ភ្នំពេញ ៖ រដ្ឋសភានឹងបើកកិច្ចប្រជុំពិភាក្សា អនុម័តសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នៅថ្ងៃ៣០ ឧសភា ខាងមុខ និងបានទទួលយកសេចក្តីព្រាងច្បាប់ច្បាប់ពីរទៀតមកពិនិត្យសិក្សា។ ការកំណត់ប្រជុំនេះ ក្រោយពីសម្តេច ហេង សំរិន ប្រធានរដ្ឋសភានៅព្រឹកថ្ងៃ២៤ ឧសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិកាអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈមួយចំនួន។ ជាលទ្ធផលកិច្ចប្រជុំ បានអនុម័តកំណត់កាលបរិច្ឆេទបន្ត បើកសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងការអង្វករធ្វើយ៉ាងណាចាក់រូបបដិមាឲ្យត្រូវតាមក្បួនខ្នាតនូវរូបនីមួយៗ ព្រោះថា នៅពេលអភិសេករួចហើយ គ្មានអ្នកណាមួយហ៊ានវាយចោលឡើយ។ ក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា នាថ្ងៃ២៤ ឧសភា សម្ដេចតេជោបានរំលឹកថា នាពេលកន្លងទៅ សម្ដេចបានកសាងព្រះវិហារមួយកន្លែង ស្រាប់តែចាក់រូបព្រះមុខឡើងក្រម៉ូវដល់ពេលថ្វាយបង្គំឃើញតែរូបព្រះក្រម៉ូវ។ សម្ដេចគូសបញ្ជាក់ថា «ខ្ញុំ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងស្នើដល់គណៈសង្ឃឲ្យសម្របសម្រួលដោះស្រាយគ្នា ដោយឈរលើគោលការណ៍ សុខដុមនីយកម្មសាសនា កុំប្រើប្រាស់បណ្តាញសង្គម ដើម្បីរិះគន់គ្នា និងដោះស្រាយបញ្ហា ។ ការស្នើរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីសម្តេចបានឃើញសេចក្ដីប្រកាសព័ត៌មានរបស់គណៈសង្ឃនាយកដែលចោទសម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល មិនគោរពការដឹកនាំរបស់ សម្តេច...
ភ្នំពេញ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមក្នុងពិធីសម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានា នៅក្នុងវត្តពលិសបព្វតារាម (ហៅវត្តភ្នំសន្ទូច ស្ថិតនៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង...
ប្រេស៊ីល៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ថា ប្រទេសប្រេស៊ីល បានប្រកាសអាសន្នសុខភាពសត្វរយៈពេល៦ខែ បន្ទាប់ពីមានករណីជំងឺផ្តាសាយបក្សី ជាច្រើនត្រូវបានរកឃើញនៅក្នុងសត្វស្លាបព្រៃ ។ ករណីចំនួន៧ត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋ Espirito Santo ជាមួយនឹងករណីមួយផ្សេង ទៀតត្រូវបានរកឃើញនៅក្នុងរដ្ឋ រីយ៉ូឌឺចាណេរ៉ូ ។ សេចក្តីប្រកាសគ្រាអាសន្ននេះ ធ្វើឱ្យរដ្ឋាភិបាលកាន់តែមានភាព ងាយស្រួលនៅក្នុងពេលនេះ ក្នុងការចាត់វិធានការ...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានជំរុញឲ្យប្រយ័ត្នលើការប្រើប្រាស់ទម្រង់សិល្បៈនានា ឲ្យត្រូវតាមទម្រង់ខ្មែរ ដើម្បីកុំឲ្យខ្មែរជំនាន់ក្រោយយល់ច្រឡំ ឬយល់ខុស ៕
តូក្យូ៖ ប្រភពស្និទ្ធនឹងទំនាក់ទំនងទ្វេភាគីបានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Yasukazu Hamada និងសមភាគីចិនរបស់លោក Li Shangfu ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សានៅខាងក្រៅកិច្ចប្រជុំសន្តិសុខក្នុងតំបន់ក្នុងប្រទេសសិង្ហបុរីនៅដើមខែមិថុនា។ផែនការនេះកើតឡើងនៅពេលដែលនាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងមេដឹកនាំក្រុមប្រាំពីរផ្សេងទៀតបានបញ្ជាក់ពីសារៈសំខាន់នៃការសន្ទនាជាមួយប្រទេសចិន នៅក្នុងកិច្ចប្រជុំកំពូលរបស់ពួកគេនៅទីក្រុងហ៊ីរ៉ូស៊ីម៉ារហូតដល់ថ្ងៃអាទិត្យ។ ប្រភពបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំដែលបានគ្រោងទុក ជាលើកដំបូងចាប់តាំងពីខែមិថុនាឆ្នាំមុនលោក Hamada ទំនងជាបង្ហាញពីការព្រួយបារម្ភអំពីការឈ្លានពានម្តងហើយម្តងទៀតដោយនាវាឆ្មាំឆ្នេរសមុទ្រចិន ចូលទៅក្នុងដែនទឹករបស់ជប៉ុន និងសមយុទ្ធកងទ័ពជើងទឹករួមគ្នាដោយទីក្រុងប៉េកាំង និងទីក្រុងមូស្គូដែលបានធ្វើឡើងនៅជុំវិញប្រទេសជប៉ុន។...
បរទេស៖ សម្ព័ន្ធនៃគណបក្សចំនួនប្រាំបីដែលដឹកនាំដោយគណបក្ស Move Forward បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ជាការនាំមុខសម្រាប់ការបង្កើតរដ្ឋាភិបាលបន្ទាប់ ដោយបង្ហាញពីបេសកកម្មចំនួន ២៣ សម្រាប់រដ្ឋបាលថ្មី។ យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា មេដឹកនាំនៃដៃគូចម្រុះ – គណបក្ស Move...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសចង់ស្គាល់ ម្ចាស់ក្រុមហ៊ុនហូមអ៊ីនធើណេត ព្រោះសេវាអ៊ីនធើណេតនេះខ្សោយខ្លាំងណាស់ ។ បន្ថែមពីលើការខ្សោយនេះហើយ សម្តេចក៏បានថ្លែងទៀតថា ពិសេសបុគ្គលិករបស់ហូមអ៊ីនធើណេតនេះតែម្តង ពេលទំនាក់ទំនងសួរពីសេវា ឬឲ្យមកជួលជុលគឺថា មិនឆ្លើយតប និយាយមួយបែបគឺរឹកនោះរឹក៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ឲ្យដឹងថា សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២កន្លងមកនេះ មានកងកម្លាំងអង្គរក្ស២ពាន់នាក់របស់សម្តេចត្រូវបានរៀបចំហ្វឹកហាត់យ៉ាងល្អ ក្នុងការត្រៀមបំរុងសម្រាប់ការពារសន្តិសុខ ប្រសិនបើមានហេតុការណ៍ណាមួយកើតឡើងពួកគេ នឹងជួយបានភ្លាមៗតែម្តង ។ សម្តេចថា ការដាក់អង្គរក្សនេះ ដោយអ្នកខ្លះក៏មិនដឹងនោះទេ។ ការទម្លាយពីការដាក់កំលាំងសម្ងាត់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ត្រូវបានសម្តេចតេជោឲ្យដឹងក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី២៤ឧសភា ។...