ភ្នំពេញ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២៖ ដើម្បីអបអរសាទររុក្ខទិវាឆ្នាំ២០២២ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដាំដើមកោងកាងចំនួន ២០២២ដើម នៅឃុំត្រពាំងសង្កែ ខេត្តកំពត។ ការដាំដើមកោងកាងនេះ ក៏គាំទ្រផងដែរដល់គម្រោងអភិរក្សដែលកំពុងបន្តធ្វើឡើងរបស់ក្រសួងបរិស្ថានកម្ពុជា ដើម្បីការពារនិងស្តារព្រៃកោងកាងដ៏សំខាន់នេះឡើងវិញនៅតាមតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។ គំនិតផ្តួចផ្តើមចុងក្រោយបំផុតនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន ហ៊ិននីគែន ក្នុងការអភិវវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែមានភាពបៃតង សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត ខណៈពេលដែលគម្រោងនេះនឹងជួយដល់សហគមន៍មូលដ្ឋានយោងតាមពាក្យស្លោក...
សម្ដេចតេជោ បញ្ជាឱ្យចាត់វិធានការ ម៉ឺងម៉ាត់ ចំពោះជនបង្កភាពអនាធិបតេយ្យលើដងផ្លូវ ឬតវ៉ាបិទផ្លូវសាធារណៈhttps://dap-news.com/national/2022/07/08/260702/ បក្សប្រជាជនកម្ពុជា បញ្ចប់ភារកិច្ចលោក សួន សេរីរដ្ឋា ពីសមាជិកក្រុមការងារ ចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំងhttps://dap-news.com/national/2022/07/08/260424/ ជនជាតិអាល្លឺម៉ង់ម្នាក់ បើកឧទ្ធម្ភាគចក្រមួយគ្រឿង បង្ខំចុះចតបន្ទាន់នៅស្រុករលាប្អៀរ ដោយសារអាកាសធាតុ មិនអំណោយផល (Video)https://dap-news.com/national/2022/07/08/260434/ គណបក្ស៤រួមគ្នា ធ្វើសន្និសីទ បង្ហាញផែនការតស៊ូមតិ លើសំណើកែលម្អ...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួម ក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានាក្នុងវត្តឥន្ទរិទ្ធី ហៅវត្តបារាយណ៍ ស្ថិតក្នុងភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ, ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។ លោកបណ្ឌិត សូមចូលរួមអនុមោទនាត្រេកអរ និងសម្តែងនូវមោទនភាពចំពោះការកើតឡើងនូវសមិទ្ធផលថ្មីៗជាច្រើននៅក្នុងទីអារាមដ៏មានវ័យចំណាស់ប្រមាណជាង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យអាជ្ញាធររាជធានី-ខេត្ត ត្រូវចាត់វិធានការម៉ឺងម៉ាត់បំផុតចំពោះជនទាំងឡាយណាបង្កភាពអនាធិបតេយ្យលើដងផ្លូវ ឬប្រមូល ផ្តុំតវ៉ាធ្វើបាតុកម្មបិទផ្លូវសាធារណៈដោយខុសច្បាប់។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ទីស្ដីការគណៈរដ្ឋមន្ដ្រី ស្ដីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានឯកភាពឱ្យរថយន្តចង្កូតស្ដាំដែលមានស្រាប់ក្នុងព្រះរាជាណា ចក្រកម្ពុជា ចរាចរជាប្រក្រតីដោយពុំចាំបាច់ធ្វើការកែពីចង្កូតស្ដាំទៅចង្កូតឆ្វេង ប៉ុន្តែតម្រូវឱ្យម្ចាស់...
ឡុងដ៌៖ សម្ពាធកំពុងកើនឡើងលើនាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន នៅថ្ងៃសុក្រនេះ ដើម្បីធ្វើសកម្មភាពលឿនជាងមុន និងចាកចេញពីតំណែងលឿនជាងការចាកចេញ ដែលបានគ្រោងទុកនៅក្នុងខែតុលា។ សមាជិកសភាអភិរក្សនិយមមួយចំនួនចង់ឱ្យលោកនាយករដ្ឋមន្រ្តីអង់គ្លេស ចាកចេញពីតំណែងមុនពេលមេដឹកនាំ Tory និងនាយករដ្ឋមន្ត្រីថ្មីត្រូវបានជ្រើសរើស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ហើយមេដឹកនាំបក្សប្រឆាំងលោក Sir Keir Starmer បានលើកឡើងថា ការងារនឹងប្រើចលនាសភាដើម្បីព្យាយាមដកលោក ចនសុន ប្រសិនបើលោក មិនព្រមប្រគល់តំណែងទៅឱ្យអ្នកចាំផ្ទះក្រៅពីខ្លួនលោក។...
ប៉េកាំង៖ ស្ថានទូតចិនប្រចាំប្រទេសឥណ្ឌា បានជំរុញឱ្យភាគីឥណ្ឌាផ្តល់នូវ “បរិយាកាសធុរកិច្ចដោយយុត្តិធម៌ និងមិនមានការរើសអើងប្រកបដោយប្រសិទ្ធភាព សម្រាប់សហគ្រាសចិនក្នុងការវិនិយោគ និងប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌា”។ កាលពីថ្ងៃអង្គារ អគ្គនាយកដ្ឋានអនុវត្តច្បាប់បានឆ្មក់ចូលក្រុមហ៊ុន Vivo និងអ្នកចែកចាយរបស់ខ្លួននៅទីតាំងផលិត និងប្រតិបត្តិការចំនួន ៤៤ នៅទូទាំងប្រទេស ដោយចោទប្រកាន់ថាបានរំលោភលើ បទប្បញ្ញត្តិនៃច្បាប់ការពារការលាងលុយកខ្វក់។ ជាការឆ្លើយតបទៅនឹងសំណួរប្រព័ន្ធផ្សព្វផ្សាយ ស្តីពីការវាយឆ្មក់នេះ អ្នកនាំពាក្យស្ថានទូតចិនប្រចាំប្រទេសឥណ្ឌា លោក Wang Xiaojian...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងអាកាសរបស់រុស្ស៊ី បានបំផ្លាញទីតាំងដាក់ពង្រាយបណ្តោះអាសន្ន និងឃ្លាំងរំសេវនៅជិតទីក្រុង Artemovsk ក្នុងតំបន់ Donetsk ។ យោងតាមក្រសួងបានឱ្យដឹងថា បុគ្គលិកអ៊ុយក្រែនរហូតដល់ ៣៥០នាក់ និងរថពាសដែក ២០គ្រឿងត្រូវបានវាយប្រហារនៅទីតាំងនោះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបន្ថែមថា យោធាអ៊ុយក្រែន បានរងការខាតបង់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីលើទីតាំងប្រយុទ្ធ ដោយចំនួនអ្នកស្លាប់សរុបនៃកងពលតូចមេកានិចទី២៤ មានចំនួនប្រហែល ២៥០០...
ជាខេត្តមានទីតាំងអំណោយផលខ្ពស់ទាំងទីតាំងភូមិសាស្ត្រ និងកត្តាអំណោយផលជាច្រើនទៀតខេត្តកំពង់ស្ពឺកំពុងមានសក្តានុពលលើច្រើនវិស័យដូចជា ឧហ្សាហកម្ម ទេសចរណ៍និងបដិសណ្ឋារកិច្ចជាដើម។ តួយ៉ាងបច្ចុប្បយើងសង្តេតឃើញវត្តមានរោងចក្រសហគ្រាសធំៗ រមណីយដ្ឋាននិងហាងល្បីៗ ជាច្រើនបាននឹងកំពុងពង្រីកវិសាលភាពរបស់ខ្លួនមកខេត្តនេះជាបន្តបន្ទាប់។ ដោយយល់ឃើញពីការអភិវឌ្ឍន៍ឥតឈប់ឈរ និងមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ វិនិយោគិនទាំងក្នុងស្រុក និងបរទេសទើប ផាកកាហ្វេ (Park Café) ដែលជាភោជនីយដ្ឋានដ៏ពេញនិយមមួយដែលផ្តោតលើអាហារ និងភេសជ្ជៈ សុខភាពបានពង្រីកវិសាលភាពរបស់ខ្លួនមកខេត្តកំពង់ស្ពឺ ដែលមានទីតាំងលើស្ថិតនៅភូមិរំលោង ឃុំសុព័រទេព ក្រុងច្បារមនតាមបណ្តោយផ្លូជាតិលេខ៤តែម្តង។ អ្វីដែលពិសេសទីតាំងមួយនេះបានបង្កលក្ខណៈងាយស្រួល ដល់ប្រជាជនក្នុងតំបន់...
កម្មវិធីចិត្តលើផ្លូវ វគ្គ ២ Mind On Miles #2 ដែលអ្នកទាំងអស់គ្នាកំពុងតែទន្ទឹងរង់ចាំបានមកដល់ហើយ! កម្មវិធីនេះរៀបចំដោយ JCI Phnom Penh Chapter សហការជាមួយ KKRC Runing Club និង Garmin។ ម្ដងនេះថាតើនរណា ទៅដែលអាចប្រណាំងប្រជែងដណ្ដើមយកពានជ័យលាភីកីឡាករឆ្នើមបាននោះ? *រង្វាន់ធំៗសម្រាប់ជ័យលាភី...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅតែទទូចអំពាវនាវអោយប្រជាពលរដ្ឋ អញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ១៩ នូវដូសជម្រុញបន្តបន្ទាប់ ដើម្បីរួមគ្នាយកឈ្នះជម្ងឺកូវីដ១៩ ឲ្យបាន ដើម្បីបន្តមានឱកាសជួបជុំគ្នាបានគ្រប់កម្មវិធីបន្តទៀត។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះនៅរសៀលថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសចូលរួម បុណ្យចម្រើនព្រះជន្ម ព្រះទេពសោភ័ណ ហ៊ាន គន់ ព្រះអនុគណស្រុកកោះសូទិន...