិភាព ក្នុងជម្លោះ។ យោងតាមការចេញផ្សាយរបស់ VOA បានឲ្យដឹងថាមេដឹកនាំទាំងពីរបានពិភាក្សាគ្នាតាម ទូរស័ព្ទកាលពីថ្ងៃ សៅរ៍ម្សិលមិញនេះហើយមេដឹកនាំអាហ្វ្រិក បានជម្រាបជូនមេដឹកនាំចិន អំពីផែនការសន្តិភាពដែលបានបង្កើត ឡើងដោយក្រុមប្រទេសអាហ្វ្រិកផង។ សេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតី បានបញ្ជាក់ថា៖លោកប្រធានាធិបតី Xi បានលើកឡើងអំពីគំនិតផ្តួចផ្តើមដោយមេដឹកនាំប្រទេស ក្នុងតំបន់អាហ្វ្រិកនិងបានទទួលស្គាល់ថាជម្លោះនៅអ៊ុយក្រែន...
ម៉ូតូតែងតែជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកជិះដែលកំពុងស្វែងរកមធ្យោបាយធ្វើដំណើរដ៏មានប្រសិទ្ធភាព។ សម្រាប់កម្លាំំងម៉ាស៊ីនម៉ូតូ 150cc គូប្រជែងដ៏គួរឱ្យកត់សម្គាល់ពីរគឺ Honda ADV 150cc និង Peugeot Django 150cc ។ ម៉ូឌែលទាំងពីរនេះផ្តល់នូវលក្ខណៈពិសេស និងរចនាបថទាក់ទាញប្លែកពីគ្នា បំពេញតម្រូវការអ្នកជិះផ្សេងៗគ្នា។ នៅក្នុងអត្ថបទនេះ យើងនឹងធ្វើការប្រៀបធៀបម៉ូតូទាំងពីរនេះ នៅលើចំណុចផ្សេងៗ រួមទាំងដំណើរការ ការរចនា លក្ខណៈពិសេស និងតម្លៃនៃថ្លៃលក់របស់វា។...