បរទេស៖ ក្រសួងការពារជាតិអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បានបញ្ជាឱ្យនាវាមុជទឹកបំពាក់មីស៊ីលនាំផ្លូវ ធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ហើយបានប្រាប់ក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះ USS Abraham Lincoln ឱ្យធ្វើដំណើរឱ្យលឿនទៅកាន់តំបន់នេះ ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណាត់ការនេះកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀត...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែតកាសែត Financial Times បានរាយការណ៍ថា ទាហានអ៊ុយក្រែនដែលបានចូលឈ្លានពានតំបន់ Kursk របស់រុស្ស៊ី បានខាតបង់យ៉ាងខ្លាំងទាំងជីវិតយោធា និងរថយន្តដែលផ្តល់ដោយលោកខាងលិច។ ទាហានបានប្រាប់មជ្ឈមណ្ឌលព័ត៌មានថា ការវាយប្រហារដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារសប្តាហ៍មុនទាក់ទងនឹងអង្គភាពដែលដកចេញពីកងពលតូចជួរមុខអ៊ុយក្រែនចំនួន៦ហើយ ពួកគេក៏បានអះអាងថាបានចាប់ជនជាតិរុស្សីដោយការភ្ញាក់ផ្អើល ប៉ុន្តែបានរងការបាញ់ប្រហារ យ៉ាងឆាប់រហ័សពីយន្តហោះគ្មានមនុស្សបើក និងគ្រាប់បែកប្រភេទ FAB ផងដែរ។ យោងតាម FT បានឱ្យដឹងថា...
កំពង់ចាម ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានរំលឹកពីចំណុចគន្លឹះសំខាន់ៗ ចំនួន៤ ជូនដល់លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីលើកកម្ពស់ គុណភាពអប់រំ ឲ្យកាន់តែល្អប្រសើរ ។ លោកបានលើកឡើងដូច្នេះ ក្នុងឱកាសអញ្ចើញជួបសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត...
ម៉ូស្គូ៖ លោក Alexei Smirnov អភិបាលស្តីទីនៃតំបន់ Kursk បានលើកឡើងនៅលើបណ្តាញសង្គម Telegram កាលពីថ្ងៃអាទិត្យ ហើយយ៉ាងហោចណាស់មានមនុស្ស១៥នាក់បានរងរបួស ដោយសារកម្ទេចកម្ទីពីមីស៊ីលរបស់អ៊ុយក្រែន ដែលបានធ្លាក់ត្រូវចំលើអគារលំនៅដ្ឋានមួយកន្លែង ក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី ។ លោក Smirnov បានលើកឡើងថា “ដោយសារខ្ទាតកម្ទេចកម្ទីមីស៊ីលនៅលើអគារផ្ទះល្វែងមួយនៅក្នុងមជ្ឈមណ្ឌល នៅក្នុងតំបន់ មានមនុស្សចំនួន១៥នាក់បានរងរបួស...
វ៉ាស៊ីនតោន៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងបទសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍ជាលើកដំបូងរបស់លោក ចាប់តាំងពីបោះបង់ចោលការចូលរួមប្រជែងតំណែងនៅឯសេតវិមាន ដោយបានព្រមានថា បេក្ខជនមកពីគណបក្សសាធារណរដ្ឋ គឺ លោក ដូណាល់ ត្រាំ គឺជា “គ្រោះថ្នាក់យ៉ាងពិតប្រាកដចំពោះសន្តិសុខអាមេរិក” ។ លោក បៃដិន បានថ្លែងប្រាប់ដល់ CBS News នៅក្នុងបទសម្ភាសន៍...
ស៊ីដនី៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ឲ្យដឹងថា មានមនុស្សរហូតដល់៤០០នាក់ត្រូវបានជម្លៀសចេញ ក្រោយពីមានករណីឧទ្ធម្ភាគចក្រ១គ្រឿងបានធ្លាក់ទៅលើដំបូលសណ្ឋាគារ១ កន្លែងនៅរដ្ឋ Far North Queensland របស់ប្រទេសអូស្ត្រាលី នៅព្រឹកថ្ងៃចន្ទនេះ ។ យោងតាមការផ្សាយរបស់ ABC News របស់អូស្ត្រាលីបានឲ្យដឹងថា គេនៅមិនទាន់បានដឹងច្បាស់ថា មានមនុស្សប៉ុន្មាននាក់នៅក្នុងឧទ្ធម្ភាគចក្រនោះ ឬស្ថានភាពរបស់ពួកគេយ៉ាងណានៅឡើយដែរ បន្ទាប់ពីឧទ្ធម្ភាគចក្របានធ្លាក់ត្រូវចំដំបូលរបស់សណ្ឋាគារ DoubleTree by Hilton...
ភ្នំពេញ ៖ ពិតជាអស្ចារ្យណាស់ វណ្ណដា តារារ៉េប កម្ពុជាដ៏ល្បីឈ្មោះបានបង្ហើរសំនៀងច្រៀងនៅចំពោះមុខពិភពលោក កាលពីរាត្រីថ្ងៃ១១ សីហា ក្នុងពិធីបិទកីឡាអូឡំាពិកប៉ារីស៍ឆ្នាំ២០២៤ នៅក្នុងទឹកដីបារាំង ។ នេះបើយោងតាមការផ្សព្វផ្សាយពីស្ថានទូតបារាំងប្រចាំកម្ពុជា នាព្រឹកថ្ងៃ១២ សីហា ។ ក្នុងនោះ ស្ថានទូតបារាំងក៏បានលើកឡើងទៀតថា មុនពេលកម្ពុជាដណ្តើមបានមេដាយអូឡាំពិកលើកដំបូងរបស់ខ្លួននៅថ្ងៃណាមួយ ឈ្មោះរបស់ វណ្ណដា នឹងចារឹកទុកក្នុងប្រវត្តិសាស្រ្តនៃការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក...
ភ្នំពេញ ៖ សម្តេចបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីប្រកាសសមាសភាពថ្មីសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ ក្រោយការកែសម្រួលសមាសភាពជាថ្មី ដោយមានលោកស្រី កែសួន សុភី ស សុខា...
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការប្ដេជ្ញាទប់ស្កាត់ បង្ក្រាបរាល់សកម្មភាព និងឧបាយកលប្រឆាំងរាជរដ្ឋាភិបាល ក្នុងគោលបំណងបង្កឲ្យមានអសន្តិសុខ អស្ថិរភាពសង្គម។ ការលើកឡើងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បន្ទាប់ពីថ្មីៗនេះ ក្រុមប្រឆាំងអគតិ និងជ្រុលនិយមមួយក្តាប់តូចដែលមានមូលដ្ឋាននៅក្រៅប្រទេស នៅតែបន្តអនុវត្តគ្រប់ឧបាយកល សកម្មភាពរបស់ខ្លួន បំផុសបំផុលបង្កឲ្យមានចលាចល ញុះញង់ ឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងរាជរដ្ឋាភិបាល ក្នុងគោលបំណងបង្កឲ្យមានអសន្តិសុខ អស្ថិរភាពសង្គម បំបែកបំបាក់សាមគ្គីភាព...
គែរ៖ កាលពីថ្ងៃសៅរ៍ បណ្តាប្រទេសនៅមជ្ឈិមបូព៌ា បានថ្កោលទោសយ៉ាងខ្លាំងចំពោះ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល ដែលបានចាប់ផ្តើម កាលពីព្រឹកមិញលើសាលារៀនមួយ កន្លែងដែលបម្រើជាជម្រកសម្រាប់ជនភៀសខ្លួននៅទីក្រុងហ្គាហ្សា ។ ប្រភពពីវេជ្ជសាស្ត្រ និងសន្តិសុខប៉ាឡេស្ទីន បានឲ្យដឹងថា យន្តហោះចម្បាំងអ៊ីស្រាអ៊ែល បានកំណត់គោលដៅលើសាលា Al-Taba’een ក្នុងសង្កាត់ Al-Daraj កណ្តាលទីក្រុងហ្គាហ្សា ខណៈដែលជនភៀសខ្លួននៅក្នុងសាលាកំពុងធ្វើពិធីបួងសួងបុណ្យ Fajr ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់១០០នាក់...