ព្រឹត្តិការណ៍ «ល្អមែន CARAVAN» ដែលបាននឹងកំពុងប្រព្រឹត្តទៅនៅទូទាំងប្រទេស ទទួលបានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អតិថិជន ពីមួយថ្ងៃទៅមួយថ្ងៃ។ អតិថិជនមានការពេញចិត្តជាខ្លាំងបន្ទាប់ពីបានជិះសាកល្បងផ្ទាល់ជាមួយ Honda Dream2023 ព្រោះបានទទួលនូវបទពិសោធន៍ជាក់ស្តែង គុណភាពល្អពិតៗ ហើយក្នុងព្រឹត្តិការណ៍នីមួយៗ សន្ទុះនៃការបញ្ជាទិញកើនបន្តឡើងជាលំដាប់។ ដោយមើលឃើញពីសន្ទុះនៃការពេញចិត្តរបស់អតិថិជន ក្រុមហ៊ុន អិន ស៊ី អិច បន្តរៀបចំនូវព្រឹត្តិការណ៍នេះកាន់តែធំគឺ “ការប្រគំតន្រ្តី ល្អមែន” ក្នុងរាជធានីភ្នំពេញ។...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានលើកឡើងថា ពាក់ព័ន្ធទៅនឹងបញ្ហាសង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន ជំហរកម្ពុជា មានគោលការណ៍គ្រឹះ គឺប្រឆាំងរាល់ការអន្ដរាគមន៍កិច្ចការផ្ទៃក្នុង ឯករាជ្យ និងអធិបតេយ្យភាព នៃប្រទេសដទៃ។ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានលើកឡើងបែបនេះបន្ទាប់ពី លោក ប៉េលឡេត ហ្សាកស៍ ប៉ូល...
ភ្នំពេញ ៖ ជប៉ុន នឹងផ្តល់រថយន្តដឹកសំរាមខ្នាតតូចចំនួន១០គ្រឿង ដល់ក្រសួងបរិស្ថាន ដើម្បីចែកជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងសំរាម និងសំណល់រឹងតាមទីប្រជុំជន។ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយ លោក Ueno Atsushi អគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (Kusanone)...
ភ្នំពេញ ៖ ខណៈការបោះឆ្នោតថ្នាក់ជាតិកាន់តែខិតជិតចូលមកដល់ លោក អ៊ូអិណុ អាត់ស៊ូស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) របស់កម្ពុជារៀបចំការបោះឆ្នោតដោយខ្លួនឯងយ៉ាងទៀតទាត់ និងសម្រេចបានលទ្ធផលល្អផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។ ក្នុងឱកាសអញ្ជើញទទួលជួបសវនាការជាមួយ លោក អ៊ូអិណុ អាត់ស៊ូស៊ី...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ថា មនុស្ស៣នាក់ត្រូវបាន គេរាយការណ៍ថា បានបាត់ខ្លួនបន្ទាប់ពីនាវាដឹកប្រេងបានឆេះនៅឆ្នេរសមុទ្រនៃខេត្ត West Nusa Tenggara របស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យ ។ លោក Wahyu Efendi ប្រធានការិយាល័យស្វែងរក និងជួយសង្គ្រោះខេត្តបានលើកឡើងថា នាវានេះត្រូវបានដំណើរការ ដោយក្រុមហ៊ុនប្រេងរដ្ឋរបស់ឥណ្ឌូនេស៊ី ឈ្មោះថា...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ថា ការបោះឆ្នោតនៅក្នុងខែឧសភា របស់ប្រទេសថៃឡង់ដ៏ ត្រូវបានគេរំពឹងថា នឹងមានការប្រកួតប្រជែងដ៏តឹងរ៉ឹង ដោយសារតែគណបក្សប្រឆាំងដ៏សំខាន់ គ្រប់គ្រងការស្ទង់ មតិចុងក្រោយ ប៉ុន្តែមានភាពយឺតយ៉ាវចំពោះការគាំទ្ររួមគ្នារបស់គណបក្សចម្រុះដែលកំពុងកាន់អំណាច ។ ការបោះឆ្នោតសកលនៅថ្ងៃទី១៤ ខែឧសភា នឹងក្លាយជាសមរភូមិដ៏ស្វិតស្វាញមួយទៀតរវាងគណបក្ស ដែលគាំទ្រដោយ យោធា...
ពិធីដង្ហែភ្លើងគប់ កីឡាស៊ីហ្គេម ចេញេពីក្រុងតាហ្គាតៃ ហ្វីលីពីនhttps://dap-news.com/seagame/2023/03/27/321311/ ក្រសួងកសិកម្ម៖ គ្មានការភ្ជួរបន្លែចោល នៅខេត្តកណ្តាលhttps://dap-news.com/national/2023/03/27/321317/ បណ្ឌិត ហ៊ុន ម៉ាណែត៖ នរណាយកឈ្មោះខ្ញុំ យករូបថតជាមួយខ្ញុំ ទៅធ្វើរឿងខុសច្បាប់ ចាប់ទៅ មិនចាំបាច់សួរខ្ញុំទេhttps://dap-news.com/national/2023/03/27/321388/ ភរិយានាយករដ្ឋមន្រ្តីកម្ពុជា និងភរិយានាយករដ្ឋមន្រ្តីម៉ាឡេស៊ី មានជោគវាសនាស្ទើរតែដូចគ្នាhttps://dap-news.com/national/2023/03/27/321401/ សម្ដេចតេជោ ស្នើម៉ាឡេស៊ី បន្ដបង្កើនការទិញអង្ករ និងកសិផល...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ថា លោក Jack Ma ស្ថាបនិកក្រុមហ៊ុន Alibaba Group Holding បានវិលត្រឡប់ទៅកាន់ប្រទេសចិនដីគោកវិញនាពេលថ្មីៗនេះ បន្ទាប់ពីបានធ្វើដំណើរទៅក្រៅប្រទេសអស់រយៈពេលជាង១ឆ្នាំ និងបានទៅទស្សនាសាលារៀនដែលលោកបានបង្កើតនៅទីក្រុង Hangzhou ផងដែរ ។ នៅថ្ងៃចន្ទនេះ...
គៀវ៖ មេដឹកនាំយោធាអ៊ុយក្រែនបានសរសើរពីជោគជ័យកាលពីថ្ងៃអាទិត្យនៅទីក្រុង Bakhmut បន្ទាប់ពីការប្រយុទ្ធបង្ហូរឈាមជាច្រើនខែប្រឆាំងនឹងរុស្ស៊ី ដើម្បីគ្រប់គ្រងទីក្រុងនានាក្នុងតំបន់ Dontesk។ លោក Serhii Cherevaty អ្នកនាំពាក្យនៃទីបញ្ជាការយោធាភាគខាងកើតនៃប្រទេសអ៊ុយក្រែនបានឲ្យដឹងថា កងកម្លាំងអ៊ុយក្រែនបានគ្រប់គ្រង “ស្ថិរភាពស្ថានភាព” នៅជុំវិញទីក្រុងនេះ ដែលបានក្លាយជាកន្លែងនៃការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុតមួយចំនួននៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នេះបើយោងតាមសារព័ត៌មាន The Kyiv Independent។ យោធារុស្ស៊ីបានស្វែងរកការប្រគល់ជ័យជម្នះនៅទីក្រុង Bakhmut ដើម្បីទប់ទល់នឹងរឿងរ៉ាវដែលការឈ្លានពានរបស់ពួកគេលើអ៊ុយក្រែននៅទ្រឹង។ ប្រធានាធិបតីរុស្ស៊ីលោក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានលើកទឹកចិត្តដល់សាសនិក-សាសនិកាឥស្លាម ឱ្យគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ដ៏វិសុទ្ធ នៃពិធីបុណ្យរ៉ាម៉ាឌន។ នាឱកាសអញ្ជើញចូលរួមពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៧ រួមជាមួយ លោក Anwar Bin Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ...