កាលពីថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមហ៊ុនផារ៉ាហ្គន អេឌ្យូខេសិន ឯ.ក បានប្រារព្ធពិធីគម្រប់ខួប ២៥ ឆ្នាំរបស់ខ្លួន សម្រាប់បុគ្គលិកទាំងអស់នៃ សាលារៀនអន្តរជាតិផារ៉ាហ្គនទាំង៣សាខា សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន និងការិយាល័យកណ្ដាល ដែលនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុនផារ៉ាហ្គន អេឌ្យូខេសិន ឯ.ក របស់យើង ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ១៩៩៧។ នៅក្នុងកម្មវិធីនេះដែរ លោកគ្រូ...
[ភ្នំពេញ – ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២] ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានបង្កើតនូវមហាព្រឹត្តិការណ៍ដ៏ធំសម្បើមជាថ្មីម្តងទៀតប្រចាំឆ្នាំនោះគឺការប្រារព្ធកម្មវិធីបើកបរសាកល្បង និងពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2023 ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខដែលមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមប្រមាណជាង...
ភ្នំពេញ៖ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅទីលានកីឡាប៊ូល និងប៉េតង់នៃពហុកីឡដ្ឋានជាតិ លោកស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និង ជាប្រធានកិត្តិយសសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងលោក សុខ សូកាន រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូល...
ភ្នំពេញ ៖ មន្ទីរព្យាបាលស្រ្ដី និងកុមារដំរី ដោយមានការគាំទ្រពីប្រជាជនកម្ពុជា អាណាព្យាបាល និងមាតា បិតារបស់កុមារ នាពេលកន្លងមកក៏ដូចជាពេលបច្ចុប្បន្នមន្ទីរព្យាបាលកុមារដំរី បានពង្រីកការផ្ដល់សេវាបន្ថែមផ្នែករោគស្រ្ដី និងសម្ភព ។ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២២ មន្ទីរព្យាបាលស្រ្ដី និងកុមារដំរី បានរៀបចំពិធី សូត្រមន្តប្រោះព្រហ្មអគារថ្មី ស្ថិតនៅសង្កាត់ភ្នំពេញ ខណ្ឌសែនសុខ...
ភ្នំពេញ៖ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មការ ទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូនាំយកថវិកាចំនួន ៨២,៧០៣ដុល្លាអាមេរិក ដែលបានមកពីការរៀបចំព្រឹត្តិការណ៍ “រាត្រីសមោសរសប្បុរសធម៌” នៅខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ មកប្រគល់ជូនលោក Dr. DENIS LAURENT...
បរទេស៖អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការ លើកឡើងថា រដ្ឋាភិបាលនៃទីក្រុងវ៉ាស៊ិនតោនហាក់ដូចជាមិន ចោលនូវគោលបំណងនៃការប្រើប្រាស់ អ៊ុយក្រែន បង្កើតបានទៅជាសង្គ្រាមបែប Proxy war ឡើយប្រឆាំងលើប្រទេសរុស្សី។ លោកអ្នកនាំពាក្យបានបន្តទៀតថាជាពិសេសនៅ ក្នុងអ្វីដែលជាជំនួបចុងក្រោយរវាងមេដឹកនាំនៃ ប្រទេសទាំងពីរអាមេរិក និងអ៊ុយក្រែននាទីក្រុងវ៉ាស៊ិនតោនថាគឺជាអ្វីដែលរុស្សីបានយកចិត្ត ទុកដាក់និងព្រួយបារម្ភបំផុត។ លោក Peskov បានថ្លែងថា៖ជាការពិតណាស់ពួកយើងបានតាមដានព័ត៌មាន ទាំងនេះយ៉ាងជិតដិតយើងបាន...
បរទេស៖កាសែតវ៉ាស៊ិនតោនប៉ុស្តិកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការចេញផ្សាយថាសហរដ្ឋអាមេរិក បានបញ្ជាក់ជំហថានឹងមិនធ្វើការផ្កត់ផ្គង់អ៊ុយក្រែន នូវរថក្រោះប្រភេទ M1 Abram តាមការទាមទារដោយ រដ្ឋាភិបាលអ៊ុយក្រែនឡើយដើម្បីយកទៅប្រឆាំងនឹងរុស្សី។ រំលឹកដែរថាទីប្រឹក្សាជាន់ខ្ពស់របស់លោកប្រធានាធិបតីអ៊ុយក្រែន គឺលោក Mikhail Podoliak បានដាក់បញ្ចូលរថក្រោះ ប្រភេទទំនើបនេះ ចូលទៅក្នុងបញ្ជី ដែលអ៊ុយក្រែនសំណូមពរសុំពីអាមេរិក នៅក្នុងឱកាសបុណ្យថ្ងៃគ្រិស្តម៉ាកហើយ បង្ហោះនៅលើបណ្តាញសង្គម Twitter តាំងតែពីដើមខែមកម្ល៉េះ។ ក្រោយមកនៅក្នុងជំនួបជាមួយនឹងប្រធានាធិបតីអាមេរិកលោក Joe...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ហាក់ដូចជាមាន បំណងធ្វើសង្រ្គាមតំណាងប្រឆាំងនឹងរុស្ស៊ី ដោយប្រើប្រាស់អ៊ុយក្រែនជាឧបករណ៍។ លោកបានបន្ថែមថា ចំណុចសំខាន់ ដែលដកចេញពីកិច្ចប្រជុំកាលពីថ្ងៃពុធ រវាងមេដឹកនាំប្រទេសទាំងពីរគឺថា ទាំងសហរដ្ឋអាមេរិក និងអ៊ុយក្រែន មិនបានត្រៀមខ្លួនដើម្បីយកចិត្តទុកដាក់ចំពោះការព្រួយបារម្ភរបស់រុស្ស៊ីនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា មិនតម្រូវឱ្យភ្ញៀវទេសចរមានសាច់ប្រាក់តាមខ្លួន ១.០០០ដុល្លារ ឬ២.០០០ដុល្លារ ចូលកម្ពុជាឡើយ។ ការលើកឡើងបែបនេះបន្ទាប់ពីមាន ព័ត៌មានមួយចំនួន បានលើកឡើងពីការកំណត់លក្ខខណ្ឌឱ្យភ្ញៀវទេសចរត្រូវមានសាច់ប្រាក់តាមខ្លួនចំនួន១.០០០ ឬ២.០០០ ដុល្លារ មុនចូលមកកម្ពុជា ក្នុងនោះក៏មានបុគ្គលិកក្រុម ហ៊ុនអាកាសចរណ៍មួយចំនួនបានសាកសួរភ្ញៀវទេសចរឱ្យបង្ហាញសាច់ប្រាក់ ចំនួន ១.០០០ ឬ ២.០០០ដុល្លារ មុនអនុញ្ញាតឱ្យឡើងជិះយន្តហោះ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងទេសចរណ៍...
ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រាប់អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev ថាភាគីពាក់ព័ន្ធទៅនឹងវិបត្តិអ៊ុយក្រែនគួរតែរក្សាការសមហេតុផល និងអនុវត្តការអត់ធ្មត់ ចូលរួម ក្នុងការសន្ទនាដ៏ទូលំទូលាយ និងដោះស្រាយបញ្ហាសន្តិសុខរួមតាមរយៈមធ្យោបាយនយោបាយ។ យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានឱ្យដឹងថា ប្រទេសចិន “ប្រកាន់ខ្ជាប់នូវកម្មវត្ថុ និងភាពយុត្តិធម៌” និងជំរុញយ៉ាងសកម្មកិច្ចចរចាសន្តិភាព លោក ស៊ី បានប្រាប់លោក...