វៀតណាម៖ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃទិវាបង្រួបបង្រួមជាតិ និងទិវាពលកម្មរយៈពេល ៥ ថ្ងៃ បានបញ្ចប់កាលពីថ្ងៃពុធ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣៤៧ លើក ដែលបណ្តាលឲ្យមនុស្សចំនួន ១៣៨ នាក់បានស្លាប់ និងរបួសចំនួន ២៨៥ នាក់ នៅប្រទេសវៀតណាម។ បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលជាថ្ងៃឈប់សម្រាករយៈពេល ៥ ថ្ងៃ ចំនួនគ្រោះថ្នាក់បានថយចុះ ៩.១ភាគរយ ស្លាប់...
ហ្គាហ្សា៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ ៣៤,៥៦៨នាក់។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៣៣នាក់ និងរបួស ៥៧នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ដល់ទៅ ៣៤,៥៦៨នាក់ និងរបួសដល់ ៧៧,៧៦៥នាក់។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែកចំពេលមានការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែល និងកង្វះក្រុមជួយសង្គ្រោះ។ អ៊ីស្រាអែល បានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស់...
ភ្នំពេញ ៖ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជា កាន់តែរីកចម្រើនធំធាត់ប្រកបដោយសុខភាពល្អ និងឆ្ពោះទៅរកការរៀបចំបាននូវសណ្តាប់ធ្នាប់ល្អប្រសើរ។ យោងតាមសារលិខិតក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ ឆ្នាំ២០២៤ ប្រព្រឹត្តទៅក្រោមប្រធានបទ «សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មានក្នុងស្ថានភាព នៃវិបត្តិបរិស្ថាន»...
តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei បានអះអាងជាថ្មីនូវការថ្កោលទោសចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះ “ឧក្រិដ្ឋកម្ម” របស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ខណៈកំពុងធ្វើអត្ថាធិប្បាយលើអាកប្បកិរិយាដ៏ឃោរឃៅរបស់ប៉ូលិសអាមេរិក ប្រឆាំងនឹងក្រុមបាតុករគាំទ្រប៉ាឡេស្ទីន នៅក្នុងបរិវេណមហាវិទ្យាល័យនានានៅអាមេរិក។ លោកបានធ្វើការកត់សម្គាល់បែបនេះនៅក្នុងកិច្ចប្រជុំជាមួយក្រុមគ្រូបង្រៀន និងអ្នកសិក្សានៅក្នុងរដ្ឋធានីតេអេរ៉ង់ ក្នុងឱកាសទិវាគ្រូបង្រៀនជាតិ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់លោក។ លោក Khamenei បានលើកឡើងថា អាកប្បកិរិយារបស់សហរដ្ឋអាមេរិក...
យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានថ្កោលទោសប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro ចំពោះការសម្រេចចិត្តផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល ជុំវិញជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា។ លោក Katz បានចោទប្រកាន់លោក Petro នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាជា “អ្នកប្រឆាំងដ៏គួរឱ្យស្អប់ខ្ពើម” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
ហ្គាហ្សា៖ ចលនាអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស់ បានឲ្យដឹងថា ការចរចាបទឈប់បាញ់ជាមួយអ៊ីស្រាអែល នឹងត្រូវផ្អាក ប្រសិនបើអ៊ីស្រាអែលវាយប្រហារទីក្រុងរ៉ាហ្វា នៅភាគខាងត្បូងតំបន់ហ្គាហ្សាស្រ្ទីប។ លោក Osama Hamdan មន្ត្រីជាន់ខ្ពស់របស់ហាម៉ាស់ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ al-Manar ដែលមានមូលដ្ឋាននៅលីបង់ថា ក្រុមហាម៉ាស់ នឹងបញ្ឈប់រាល់ការចរចាដោយប្រយោលជាមួយអ៊ីស្រាអែល ប្រសិនបើខ្លួនបើកប្រតិបត្តិការយោធាប្រឆាំងនឹងទីក្រុងរ៉ាហ្វា។ ដោយចោទប្រកាន់អ៊ីស្រាអែលថា កំពុងស្វែងរក “បង្ខូចគ្រប់ភាគីដោយការគំរាមកំហែងរបស់ខ្លួនក្នុងការវាយប្រហារទីក្រុងរ៉ាហ្វា” មន្ត្រីហាម៉ាស់ បានសង្កត់ធ្ងន់ថា...
កង់បេរ៉ា៖ អតីតមេដឹកនាំយោធា និងចារកម្មបានព្រមានថា រដ្ឋាភិបាលអូស្ត្រាលី កំពុងខកខានក្នុងការរៀបចំផែនការឱ្យបានត្រឹមត្រូវ សម្រាប់ហានិភ័យសន្តិសុខពីការប្រែប្រួលអាកាសធាតុ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ នៅក្នុងរបាយការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ក្រុមមេដឹកនាំសន្តិសុខអូស្ត្រាលី (ASLCG) បានឲ្យដឹងថា រដ្ឋាភិបាលសហព័ន្ធបានបរាជ័យជាមូលដ្ឋានក្នុងការទទួលយកទំហំ និងភាពបន្ទាន់នៃហានិភ័យអាកាសធាតុ។ ASLCG ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ ដោយក្រុមអតីតមន្ត្រីយោធា និងសន្តិសុខជាន់ខ្ពស់ រួមទាំងអតីតប្រធានកងកម្លាំងការពារជាតិអូស្ត្រាលី Chris Barrie...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤កម្ពុជា អាចមានភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដីពី ១០ទៅ១៥ភាគរយ។ តាមរយៈសេចក្ដីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤បានឱ្យដឹងថា៖ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែឧសភា...
ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ បានរៀបចំពិធី គោរពវិញ្ញាណក្ខន្ធ អ្នកកាសែតជាតិ-អន្តរជាតិ ដែលបានស្លាប់និងបាត់ខ្លួន ក្នុងសម័យសង្រ្គាមនៅកម្ពុជា (១៩៧០-១៩៧៥)។ ពិធីគោរពវិញ្ញាណក្ខន្ធនេះ ធ្វេីឡេីងក្រោមអធិបតីភាព លោក នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងតំណាងទូតអន្តរជាតិប្រចាំកម្ពុជា ផងដែរ៕
កំពង់ស្ពឺ៖ នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤បានអញ្ជើញប្រកាសតែងតាំងមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី។សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ត្រូវបានតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺជំនួសលោកឧត្តមសេនីយ៍ត្រី ជូ សារុន ដែលទៅកាន់មុខតំណែងថ្មី។ ក្នុងឱកាសនោះនាយឧត្តមសេនីយ៍សៅសុខាលេីកឡេីងថាយោងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ និងយុទ្ធសាស្ត្រធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ៥ឆ្នាំ កងរាជអាវុធបានសម្រួចការធ្វើកំណែទម្រង់ឆ្ពោះទៅ(ប្រមូលផ្តុំ រៀបរយ ទំនើបកម្មនិងប្រសិទ្ធភាព)៕ ដោយ៖សុខសុភ័ណ្ឌ