តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានប្តេជ្ញាពង្រឹងបន្ថែមទៀតនូវសមត្ថភាពទប់ស្កាត់ និងការឆ្លើយតបនៃសម្ព័ន្ធមិត្តសន្តិសុខរបស់ប្រទេសជប៉ុន ជាមួយសហរដ្ឋអាមេរិកនៅក្នុងកិច្ចពិភាក្សារបស់លោក ជាមួយប្រមុខការពារជាតិអាមេរិក និងប្រមុខការបរទេសនៅទីក្រុងតូក្យូ។ នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin លោក គីស៊ីដា បានឲ្យដឹងថា លោកសង្ឃឹមថា នឹងមានការពិភាក្សា និងកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅកម្រិត...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៩ កក្កដា បានទទួលជួបពិភាក្សាការងារ ជាមួយលោក LEUNG Chun Ying ប្រធានមូលនិធិ GX និងជាអនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន លើគម្រោងលុបបំបាត់ភាពងងឹតដោយជំងឺភ្នែកឡើងបាយ នៅខេត្តកំពង់ស្ពឺ។ នាឱកាសនៃជំនួប លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែករបស់...
នៅវេលាម៉ោងប្រមាណ ០០និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ មានមនុស្សប្រុសស្រីមួយក្រុម បាននាំគ្នាចូលក្លឹបកំសាន្ត Central.X ដោយហៅស្រា Hennessy ០២ដប ផឹកស៊ីយ៉ាងហ៊ឺហា សម្ញែងឬកបែបអភិជន ដោយក្នុងនោះបុរសម្នាក់ដែលអ្នកផ្សេងក្នុងក្រុមហែរហមលើកតម្កើងជាមនុស្សសំខាន់ជាងគេ បានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់រេចុះឡើង សម្ញែងទៅលើទៅក្រោម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវដ៏ទៃទៀតដែលនៅសាឡុងក្បែរៗនោះ។ ដោយឃើញសភាពបែបនេះ មេការក្លឹបបានតាមអង្វរបុរសម្នាក់នោះ សុំឲ្យយកកាំភ្លើងទៅទុកក្នុងឡាន...
ក្នុងរយៈកាលចុងក្រោយនេះ គេបានឃើញសកម្មភាពអាវុធហត្ថនិងនគរបាល បានធ្វើការបង្ក្រាប ក្មេងទំនើងខ្ទង់ពាន់នាក់ ធ្វើការអប់រំនិងមានបញ្ជូនទៅតុលាការផ្តន្ទាទោសផងដែរ រហូតធ្វើឲ្យសកម្មភាពភាពក្មេងទំនើងត្រូវបានស្ងប់ស្ងាត់ ទទួលបានការគាំទ្រនិងសាទរពីមហាជនគ្រប់មូលដ្ឋាន ស្រាប់តែនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ មានសិស្សសាលា ០៦នាក់ បាននាំគ្នាបំពានបម្រាម ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ធ្វើការបង្ក្រាប បញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីអប់រំនៅចំពោះមុខអាណាព្យាបាលនិងឲ្យធ្វើកិច្ចសន្យា បញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិនិងកិត្តិយសគ្រួសារ បង្ករការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្ករភាពអនាធិបតេយ្យក្នុងសង្គមផងដែរ។ តាមការបញ្ជាក់របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីសុខាភិបាល និងប្រតិភូក្រសួងសុខាភិបាលកាលពីថ្ងៃ២៦ កក្កដា បានជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្តស្វាយរៀង នៅមន្ទីរសុខាភិបាលខេត្ត។ ក្នុងឱកាសសំណេះសំណាលជាលក្ខណៈគ្រួសារធំ នៃវិស័យសុខាភិបាល រួមជាមួយវត្តមានជាពិសេសពីអាជ្ញាធរមូលដ្ឋាន សមាជិកក្រុមប្រឹក្សា អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានកោតសរសើរការខិតខំប្រឹងប្រែងចាប់ពីបុគ្គលិកសុខាភិបាល រហូតដល់ថ្នាក់ដឹកនាំសុខាភិបាលខេត្តស្វាយរៀង ដែលចូលរួមលើកកម្ពស់គុណភាពសេវាថែទាំព្យាបាល ផ្តោតសំខាន់លើអនាម័យ សោភណ្ឌ័ភាពទីតាំងផ្តល់សេវា...
នារសៀលថ្ងៃទី ២៧ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Han Zheng តំណាងពិសេសរបស់លោកប្រធានរដ្ឋចិន Xi Jinping និងជាអនុប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅទីក្រុងប៉ារីស។ ថ្លែងក្នុងកិច្ចជំនួប លោក Han Zheng បានផ្ញើការសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលរបស់លោក Xi Jinping ប្រធានរដ្ឋចិនទៅកាន់លោក Bach...