ប៉េកាំង៖ ក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិន បានជំទាស់នឹងការកត់សម្គាល់ “អវិជ្ជមាន” របស់ប្រទេសជប៉ុន ដែលបានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនាពេលថ្មីៗនេះជាមួយសហរដ្ឋអាមេរិក និងជាមួយសមាជិកដទៃទៀតនៃ Quad រួមទាំងអូស្ត្រាលី និងឥណ្ឌាផងដែរ។ លោក Liu Jinsong អគ្គនាយកនៃនាយកដ្ឋានកិច្ចការអាស៊ីរបស់ក្រសួងបានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង និងការមិនពេញចិត្តយ៉ាងខ្លាំង” ជុំវិញកិច្ចប្រជុំជប៉ុន-សហរដ្ឋអាមេរិក និងកិច្ចប្រជុំ Quad នៅទីក្រុងតូក្យូ ក្នុងកិច្ចពិភាក្សារបស់លោកកាលពីថ្ងៃអង្គារជាមួយលោក...
តូក្យូ៖ ទេសាភិបាលធនាគារកណ្តាលជប៉ុនលោក Kazuo Ueda បានឲ្យដឹងថា ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាល នឹងមិនធ្វើឱ្យខូចសេដ្ឋកិច្ចខ្លាំងនោះទេ ដោយបន្ថែមថាវាផ្តោតលើហានិភ័យនៃការធ្លាក់ចុះនៃប្រាក់យ៉េន ដែលបង្កើនល្បឿនអតិផរណា។ ធនាគារកណ្ដាលជប៉ិន បានដំឡើងអត្រារយៈពេលខ្លីដ៏សំខាន់របស់ខ្លួនដល់ប្រហែល ០,២៥ ភាគរយពីចន្លោះពី ០ ទៅ ០,១ ភាគរយនៅចុងបញ្ចប់នៃកិច្ចប្រជុំគោលនយោបាយរយៈពេលពីរថ្ងៃ។ ខ្លួនក៏បានសម្រេចចិត្តបន្ថយល្បឿននៃការទិញមូលបត្របំណុលរបស់រដ្ឋាភិបាលក្នុងការផ្លាស់ប្តូរបន្ថែមទៀតឆ្ពោះទៅរកភាពប្រក្រតីនៃគោលនយោបាយ។ ការដំឡើងអត្រាការប្រាក់ដែលជាលើកទីពីររបស់ធនាគារកណ្ដាល ក្នុងរយៈពេល ៤ ខែបានកើតមានឡើងបើទោះបីជាលោក...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានបញ្ជាក់ថា ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នាជារៀងរាល់ថ្ងៃមកនេះ ធ្វើឲ្យដំណើរការការដ្ឋាន និងស្ថានភាពខ្លះ លើកំណាត់ផ្លូវជាតិលេខ៤៨ពីចំណុចស្រែអំបិល-កោះកុង បានជួបប្រទះបញ្ហា និងបង្កការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសនៅចំណោតតាប៉ន និងចំណោតតាតៃ ។ លោក ផន រឹម បានឲ្យដឹង នៅថ្ងៃទី១...
ភ្នំពេញ ៖ រាជរដ្ឋាភិបាល នៅថ្ងៃទី១ ខែសីហានេះបានចេញសារាចរអនុញ្ញាតឲ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្ស និស្សិត ឈប់សម្រាកក្នុងឱកាសចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោនៅថ្ងៃទី៥ សីហា ខាងមុខ។ រាជរដ្ឋាភិបាល បានប្រកាសថ្ងៃទី៥ សីហា ជាថ្ងៃអបអរសាទរផ្លូវការនៃការបើកការដ្ឋាន សាងសង់ព្រែកជីក ហ្វូណនតេជោ ដែលជាគម្រោងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ។...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឲ្យដឹងថា ក្រសួងប្រកាសដាក់ចេញគម្រោង កម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមផ្លូវ ក្នុងឆ្នាំ២០២៥។ នាឱកាសអញ្ជើញជាអធិបតី នៃពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយមន្រ្តីរាជការមន្ទីរបរិស្ថានខេត្តរតនគិរី នៅថ្ងៃទី៣១ កក្កដា លោករដ្ឋមន្ដ្រី អ៊ាង សុផល្លែត បានថ្លែងថា តាមរយៈគម្រោងនេះក្រសួង ជំរុញឲ្យមានការប្រឡងប្រណាំងរបស់អាជ្ញាធររាជធានីនិងខេត្តនានានៅកម្ពុជា...
កំពង់ស្ពឺ ៖ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ ស៊ីណាត បានថ្លែងថា គម្រោងដោះទឹក និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ទទួលលទ្ធផលការងារសម្រេចបានចំនួន៨៥%ហើយ ក្រោយអនុវត្តបានរយៈពេល៧ខែ ។ ក្នុងឱកាសចុះពិនិត្យ និងជំរុញការអនុវត្តនៅការដ្ឋានជាក់ស្តែងឲ្យទាន់រដូវកាលវស្សាខាងមុខ ក្នុងគម្រោងដោះទឹក និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ ក្នុងខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃ១ សីហានេះ លោក ចាន់...
ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធាន គ.ជ.ប.ជ បានអញ្ជើញជាអធិបតីប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤-២០២៨ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទបានឲ្យដឹងថា សាកសពអាកាសយានិក២រូប ដែលបានស្លាប់ ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅចំណុចភ្នំយ៉ាវយ៉ៃ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានបូជានៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ នៅក្បែរទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ ។ នេះបើតាមការចេញផ្សាយរបស់ផេកទូរទស្សន៍ជាតិកម្ពុជា។ លោកថា ក្រោយការបូជាហើយ...
កាលពីល្ងាច ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីបុរសជនជាតិបរទេសម្នាក់ ដែលមានសភាពដូចមនុស្សបែកថ្នាំ ដោយបិទបន្ទប់ចាក់សោរពីខាងក្នុង បំផ្លាញរបស់របរ ហើយឈរតោងសំយ៉ាប ខុនដូរ TimeSqare3 ជាន់ទី៦ ផ្លូវ៣១៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្ករការភ្ញាក់ផ្អើលដល់បុគ្គលិកខុនដូរ ក៏ដូចជាអ្នករស់នៅដ៏ទៃទៀត។...
ក្រុមក្មេងទំនើងសរុបចំនួន ២២នាក់ រួមនិងម៉ូតូ១២គ្រឿង ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ធ្វើការបង្ក្រាបបាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅលើដងផ្លូវនៃកោះដាច់ ស្ថិតភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ខណៈដែលកំពុងធ្វើការបង្ហោះម៉ូតូ ដោយគិតថាស្ងាត់និងមិនមានសមត្ថកិច្ចទៅដល់ ហើយក៏មិនខ្វល់ពីហានិភ័យ នៃអាយុជីវិតផ្ទាល់ខ្លួន ក៏ដូចជាសុវត្ថិភាពរបស់អ្នកធ្វើដំណើរតាមដងផ្លូវផងដែរ។ សកម្មភាពទំនើងទាំងឡាយណាដែលបង្ករការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្ករភាពអនាធិបតេយ្យក្នុងសង្គម...