ក្នុងរយៈពេលជាងបីឆ្នាំកន្លងទៅ ទោះបីស្ថិតនៅក្នុងបរិបទកូវីដក្តី តែសេដ្ឋកិច្ចចិននៅតែអាចរក្សាកំណើនក្នុងចន្លោះសមរម្យដដែល ។ ពិសេសក្នុងឆ្នាំ ២០២២ ក្នុងខណៈពេលដែលប្រទេសលោកខាងលិចជាច្រើនប្រឈមនឹងវិបត្តិអតិផរណាខ្ពស់ និងវិបត្តិផ្សេងទៀត សេដ្ឋកិច្ចចិនបានបង្ហាញពីភាពធន់របស់ខ្លួនដោយសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុបចំនួន ៣% ដែលនេះជាកំណើនបានមកដោយមិនងាយទេក្នុងបរិបទដែលពិភពលោកកំពុងកើតមានវិបត្តិសេដ្ឋកិច្ចបែបនេះ ។ តើកត្តាអ្វីដែលនាំឱ្យសេដ្ឋកិច្ចចិនមានភាពធន់និងរស់រវើកបែបនេះ ? ជាបឋមគឺទីផ្សារដ៏ធំដែលមានចំនួនប្រជាជនចំនួន ១៤០០ លាននាក់ ដែលជាឧត្តមភាពមួយមិនអាចជំនួសបាន ព្រោះគ្រាន់តែតម្រូវការក្នុងស្រុកក៏ជាយុថ្កាសម្រាប់លំនឹងសេដ្ឋកិច្ចជាតិប្រកបដោយប្រសិទ្ធភាព ដែលក្នុងនេះការប្រើប្រាស់នៅតែបង្ហាញពីសក្តានុពលយ៉ាងធំធេងទោះស្ថិតក្នុងវិបត្តិជំងឺឆ្លងក្តី ។ ទីពីរយើងមកមើលពីគោលនយោបាយសេដ្ឋកិច្ចរបស់ចិន...
ភ្នំពេញ ៖ លោកស្រីតំណាងស្ថាប័ន Guinness World Records បានមកដល់ទឹកដីក្រុងសៀមរាប ខេត្តសៀមរាបហើយ នាព្រឹកថ្ងៃ១១ ខែមេសា ឆ្នាំ២០២៣ ដើម្បីត្រួតពិនិត្យ និងរាប់ “បេះដូងច្រើនជាងគេលើពិភពលោក” ដែលតាំងបង្ហាញនៅប្រាសាទអង្គរវត្ត ដើម្បីដាក់បញ្ចូលក្នុងការបំបែកឯតទគ្គកម្ម។ ការមកដល់របស់លោកស្រីតំណាងស្ថាប័ន Guinness World Records ត្រូវបានទទួលស្វាគមយ៉ាងកក់ក្តៅពីលោក ហ៊ុន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថា លោកគ្រោងនឹងឈរឈ្មោះ សម្រាប់ការបោះឆ្នោតឡើងវិញនៅឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក បៃដិន បានប្រាប់ Al Roker នៃកម្មវិធី “Today” របស់កាសែត NBC ក្នុងបទសម្ភាសន៍មួយនៅសេតវិមាន មុនពេលពិធីបុណ្យ Easter ប្រចាំឆ្នាំនៅលើវាលស្មៅខាងត្បូងនៅពេលព្រឹកថា “ខ្ញុំគ្រោងនឹងប្រកួតប្រជែងយកតំណែងប្រធានាធិបតីអាមេរិកជាថ្មី”...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេង ចាប់ពីថ្ងៃទី១១-២០ ខែមេសា ឆ្នាំ២០២៣ ដោយសាំងធម្មតាមានតម្លៃ៤.៤៥០រៀល ឡើងថ្លៃជាង១០ថ្ងៃមុនចំនួន២០០រៀល ខណៈម៉ាស៊ូតតម្លៃ៤.១៥០រៀល ឡើង៥០រៀល ៕
លោក Nasser Kanaani បានថ្លែងថា យោងតាមសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងពីរ ដែលបាន ប្រកាសនៅក្រុងប៉េកាំង ប្រទេសទាំងពីរបានរៀបចំឡើងវិញនូវទំនាក់ទំនងការទូតជាផ្លូវការ ហើយគណៈ ប្រតិភូនៃប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើដំណើរទៅដល់ក្រុង តេហេរ៉ង់ រដ្ឋធានីប្រទេសអ៊ីរ៉ង់នៅថ្ងៃទី៨ ខែមេសា បច្ចុប្បន្ននេះ សមាជិកនៃគណៈប្រតិភូអារ៉ាប៊ីសាអូឌីត បាននិងកំពុងធ្វើការងារគ្រប់ផ្នែកនៅក្រុងតេហេរ៉ង់ និងក្រុងMashhad ដោយឡែកពីគ្នា ដើម្បីត្រៀមបើកស្ថានទូតនិងស្ថានកុងស៊ុលជាថ្មីឡើងវិញ ។...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃទី១២-១៨មេសាដែលជាពេលវេលាដ៏សប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងមានភ្លៀងធ្លាក់ពីតិច ទៅមធ្យម ដោយមានការលាយរំលាយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ ។ ចំពោះករណីនេះ ក្រសួងក៏បានដាស់តឿនក្រើនរំលឹកឲ្យពលរដ្ឋប្រុងប្រយ័ត្នផងដែរ ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕
ភ្នំពេញ៖ អស់រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី០៩និងថ្ងៃទី១០-០៤-២០២៣ លោក រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខណ្ឌដង្កោ បានចាត់ឱ្យក្រុមការងារ នាំយករថយន្តដឹកទឹកស្អាត យកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកំពុងជួបនូវការខ្វះខាតទឹក ប្រើប្រាស់យ៉ាងខ្លាំង ព្រោះតែប្រព័ន្ធទឹកហូរមិនដល់។ សកម្មភាពផ្គត់ផ្គង់ទឹកប្រើប្រាស់នេះ នឹងបន្តដឹកយកទៅចែកជូន...
ភ្នំពេញ ៖ លោក ឯម រាម ដែលបានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលម្តងទៀត រឿងសរសេរសារក្នុងហ្វេសប៊ុកខ្លួនធ្វើឲ្យប៉ះពាល់ដល់ការបត់រូបជាបេះដូងជាង១លានក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងខួប១០ឆ្នាំនោះ នាព្រឹកថ្ងៃនេះ លោកបានបញ្ចេញសារធ្វើការសូមអភ័យទោសពីប្រជាពលរដ្ឋខ្មែរហើយ ។ ន័យសារសរសេរសូមទោសនោះគឺ “សូមអភ័យទោសពីបងប្អូនន័យដែលខ្ញុំបានសរសេរ Caption (ចំណងជើង) ខុសអត្តន័យរបស់១លានបេះដូងកាត់បត់ កាលម្សិលមិញ ហើយខ្ញុំក៏បានកែសម្រួលរួច Caption ឡើងវិញហើយ ។ ដូចនេះហើយសូមខន្តី និងអភ័យផង...
បរទេស៖ សហរដ្ឋអាមេរិកជឿជាក់ថា កត្តាដែលសេវាស៊ើបការណ៍សម្ងាត់របស់ប្រទេសអ៊ុយក្រែនបានធ្វើការវាយប្រហារឆ្លងព្រំដែនលើយន្តហោះចារកម្មរុស្ស៊ីនៅក្នុងប្រទេសបេឡារុស្សដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលអ៊ុយក្រែន, នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Breaking Points លោក Saagar Enjeti បានរាយការណ៍កាលពីថ្ងៃចន្ទដោយដកស្រង់ឯកសារលេចធ្លាយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ការវាយប្រហារនេះបានមើលឃើញថា យន្តហោះគ្មានមនុស្សបើកបានធ្វើឱ្យខូចខាតតិចតួចដល់យន្តហោះ A-50 របស់រុស្ស៊ីដែលព្រមានជាមុន និងគ្រប់គ្រងដែលឈរជើងនៅមូលដ្ឋានទ័ពអាកាស Machulishchy...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាសាកសពទី៦ ដែលត្រូវបានគេអូសចេញពីគំនរបែកបាក់អគារអាផាតមិនមួយកន្លែងនៅភាគខាងត្បូង ប្រទេសបារាំងក្នុងទីក្រុង Marseille។ ហេតុការណ៍ដែលបានបានកើតឡើង តាំងតែពីចុងសប្តាហ៍ដោយសាកសពចំនួន៥ ត្រូវបានគេរកឃើញភ្លាមៗហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការកំណត់ DNA កំណត់អត្តសញ្ញាញ។ អភិបាលក្រុង Marseille លោក Benoit Payan បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថា ពួកយើងសង្ឃឹមថានឹងនៅមានអ្នករស់រានមានជីវិតនៅពីខាងក្រោមអគារនៅឡើយ។ ដូច្នេះយើងត្រូវធ្វើការសំអាតនិងគាស់ កាយដោយយឺតៗនិងការប្រុងប្រយ័ត្នបំផុតមិនឲ្យមានគ្រោះថ្នាក់ឬរបួស ដល់មនុស្សដែលអាចជាប់នៅពីខាងក្នុងឡើយ។ គួរឲ្យដឹងដែរថាក្រោយហេតុការណ៍...