ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ បានចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់លើកទី៧៧ រៀបចំដោយសមាគមឥណទានជនបទ ក្នុងវិស័យកសិកម្មសម្រាប់អាស៊ីប៉ាស៊ីហ្វិក (APRACA)ជាមួយធនាគារជាតិនៃកម្ពុជា នៅលើទឹកដីខេត្តសៀមរាប ។ កិច្ចប្រជុំបានផ្តោតលើការគាំទ្រឥណទានដល់គ្រប់តួអង្គក្នុងខ្សែច្រវ៉ាក់តម្លៃកសិកម្ម ដើម្បីលើកកម្ពស់ការអភិវឌ្ឍក្នុងតំបន់ ដោយបានជជែកពិភាក្សាលើចំណុចសំខាន់ៗ ផ្តោតលើគោលនយោបាយជំរុញការផ្តល់ហិរញ្ញប្បទាន និងគម្លាតដែលមិនឆ្លើយតបនឹងតម្រូវការក្នុងការអភិវឌ្ឍន៍ ដែលសម្របសម្រួលដោយលោកបណ្ឌិត...
ភ្នំពេញ ថ្ងៃទី 09 ខែសីហា ឆ្នាំ 2024 – ស្របពេលទីផ្សារអាកាសចរណ៍ពិភពលោកកំពុងប្រឈមនឹងការកង្វះខាត និងតម្រូវការធ្វើដំណើរកើនឡើង ក្រុមហ៊ុន Vietjet ត្រូវបានគេរំពឹងថានឹងដាក់ដំណើរការយន្តហោះម៉ាកថ្មី ដើម្បីដឹកភ្ញៀវធ្វើដំណើររហូតដល់ 10 គ្រឿបន្ថែមទៀតនៅចុងឆ្នាំ 2024។ ការពង្រីកនេះ នឹងជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ Vietjet ក្លាយជាក្រុមហ៊ុនឈានមុខគេបន្ថែមទៀត នៅក្នុងវិស័យអាកាសចរណ៍។ កងនាវាអាកាសចរណ៍ដ៏ទំនើប...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល នៅថ្ងៃ៨ សីហាបានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន លើកទី១៦ (Retreat of the 16th ASEAN Health Ministers Meeting, AHMM) នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ...
បរទេស៖យោងតាមការចេញផ្សាយរបស់កាសែត Politico បានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលអាល្លឺម៉ង់ថា ប្រទេសអាល្លឺម៉ង់ កំពុងស្វែងរកការរួមបញ្ចូលថ្លៃដើមនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលប្រើប្រាស់ដោយយោធា នៅក្នុងថវិកាការពារជាតិរបស់ខ្លួនដើម្បីរក្សាការចំណាយលើសពីគោលដៅរបស់ណាតូ។ សម្ព័ន្ធមិត្តរបស់ទីក្រុងប៊ែរឡាំង បានរិះគន់មហាអំណាចសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប មួយនេះចំពោះការខកខានមិនបានគោរពការ ប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការចំណាយ ២ភាគរយ នៃទិន្នផលសេដ្ឋកិច្ចរបស់ខ្លួនលើវិស័យការពារជាតិជារៀងរាល់ឆ្នាំ។ អាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតក្នុងសហភាពអឺរ៉ុប និងជាសមាជិកអង្គការណាតូធំជាងគេនៅអឺរ៉ុប អាចរាប់បញ្ចូលទាំងការចំណាយលើផ្លូវថ្នល់ និងផ្លូវដែកដែលត្រូវការសម្រាប់ដឹកទាហាន និងរថក្រោះឆ្លងកាត់រដ្ឋក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីវាយលុកគោលដៅដែលកំណត់ដោយប្លុក ជាពិសេសបន្ទាប់ពីឆ្នាំ ២០២៧។ អ្នកនាំពាក្យក្រសួងការពារជាតិបាននិយាយថា ថវិកាការពារជាតិប្រចាំឆ្នាំរបស់ប្រទេសដែលត្រូវបានបែងចែកសម្រាប់ណាតូក៏នឹងគ្របដណ្តប់...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានស្នើអ្នកសារព័ត៌មាន បន្ដផ្សព្វផ្សាយ និងជំរុញឲ្យមានការយល់ដឹងពីហានិភ័យ នៃមេរោគអេដស៍ និងលើកទឹកចិត្តដល់អ្នកសង្ស័យមកធ្វើតេស្តរកមេរោគអេដស៍។ ក្នុងពិធីបើកសិក្ខាសាលាជាមួយបណ្តាញសារព័ត៌មានស្តីពី ស្ថានភាព និងការចូលរួមឆ្លើយតបទៅនឹងមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា នាថ្ងៃ៨ សីហា លោកទេសរដ្ឋមន្ត្រី អៀង មូលី បានថ្លែងថា កម្ពុជា ជាប្រទេសដែលទទួលបានការទទួលស្គាល់ពីអង្គការយូអិនអេដស៍ដែល...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា មានប្រសាសន៍ថា វប្បធម៌ សិល្បៈ ជាដួងព្រលឹងជាតិ និងជាច្រករបៀងភ្ជាប់ទំនាក់ទំនងកម្ពុជាទៅកាន់ពិភពលោក ដែលអាចទាក់ទាញទេសចរ ពាណិជ្ជកម្ម ជួយសង្គមជាតិ។ នាឱកាសអញ្ជើញទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់គណៈប្រតិភូសមាគមសិល្បករខ្មែរ ដឹកនាំដោយ លោកស្រី ម៉ៅ ចំណាន ប្រធានសមាគម...
តេអេរ៉ង់៖ អ៊ីរ៉ង់ និងបេឡារុស្ស បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហការ ដើម្បីទប់ទល់នឹងលទ្ធិឯកតោភាគីនិយមរបស់សហរដ្ឋអាមេរិក នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA ។ របាយការណ៍បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំមួយនៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ មេបញ្ជាការកងទ័ពអ៊ីរ៉ង់លោក Abdolrahim Mousavi និងជាមេបញ្ជាការកងទ័ពការពារដែនអាកាសបេឡារុស្សលោក Andrey Lukyanovich បានសម្តែងនូវឆន្ទៈរបស់ពួកគេក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យការពារជាតិ។ លោក Mousavi បានលើកឡើងថា...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងកម្លាំងរុស្ស៊ី កំពុងបន្តប្រយុទ្ធជាមួយអង្គភាពអ៊ុយក្រែន បន្ទាប់ពីការវាយប្រហាររបស់ទីក្រុងគៀវ លើតំបន់ Kursk របស់ប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារ។ ក្រសួងបានឲ្យដឹងថា ការប្រយុទ្ធគ្នាបានបន្តពេញមួយយប់នៅក្នុងតំបន់នៃតំបន់ Kursk ជិតព្រំដែនរុស្ស៊ី-អ៊ុយក្រែន ដោយបន្ថែមថា អ៊ុយក្រែនបានបាត់បង់ទាហានរហូតដល់ ២៦០នាក់ និងរថពាសដែក ៥០គ្រឿង ព្រមទាំងរថក្រោះចំនួន ៧ គ្រឿង រថពាសដែកចំនួន ៨គ្រឿង...
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈមជ្ឈមណ្ឌលការងារចល័ត នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ បានចុះផ្សព្វផ្សាយឱកាសការងាររ៉ាប់ម៉ឺនកន្លែងដល់និស្សិតនៅសាកលវិទ្យាល័យធំៗចំនួន៤ នៅរាជធានីភ្នំពេញ។ សាកលវិទ្យាល័យធំៗទាំងនោះរួមមានសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) , សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បះ (RUFA) , សាកលវិទ្យាល័យអន្តរជាតិ ( IU) និងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា(PUC)។ លោក...
ភ្នំពេញ ៖ ក្រុមការងារអង្គភាពសម្របម្រួលគម្រោងនៃធនាគារ ARDB នៅថ្ងៃ៧ សីហា បានសហការជាមួយសាខាខេត្តបាត់ដំបងចុះជួបតំណាង និងសមាជិកសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្ដា ដើម្បីធ្វើបទបង្ហាញពីយន្តការអនុវត្តគម្រោង និងសិក្សាលទ្ធភាពអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ គាំទ្រការដាំដុះបន្លែសុវត្ថិភាព និងផ្គត់ផ្គង់បន្លែសុវត្ថិភាពក្នុងស្រុក ក្រោមការផ្ដួចផ្តើម និងគាំទ្រដោយធនាគារ ARDB ដែលមានទីតាំងនៅភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ បន្ថែមពីនេះ ក្រុមការងារបានផ្សព្វផ្សាយពីការបើកគណនីសន្សំ និងដំឡើងកម្មវិធី...