ប៉ុន្មានថ្ងៃមុននេះ លោកTrumpអតីតប្រធានាធិបតីអាមេរិកបានរងការលួចធ្វើឃាតដែលមិនបានសម្រេចនៅក្នុងមីទ្ទេញមួយក្នុងរដ្ឋPennsylvaniaដែលបណ្តាលឱ្យផ្ទុះការចាប់អារម្មណ៍ជាសកល។ ព្រឹត្តិការណ៍នេះបានកើតឡើងមុននឹងការបោះឆ្នោតសកលរបស់អាមេរិកមិនដល់៤ខែ ដែលបានឆ្លុះបញ្ចាំងពីការបែកបាក់គ្នាខាងនយោបាយនិងភាពចលាចលនៃសង្គមរបស់អាមេរិក ហើយព្រមពេលជាមួយគ្នានេះ វាក៏បានលាតត្រដាងនូវភាពវឹកវរនិងភាពប្រេះស្រាំងយ៉ាងធ្ងន់ធ្ងរនៃ”ប្រជាធិបតេយ្យបែបអាមេរិក”ចំពោះពិភពលោកជាថ្មីម្ដងទៀតផងដែរ។ ក្នុងប្រវត្តិសាស្ត្រអាមេរិក មានប្រធានាធិបតីសរុប៩នាក់ត្រូវបានគេលួចធ្វើឃាត ក្នុងនោះមាន៤នាក់ត្រូវបានស្លាប់បាត់បង់ជីវិត។ ការបែកបាក់គ្នានិងអំពើហិង្សាបានអមជាមួយ”ប្រជាធិបតេយ្យបែបអាមេរិក”ជាប់រហូត។ ប្រជាធិបតេយ្យគឺជាគុណតម្លៃរួមរបស់មនុស្សជាតិទាំងអស់ ហើយស្នូលរបស់វាគឺប្រជាជនគឺជាម្ចាស់នៃប្រទេស។ ប៉ុន្តែ តក្កវិជ្ជាដំបូងដែលរចនាដោយរបបប្រជាធិបតេយ្យបែបអាមេរិក គឺដើម្បីដំណើរការជុំវិញផលប្រយោជន៍នៃមូលធន ហើយត្រូវបានចាត់ទុកថាជា”ប្រជាធិបតេយ្យរបស់មនុស្សចំនួនតូច”។ អាមេរិកតែងតែផ្សព្វផ្សាយថា ទម្រង់នៃ”ប្រជាធិបតេយ្យក្នុងការបោះឆ្នោត”របស់ខ្លួនជាគំរូនៃ”វិធីតែមួយគត់ដែលអាចធ្វើទៅបាន”ដើម្បីសម្រេចបាននូវប្រជាធិបតេយ្យនិងជាស្តង់ដារសម្រាប់វាយតម្លៃថា តើប្រទេសផ្សេងទៀតមានប្រជាធិបតេយ្យឬអត់។ ប៉ុន្តែ ប្រធានាធិបតីអាមេរិក មិនមែនត្រូវបានជ្រើសរើសដោយផ្ទាល់ដោយអ្នកបោះឆ្នោតនោះទេ។...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាលនៅព្រឹកថ្ងៃ២៦ កក្កដានេះ បានធ្វើដំណើរចុះពិនិត្យសេវាសាធារណៈ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល នៅមន្ទីរពេទ្យបង្អែកអ្នកលឿង ខេត្តព្រៃវែង។ មន្ទីរពេទ្យបង្អែកអ្នកលឿង ជាមន្ទីរពេទ្យបង្អែកកម្រិត២ (CPA2) ស្ថិតក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពាមរក៍ ខេត្តព្រៃវែង ដែលមានបុគ្គលិកសរុបចំនួន ៦២រូបបម្រើផ្តល់ជូនសេវាសាធារណៈផ្នែកជំងឺទូទៅ វះកាត់ សម្ភពរោគស្ត្រី ជំងឺមិនឆ្លងទឹកនោមផ្អែម...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រុមអង្គភាពភ្នាក់ងារអនុវត្តច្បាប់រដ្ឋ និងក្នុងស្រុកជាច្រើនរបស់សហរដ្ឋអាមេរិកដែលក្នុងនោះមានទាំងប៉ូលីស ផងកំពុងបដិសេធក្នុងការ ចែករំលែកព័ត៌មានសំខាន់ៗជាមួយការិយាល័យស៊ើបអង្កេតសំងាត់ហៅកាត់ថា FBI ដោយសារមានការព្រួយបារម្ភថាវា បានក្លាយទៅជាបក្សពួកនៃក្រុមអ្នកនយោបាយ។ យោងតាមរបាយការណ៍របស់អ្នក បញ្ចេញព័ត៌មានដែលបានដាក់ជូនសភារ បាយការណ៍ដែលមានជាង២៣០ទំព័រត្រូវបានចងក្រងដោយសម្ព័ន្ធភាពនៃភ្នាក់ងារចូលនិវត្តន៍ ក្រុមអ្នកវិភាគ ដែលបាននិយាយទៅកាន់ប្រភព ឯករាជ្យ និងគួរឱ្យជឿជាក់ថាជាង៣០ ស្ថាប័ននៅទូទាំងសហរដ្ឋអាមេរិក។ ក្រុមនេះបានពិពណ៌នាអំពី៖វិបត្តិនៃទំនុកចិត្តដែលកំពុងកើតឡើងនៅក្នុង កងកម្លាំងភារកិច្ចដែលដឹកនាំដោយ FBI និង ការបាត់បង់ទំនុកចិត្ត...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT លោកប្រធានាធិបតីរុស្សី Vladimir Putin បានប្រាប់លោក Bashar Assadមេដឹកនាំរបស់ប្រទេសស៊ីរី អំពីការព្រួយបារម្ភរបស់គាត់ចំពោះភាពតានតឹងដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ាក្នុងកិច្ចប្រជុំមួយនៅវិមានក្រឹមឡាំងកាលពីល្ងាចថ្ងៃពុធ។ ដំណើរទស្សនកិច្ចរបស់លោក Assad ទៅកាន់ប្រទេសរុស្ស៊ីបានកើតឡើងចំពេលមានរបាយការណ៍ដែលថាក្រុងមូស្គូអាចសម្រុះសម្រួលដើម្បីបញ្ចៀសភាពតានតឹងរវាងTürkiye និងស៊ីរី។ ទំនាក់ទំនងរវាងទីក្រុង Damascus និងទីក្រុងអង់ការ៉ា មានភាពអាក្រក់អស់រយៈពេលជិត១២ឆ្នាំមកហើយ។ ក្នុងអំឡុងពេលកិច្ចប្រជុំលើកដំបូងរបស់មេដឹកនាំទាំងពីរចាប់តាំងពីខែមីនាឆ្នាំមុន លោកPutinបានប្រាប់ប្រធានាធិបតីស៊ីរីម្តងហើយផងដែរអំពីការព្រួយបារម្ភរបស់គាត់ជាមួយនឹងទំនោរទៅរកការកើនឡើង នៅមជ្ឈិមបូព៌ា។ មេដឹកនាំរុស្ស៊ីបានប្រាប់សមភាគីរបស់គាត់ថា៖មានបញ្ហាជាច្រើនផងដែរ ដើម្បីពិភាក្សាទាក់ទងនឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ច។...
វៀងច័ន្ទ៖ ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងខែវិច្ឆិកាខាងមុខ គឺជាប្រធានបទនៃការពិភាក្សា នៅគ្រាដែលអ្នកការទូតកំពូលៗមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) បានជួបប្រជុំនៅក្នុងប្រទេសឡាវ នៅក្នុងសប្តាហ៍នេះ ។ ករណីនេះបានកើតឡើងក្រោយពីមានភាពមមាញឹកអស់រយៈពេល២សប្តាហ៍នៅក្នុងឆាកនយោបាយ សហរដ្ឋអាមេរិក ដោយប្រធានាធិបតីដែលកំពុងកាន់អំណាច លោក ចូ បៃដិន បានបោះបង់ចោលការចូលរួមប្រជែងតំណែង និងការប៉ុនប៉ងមកលើជីវិតរបស់បេក្ខជនប្រធានាធិបតី ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋផងដែរ ។...
បរទេស៖ INS Brahmaputra ដែលជានាវាចម្បាំងពហុមុខងាររបស់កងទ័ពជើងទឹកឥណ្ឌាបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារភ្លើងឆាបឆេះពេលកំពុងធ្វើការថែទាំនៅឯកំពង់ផែមួយក្នុងទីក្រុងបុមបៃ។ កងទ័ពជើងទឹកឥណ្ឌាបាននិយាយថា នាវិកវ័យក្មេងម្នាក់ ដែលជាផ្នែកមួយនៃនាវិកលើនាវា បានបាត់ខ្លួនបន្ទាប់ពីឧប្បត្តិហេតុ ហើយបេសកកម្មស្វែងរក និងជួយសង្គ្រោះត្រូវបានផ្តួចផ្តើមឡើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា នាវាចម្បាំងមួយគ្រឿងនោះ បានឆេះកាលពីថ្ងៃអាទិត្យ។ កងទ័ពជើងទឹកឥណ្ឌា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មួយថ្ងៃក្រោយមកនាវាត្រូវបានគ្រប់គ្រងដោយក្រុមនាវិក ដោយមានជំនួយពីអ្នកពន្លត់អគ្គីភ័យពីកន្លែងចត...
ភ្នំពេញ ៖ មន្ទីរប្រឆាំងគ្រឿនញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិចិន ២នាក់ និងថ្នាំញៀនជាង ២០០គីឡូក្រាម។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក មន្ទីរប្រឆាំងគ្រឿនញៀន។ នៅថ្ងៃទី២១ កក្ដដា កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១១) សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំ និងសម្របសម្រួលដោយ លោក ខា ដែនណា...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានឲ្យដឹងថា អ្វីៗ ដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើ គឺដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាតែមួយគត់។ តាមរយៈគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី២៤ កក្កដា នេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា លោកបានតាមដាន និងស្វែងយល់នូវការពិតជាក់ស្តែង...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានស្វាគមន៍ចំពោះសេចក្តីប្រកាស ស្តីពីការបញ្ចប់ការបែកបាក់ និងការពង្រឹងឯកភាពជាតិ ដែលបានចុះហត្ថលេខាដោយភាគីនានារបស់ប៉ាឡេស្ទីនចំនួន ១៤រូប នៅក្នុងទីក្រុងប៉េកាំង។ លោក Stephane Dujarric អ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងការឆ្លើយតបទៅនឹងសំណួរនៅឯសន្និសីទប្រចាំថ្ងៃថា លោក Guterres ស្វាគមន៍យ៉ាងខ្លាំង ចំពោះការចុះហត្ថលេខាលើសេចក្តីប្រកាសទីក្រុងប៉េកាំងដោយភាគីនានារបស់ប៉ាឡេស្ទីន។ យោងតាមការអញ្ជើញរបស់ប្រទេសចិន តំណាងជាន់ខ្ពស់នៃភាគីពាក់ព័ន្ធនៅប៉ាឡេស្ទីន...
ឯកឧត្តម សយ សុភា ទីប្រឹក្សាក្រសួងព័ត៌មាន ឋានៈស្មើអនុរដ្ឋលេខធិការ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្កោលទោសជនដែលបំភ្លៃការពិត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV) ។ សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ទៅកាន់ជនទាំងឡាយណា ដែលបានបំភ្លៃការពិតទាក់ទិននឹងរឿងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ...