ភាគទី ៣៖ ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺលើសពីក្រុមហ៊ុនផលិតស្រាបៀរ។ ក្រុមហ៊ុននេះជាកម្លាំងសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន ដែលជាកាតាលីករសម្រាប់វឌ្ឍនភាព និងជាក្រុមហ៊ុនដែលជំរុញយ៉ាងខ្លាំងដោយគុណតម្លៃរបស់ខ្លួន។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះនិរន្តរភាព ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានដឹកនាំដោយគោលបំណងរបស់ខ្លួនក្នុងការបង្កើតភាពរីករាយនៃការរួមគ្នាពិតប្រាកដដើម្បីធ្វើឱ្យពិភពលោកឱ្យកាន់តែប្រសើរ។ សម្រាប់ក្រុមហ៊ុនស្រាបៀរអន្តរជាតិនេះ ដែលបានឈរជើងនៅក្នុងប្រទេសកម្ពុជាជាយូរមកហើយ និងបានកំពុងប្រារព្ធខួប ៣០ ឆ្នាំចំពោះការធ្វើប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៤ មក...
កំពង់ស្ពឺ ៖ លោក វង់ ជីវ័ន្ត ចៅក្រុមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃ២៩ កក្កដា បានសម្រេចឃុំខ្លួនជនដៃដល់ដែលបានវាយសម្លាប់បុរសម្នាក់ជាម្ចាស់ទំពាំងកាលពីពេលកន្លងទៅ ។ លោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការងទទួលផែនព្រហ្មទណ្ឌ កំរិតធ្ងន់បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានលោកចៅក្រុមឃុំខ្លួនជាបណ្តោះអាសន្ននេះមានឈ្មោះ សូត្រ ធន ភេទប្រុសអាយុ៣៧ឆ្នាំរស់នៅភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ...
ភ្នំពេញ ៖ សាលាដំបូងខេត្តព្រៃវង បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន លោកវរៈសេនីយ៍ត្រី យ៉ែម រ៉ាន់យ៉ា មេប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំអ្នកលឿង ដាក់ពន្ធនាគារ ពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀន ។ បើតាមដីការបង្គាប់របស់តុលាការកាលពីថ្ងៃ២៨ កក្កដា បានបញ្ជាភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទ មានឈ្មោះ យ៉ម រ៉ាន់យ៉ ហៅរ៉ាន់ ទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួនខេត្តព្រៃវែង ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីនៃច្បាប់។...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ បានចេញសេចក្ដីសម្រេចផ្អាកការងារ លោក លឹម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ជាបណ្ដោះអាសន្ន បន្ទាប់ពីទទួលបានការតែងតាំងជាង២ខែកន្លងមក ។ លោក លឹម វាសនា អតីតប្រធានពន្ធនាគារខេត្តប៉ៃលិន ត្រូវបានលោកឧបនាយករដ្ឋមន្រ្តី ស សុខា...
ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅបរិវេណវិទ្យាល័យបាក់ទូក មានប្រារព្ធពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកនាយក...
ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានថ្លែងថា ធ្វើជាមន្ត្រីត្រូវបម្រើប្រជាជន ពោលគឺត្រូវផ្ដល់ស្នាមញញឹម និងភាពកក់ក្ដៅជូនពួកគាត់ ដែលមករកសេវាសារធារណៈ ។ ការលើកឡើងរបស់លោកអភិបាលខេត្តកណ្ដាល ធ្វើឡើងនាថ្ងៃទី២៦ កក្កដា ក្នុងឱកាសលោក និង លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ជួបសំណេះសំណាលជាមួយ...
ភ្នំពេញ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះសាខាខេត្តតាកែវ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត និងជាយន្តការមួយក្នុងការបង្ខិតការផ្តល់សេវាសាធារណៈឱ្យបានកាន់តែជិតប្រជាពលរដ្ឋ។ លោក ប៉េង ពោធិ៍នា បានលើកឡើងបែបនេះ ក្នុងពេលអញ្ជើញជាធិបតីក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះសាខាខេត្តតាកែវរបស់ក្រុមហ៊ុន ខេមបូឌា ម៉ូធ័រ វីហ៊ីឃល អ៊ីនស្ពេកសិន ខមភេនី (CMVIC) នៅថ្ងៃទី២៦...
ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានឲ្យដឹងថា ការប៉ុនប៉ងបំភិតបំភ័យចិន ជាមួយនឹងសមយុទ្ធយោធា ឬវោហាសាស្ត្រឈ្លានពាន នឹងមិនមានប្រសិទ្ធភាពឡើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិបានធ្វើការកត់សម្គាល់ក្នុងការឆ្លើយតបទៅនឹងការស៊ើបអង្កេតរបស់ប្រព័ន្ធផ្សព្វផ្សាយអំពីសមយុទ្ធចម្រុះជាតិសាសន៍ “RIMPAC-2024” ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលត្រូវបានអ្នកខ្លះជឿថាជាសកម្មភាពនៃការបង្ហាញសាច់ដុំប្រឆាំងនឹងប្រទេសចិន។ លោកបានលើកឡើងថា យោធាចិន នឹងមិនដែលត្រូវបានបំភាន់ដោយការបោកបញ្ឆោត រារាំងដោយការបំភិតបំភ័យ ឬការបង្ខិតបង្ខំដោយសម្ពាធនោះទេ ដោយបន្ថែមថា ខ្លួនមានការដោះស្រាយ...
ភ្នំពេញ ថ្ងៃទី 25 ខែកក្កដា ឆ្នាំ 2024 – បន្ទាប់ពីការបញ្ជាទិញយន្តហោះ A330neo widebodies ចំនួន 20 គ្រឿងនៅឯពិព័រណ៍ Farnborough International Airshow ឆ្នាំ 2024 ក្រុមហ៊ុន Vietjet បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗជាមួយក្រុមហ៊ុន Rolls-Royce...
ពីថ្ងៃទី២១ដល់២៣ខែកក្កដា លោក Ding Xuexiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ព្រមទាំងរួមជាមួយភាគីរុស្ស៊ីធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំជាលក្ខណៈយន្តការទ្វេភាគីចិននិងរុស្ស៊ី។ លោក Ding Xuexiang បានថ្លែងថា ក្រោមការដឹកនាំជាយុទ្ធសាស្រ្តរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ការវិនិយោគនិងកិច្ចសហប្រតិបត្តិការផ្នែកថាមពលរវាងចិននិងរុស្ស៊ីបានរក្សានិន្នាការអភិវឌ្ឍន៍យ៉ាងល្អប្រសើរជាប់រហូតមក ដែលបានផ្តល់ផលប្រយោជន៍យ៉ាងប្រាកដប្រជាដល់ប្រជាជននិងប្រទេសទាំងពីរ។ ភាគីទាំងពីរគួរបង្កើនការគ្រោងផែនការដឹកនាំការវិនិយោគនិងកិច្ចសហប្រតិបត្តិការ ជំរុញគម្រោងសហប្រតិបត្តិការសំខាន់ៗជាលំដាប់ ស្វែងរកយ៉ាងស៊ីជម្រៅនូវសក្តានុពលកិច្ចសហប្រតិបត្តិការក្នុងតំបន់ បង្កបរិយាកាសវិនិយោគដ៏ល្អប្រសើរដោយភាពសកម្ម រួមគ្នាជំរុញឱ្យកិច្ចសហប្រតិបត្តិការផ្នែកថាមពលរវាងចិននិងរុស្ស៊ីអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ ភាគីរុស្ស៊ីបានវាយតម្លៃខ្ពស់ចំពោះកម្រិតនៃការអភិវឌ្ឍទំនាក់ទំនងនិងសមិទ្ធផលកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងរុស្ស៊ី រីករាយរួមជាមួយភាគីចិនធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងកាន់តែទូលំទូលាយ ដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្រ្តដោយគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីរវាងរុស្ស៊ីនិងចិន៕