បរទេស៖ ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី របស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ទិន្នន័យនៅក្នុងអ៊ីម៉ែល ត្រូវបានគេចូលលួច ហើយបានស្នើឡើងថា តួអង្គសំខាន់នោះ គឺអ៊ីរ៉ង់ មានជាប់ពាក់ព័ន្ធនៅក្នុងការចូលលួច និងចែកចាយឯកសារផ្ទៃក្នុងដ៏រសើបមួយនេះ ។ ក្រុមយុទ្ធនាការនេះមិនបានផ្តល់ភស្តុតាងជាក់លាក់ណាមួយ អំពីការចូលរួមរបស់ប្រទេសអ៊ីរ៉ង់នោះទេ ប៉ុន្តែការទាមទារនេះបានកើតឡើងមួយថ្ងៃក្រោយពីក្រុមហ៊ុន Microsoft បានចេញរបាយការណ៍ដែលរៀបរាប់លម្អិតអំពីការប៉ុនប៉ងរបស់ភ្នាក់ងារបរទេសក្នុងការជ្រៀតជ្រែកក្នុងយុទ្ធនាការ របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៤ ។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar កំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅម៉ាល់ឌីវនៅសប្តាហ៍កន្លងមកនេះ។ វាត្រូវបានគេមើលឃើញថាជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោករដ្ឋមន្ត្រីទៅកាន់ប្រទេសដែនកោះនេះចាប់តាំងពីទំនាក់ទំនងរវាងប្រទេសទាំងពីរបានជាប់គាំងកាលពីដើមឆ្នាំនេះក្រោមរដ្ឋាភិបាលថ្មីរបស់ប្រទេសម៉ាល់ឌីវដែលដឹកនាំដោយប្រធានាធិបតី Mohamed Muizzu។ ទំនាក់ទំនងរវាងទីក្រុងញូវដែលី និងម៉ាល់ឌីវមានភាពតានតឹងបន្ទាប់ពីលោក Muizzu បានបញ្ជាឱ្យដកកងទ័ពឥណ្ឌាដែលឈរជើងនៅលើកោះនេះភ្លាមៗបន្ទាប់ពីការកាន់កាប់ប្រទេសនេះ។ កងកម្លាំងយោធាដែលកំពុងប្រតិបត្តិការយន្តហោះស៊ើបការណ៍នៅម៉ាល់ឌីវត្រូវបានដកចេញនៅដើមឆ្នាំនេះ ហើយជំនួសដោយជនស៊ីវិល។កាលពីខែមីនា កោះម៉ាល់ឌីវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាជាមួយចិនត្រូវបានគេមើលឃើញទៀតថាជាមូលហេតុដែលនាំឲ្យមានការប្រឈមមុខដាក់គ្នាបែបនេះ។ កោះម៉ាល់ឌីវ ដែលត្រូវបានគេស្គាល់ថាជាឆ្នេរដ៏ស្រស់ស្អាតបំផុតមួយលើពិភបលោកគឺជាគោលដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរឥណ្ឌា។ ទោះបីជាយ៉ាងណាក៏ដោយ ប្រជាជនឥណ្ឌាបានចាប់ផ្តើមធ្វើពហិការមិនចូលប្រជុំកោះនេះកាលពីខែមករាកន្លងទៅ នៅពេលដែលរដ្ឋមន្ត្រីនៅក្នុងគណៈរដ្ឋមន្ត្រីរបស់ Muizzu...
ភ្នំពេញ៖ ឯកឧត្តម កង សូសាទី រដ្ឋលេខាធិកាក្រសួងផែនការ សូមប្រកាសគាំទ្រទាំងស្រុង លើគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៏តំបន់ត្រីកោណ កម្ពុជា ទ្បាវ និងវៀតណាម ហៅកាត់ថា CLV DTA ។ ឯកឧត្តមបានបញ្ជាក់ថា “គម្រោងនេះនឹង ជួយផ្តល់អត្ថប្រយោជន៍ជាច្រើនលើវិស័យសេដ្ឋកិច្ច ,វិស័យពាណិជ្ជកម្ម ,វិស័យទេសចរណ៍ រួមទាំងវិស័យជាច្រើនផ្សេងៗទៀត”។ សូមរំលឹកថា សម្តេចតេជោ...
ភ្នំពេញ៖ DELI-ZONE ជាក្រុមរាំច្រៀងដែលមានសមាជិកស្រី ៤នាក់ របស់ប្រទេសជប៉ុន បានសម្រេចចិត្តជ្រើសរើសប្រទេសកម្ពុជា ក្នុងចំណោមប្រទេសជាមាជិកអាស៊ាន ថតចម្រៀងកាយវិការ(MV)ថ្មី ពោលគឺបទ “WOMAN POWER” ជាលើកទីពីរ ដោយហេតុពួកគេយល់ឃើញកម្ពុជាប្រទេសមានភាពទាក់ទាញសម្បូរទៅដោយតំបន់ទេសចរណ៍ វប្បធម៌ប្រពៃណីល្អៗ។ តាមរយៈMVនេះពួកគេរំពឹងថានឹងធ្វើឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ បទ “WOMAN POWER” ជាប្រភេទបទចម្រៀងដែលនិយាយអំពីភាពរឹងមាំ ,សេរីភាព ,...
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក ក្រោមឱវាទក្រសួងទាំងអស់ បានផ្ញើសាលិខិតគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ ដែលនឹងឈានមកដល់...
ភ្នំពេញ៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងភរិយា ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ បានផ្ញើសាលិខិតគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ ដែលនឹងឈានមកដល់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤...
ភ្នំពេញ ៖ ព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តអន្តរជាតិ “Gumball 3000 Rally” ដែលអ្នកចូលរួមសុទ្ធសឹងជាបុគ្គលល្បីៗ មកពីជាង៥០ប្រទេស នឹងឆ្លងកាត់កម្ពុជា ក្នុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ ដែលព្រឹត្តិការណ៍នេះនឹងរួមចំណែកក្នុងការផ្សព្វផ្សាយនូវវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍របស់កម្ពុជា ។ នេះបើតាមការបញ្ជាក់របស់លោក Maximillion Cooper ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Gumball...
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានគូសបញ្ជាក់ថា ការដាក់ខេត្តទាំង៤ ចូលទៅក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) មិនមែនមានន័យថា បើកឲ្យប្រជាពលរដ្ឋប្រទេសទាំង៣ដែលមានខេត្តជាប់ព្រំដែនគ្នា អាចចេញ-ចូលសេរី ដោយមិនឆ្លងកាត់ការត្រួតពិនិត្យ ដូចមតិមួយចំនួនលើកឡើងឡើយ ។ ការលើកឡើងរបស់លោកស្រី ធ្វើឡើងបញ្ជាក់បន្ថែមទៅកាន់មនុស្សមួយចំនួនដែលនៅតែបន្តយល់ខុសអត្ថន័យនៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម បើទោះបីជាមានការបកស្រាយយ៉ាងទូលំទូលាយពីសំណាក់សម្តេចតេជោ ហ៊ុន...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ និយាយជារួម និងដោយឡែក ប្រជាពលរដ្ឋដែលមកចូលរួមទទួលការពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាវយិន ខិតខំថែរក្សាសុខភាពខ្លួនឯង និងក្រុមគ្រួសារ ជាពិសេសកុមារដែលកំពុងលូតលាស់និងទទួលការអប់រំ ដើម្បីរួមចំណែកគាំទ្រគោលនយោបាយពង្រឹងគុណភាពធនធានមនុស្ស របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ ថ្លែងទៅកាន់អាជ្ញាធរ...
ភ្នំពេញ: ពិព័ណ៌ព័ត៌មានសាលារៀនអូស្ត្រាលី AEAS គ្រោងនឹងត្រលប់មកកាន់ទីក្រុងភ្នំពេញវិញម្តងទៀតនាឆ្នាំ ២០២៤ ខាងមុខនេះដែលនឹងផ្តល់ឱកាសដ៏វិសេសវិសាលទៅដល់សិស្សានុសិស្សកម្ពុជា និងអាណាព្យាបាលរបស់ពួកគេក្នុងការស្វែងយល់អំពីឪកាសស្វែងរកការសិក្សាលំដាប់ថ្នាក់ពិភពលោកនៅសាលាបឋមសិក្សា និងមធ្យមសិក្សានៅប្រទេសអូស្ត្រាលី។ ព្រឹត្តិការណ៍ដ៌វិសេសវិសាលមួយនេះគ្រោងនឹងធ្វើឡើងនាថ្ងៃអាទិត្យ ទី ៨ ខែ កញ្ញា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ១ រសៀល ដល់ម៉ោង ៥ ល្ងាច នៅសណ្ឋាគារ Hyatt Regency Phnom Penh។ ព្រឹត្តិការណ៍ពិព័ណ៌ព័ត៌មានសាលារៀននេះ ក៏នឹងការបង្ហាញពីរបៀបនៃការធ្វើតេស្តAEAS ដែលជាការធ្វើតេស្តមួយដែលអាចបើកផ្លូវឱ្យសិស្សានុសិស្សកម្ពុជាមានអាទិភាពក្នុងការចូលរៀននៅសាលាបឋមសិក្សា និងមធ្យមសិក្សាល្អៗជាច្រើននៅក្នុងប្រទេសអូស្ត្រាលី។ ការចាប់ផ្តើមសិក្សាបានលឿននៅឯបរទេសក្នុងប្រទេសអូស្ត្រាលី នឹងផ្តល់អានុភាពទៅដល់សិស្សានុសិស្សទាំងនោះឱ្យសម្រេចបាននូវគោលដៅសិក្សារបស់ពួកគេដែលជាផ្លូវដឹកនាំពួកគេទៅរកអាជីពនៅលើឆាកអន្តរជាតិ។ ឱកាសដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់សិស្សានុសិស្សកម្ពុជា ព្រឹត្តិការណ៍ពិព័ណ៌ព័ត៌មាន សាលារៀនអូស្ត្រាលី AEAS មិនមែនគ្រាន់តែជាព្រឹត្តិការណ៍ពិព័ណ៌ព័ត៌មានសាលារៀនមួយ នោះឡើយ តែវាជាការបើកផ្លូវឆ្ពោះទៅកាន់ឱកាសជាច្រើនក្នុងពិភពលោក។ រយៈពេល ៤០ ឆ្នាំមកហើយដែល AEAS បាននឹងកំពុងផ្តល់សេវាកម្មដែលគុណភាពខ្ពស់ទៅលើការវាយតម្លៃសិស្សានុសិស្សអន្តរជាតិដែលមានគោលបំណងចង់ទៅសិក្សានៅប្រទេសដែលប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ការទំនាក់ទំនងគ្នា។ សាលារៀននៅអូស្ត្រាលីមានការជឿទុកចិត្តទៅលើការវាយតម្លៃរបស់ពួកគេ នឹងពឹងផ្អែកទៅលើលទ្ធផលតេស្តនេះ មុនពេលធ្វើការសម្រេចចិត្តឱ្យសិស្សានុសិស្សចុះឈ្មោះចូលរៀននៅសាលារបស់ខ្លួន។ កិច្ចសហការរវាង...