បរទេស៖ សេចក្តីថ្លែងការណ៍ របស់ប្រទេសអ៊ីស្រាអែលមួយ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹងថា ប្រទេសអ៊ីស្រាអែល និងប្រទេសលីបង់ នៅថ្ងៃពុធនេះ បានចាប់ផ្តើមដំណើរការ កិច្ចពិភាក្សាសម្របសម្រួល ដោយអាមេរិកជុំទីពីរ ស្តីពីព្រំដែនសមុទ្រមានជម្លោះ។ ក្រសួងថាមពលអ៊ីស្រាអែល បាននិយាយដូច្នេះថា គណៈប្រតិភូមកពីប្រទេសទាំងពីរ បានជួបពិភាក្សាគ្នាជាថ្មី នៅមូលដ្ឋានកងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិមួយកន្លែង ដើម្បីវាយតម្លៃពីភាព អាចទៅរួចនៃការឈាន ដល់សម្រេចកិច្ចព្រមព្រៀងមួយ ស្តីពីការកំណត់ព្រំដែនសមុទ្រ...
បរទេស៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានមានប្រសាសន៍ នៅថ្ងៃពុធនេះថា បក្សកុម្មុយនិស្តចិន កំពុងតែធ្វើប្រតិបត្តិការជាមំសាសី នៅក្នុងប្រទេសស្រីលង្កា ស្របពេល ដែលកំពូលមន្ត្រីការទូតអាមេរិករូបនេះ បានបង្កើនការរិះគន់ខ្លាំងក្លា ចំពោះប្រទេសចិន ក្នុងពេលធ្វើដំណើរទស្សនកិច្ច តំបន់អាស៊ី។ នៅក្នុងទីក្រុងកូឡុំបូ លោក លោក Mike Pompeo...
វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិ បានឲ្យដឹងថា សហរដ្ឋអាមេរិក មិនបានប្តេជ្ញារក្សាកម្រិតកងទ័ពរបស់ខ្លួន នៅក្នុងប្រទេសកូរ៉េខាងត្បូង នៅក្នុងសេចក្តីថ្លែងការណ៍រួម រវាងរដ្ឋមន្ត្រីការពារជាតិរបស់ពួកគេទេ ពីព្រោះខ្លួន កំពុងកែតម្រូវវត្តមាន កងទ័ពបរទេសរបស់ខ្លួន ក្នុងលក្ខណៈបត់បែនមួយ។ ប្រទេសទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចពិភាក្សាប្រចាំឆ្នាំ រវាងរដ្ឋមន្ត្រីការពារជាតិ Suh Wook និងរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Mark Esper...
កាលពីសប្តាហ៍មុន ក្រសួងការបរទេសចិន បានប្តេជ្ញាឆ្លើយតប ឱ្យសមស្របនិងចាំបាច់ បន្ទាប់ពីសហរដ្ឋអាមេរិក បានយល់ព្រមលក់អាវុធ ទៅឱ្យកោះតៃវ៉ាន់ ដែលមានតម្លៃប្រមាណ ១,៨ ពាន់លានដុល្លារ។ អ្នកនាំពាក្យ រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក Zhao Lijian បានបញ្ជាក់នៅថ្ងៃចន្ទថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងដាក់ទណ្ឌកម្មលើអង្គភាពអាមេរិក ដែលចូលរួមក្នុងការលក់អាវុធ ទៅឱ្យកោះតៃវ៉ាន់នេះ។ យោងតាមសារព័ត៌មាន Sputnik...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ថា កាលពីថ្ងៃអង្គារ លោក ប្រាយុទ្ធ ចាន់ឧចា នាយករដ្ឋមន្ត្រីថៃ (Prayut Chan-o-cha) បានច្រានចោលការអំពាវនាវពីក្រុមប្រឆាំង ដែលឱ្យគាត់លាឈប់ នៅឯសម័យប្រជុំសភា ដែលលោកបានអំពាវនាវ ឱ្យពិភាក្សាអំពីការតវ៉ាជាច្រើនខែ ដែលទាមទារឱ្យលោកចាកចេញ...
ម៉ាទ្រីដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានបញ្ជាក់កាលពីថ្ងៃអង្គារថា អេស៉្បាញបានចុះបញ្ជី ដែលមានអ្នកឆ្លងជំងឺថ្មី ចំនួន១៨.៤១៨នាក់ និងមានអ្នកស្លាប់ ចំនួន២៦៧នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ វាជាតួលេខ ដែលបានកើនឡើងខ្ពស់ប្រចាំថ្ងៃ ដោយសារជំងឺកូវីដ១៩ នៅក្នុងរលកទី២នេះ ។ សរុបអ្នកឆ្លងជំងឺ ចាប់តាំងពីចាប់ផ្តើមឆ្លងជំងឺរាតត្បាត នៅក្នុងប្រទេសអេស្ប៉ាញ...
បរទេស៖ ប្រទេសបារាំង បានជំរុញថ្នាក់ដឹកនាំសហភាពអឺរ៉ុប ឲ្យដាក់វិធានការ ប្រឆាំងប្រទេសតួកគី ក្រោយប្រធានាធិបតីតួកគី លោក Tayyip Erdogan បានបង្ហាញពីមន្ទិលសង្ស័យ អំពីសុខភាពផ្លូវចិត្ត របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron និងបានអំពាវនាវ ឲ្យធ្វើពហិការចំពោះទំនិញបារាំង។ រដ្ឋមន្ត្រីពាណិជ្ជកម្មបារាំង លោក Franck Riester បាននិយាយប្រាប់រដ្ឋសភា...
ភ្នំពេញ៖ លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) តំណាងឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាស្ថាបនិក បានដឹកនាំសមាជិក សមាជិកា ស្នាក់ការកណ្តាល សាខាខេត្តកណ្តាល សាខាខេត្តក្រចេះ សាខាខេត្តព្រះសីហនុ សាខាខេត្តសៀមរាប សាខាខេត្តប៉ៃលិន សាខាខេត្តតាកែវ សាខាខេត្តបាត់ដំបង សាខាកោះកុង និងសាខាខេត្តបន្ទាយមានជ័យ...
បរទេស៖ រដ្ឋបាល Trump កាលពីថ្ងៃចន្ទ បានជូនដំណឹងដល់សភារួចហើយ អំពីផែនការ សម្រាប់ការលក់ប្រព័ន្ធមីស៊ីល Harpoon ដែលមានតម្លៃ ២,៣៧ ពាន់លានដុល្លារ ទៅកោះតៃវ៉ាន់ តែប៉ុន្មានម៉ោង បន្ទាប់ពីទីក្រុងប៉េកាំង បានប្រកាសដាក់ទណ្ឌកម្ម លើអ្នកម៉ៅការការពារជាតិអាមេរិក រួមទាំងក្រុមហ៊ុន Boeingផង ។ ក្រសួងការបរទេសអាមេរិក បានប្រកាសថា សហរដ្ឋអាមេរិក...
បរទេស៖ មេដឹកនាំបាតុករឈ្មោះ Arnon Nampha ត្រូវបានចាប់ខ្លួនជាថ្មីម្តងទៀត បន្ទាប់ពីទើបតែត្រូវបានដោះលែង ពីពន្ធនាគារឈៀងម៉ៃ ដោយនៅក្រៅឃុំ ហើយត្រូវបានគេនាំទៅខេត្ត Pathum Thani ហើយបន្ទាប់មក ទៅកាន់ប៉ុស្តិ៍ប៉ូលិស Chana Songkhram ក្នុងទីក្រុងបាងកក នៅថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា...