បរទេស៖ក្រសួងការពារជាតិនៃប្រទេសរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថាមីស៊ីលប្រឆាំង ប្រព័ន្ធការពារដែនអាកាសរបស់អាមេរិក AGM-88 ចំនួន៤គ្រាប់ត្រូវបានគេរកឃើញថា បានបាញ់ប្រហារមកលើតំបន់ Belgorodនៃប្រទេសរុស្សីជាប់ព្រំដែនអ៊ុយក្រែន។ នៅក្នុងសេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា ប្រព័ន្ធការពាររបស់រុស្សីនៅក្នុងតំបន់ Donetsk និង Lugansk ព្រមទាំងតំបន់ Zaporozhye បានរារាំងគ្រាប់មីស៊ីលប្រភេទនេះបានចំនួន៦គ្រាប់ផងដែរ តាមរយៈប្រព័ន្ធការពារ Uragan systemដែលជាអាវុធសលពីសម័យសូវៀត។ ព័ត៌មាននេះត្រូវបានធ្វើឡើងនៅក្រោយពេលដែលអ៊ុយក្រែន បានធ្វើការវាយប្រហារសំដៅទីក្រុង Belgorod...
ភ្នំពេញ ៖ បន្ទាប់ពីបានសម្ពោធការនាំចេញជាផ្លូវការ កាលពីពេលថ្មីៗនេះ ផ្លែមៀនស្រស់របស់កម្ពុជាជាច្រើនតោន បាននាំចេញទៅលក់ក្នុងក្រុងសៀងហៃ ប្រទេសចិន និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនចិន ដោយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ មានការបញ្ជាទិញរហូតដល់ជាង ១៨តោន។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម។ តាមរយៈការបញ្ជាក់របស់ លោក Brian Jiang នាយកផ្នែកបញ្ជាទិញសកល របស់ក្រុមហ៊ុន Shanghai...
កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ថា យោងតាមអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ ហៅកាត់ (FAO)បានឲ្យដឹងថា ប្រជាជនស្រីល័ង្កាប្រហែល៦,២លាននាក់កំពុងប្រឈមមុខនឹងអសន្តិសុខស្បៀងកម្រិតមធ្យម ។ អង្គការ FAO បានឲ្យដឹងនៅក្នុងទិដ្ឋភាពទូទៅនៃការឆ្លើយតបរបស់ខ្លួនពីខែមិថុនាដល់ខែធ្នូឆ្នាំ២០២២ ដែលបានចេញផ្សាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃចន្ទនេះថា ៤គ្រួសារក្នុងចំណោម១០គ្រួសារជួបប្រទះនឹងការថយចុះនៃប្រាក់ចំណូលរបស់ពួកគេ ហើយគ្រួសារ១ក្នុងចំណោមគ្រួសារទាំង២នាពេលបច្ចុប្បន្នកំពុងពឹងផ្អែកលើយន្តការដោះស្រាយអវិជ្ជមានដើម្បីទប់ទល់នឹង ភាពខ្វះអាហារ ឬលុយទិញអាហារ ។ យោងតាមអង្គការ FAO...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៧ ខែធ្នូ ឆ្នាំ២០២២។ ក្រសួង បញ្ជាក់ថា នៅក្នុងមួយសប្ដាហ៍ខាងមុខនេះ ប្រទេសកម្ពុជាបន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យម។ លើសពីនេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព ចំពោះស្ថានភាពធាតុអាកាស...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រកាសបើកការចរចាជុំទី២ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia – United Arab Emirates Comprehensive Economic Partnership Agreement –...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ថា នៅព្រឹកថ្ងៃចន្ទ យន្តហោះគ្មានមនុស្សបើកបានបើកការវាយប្រហារមកលើរដ្ឋធានីអ៊ុយក្រែន រដ្ឋបាលយោធាទីក្រុង គៀវ បានឲ្យដឹងថា ដោយបានជំរុញឱ្យប្រជាជនយកចិត្តទុកដាក់លើការជូនដំណឹងផ្លូវអាកាស ។ រដ្ឋបាលខាងលើបានបង្ហោះតាមតេឡេក្រាមថា “សត្រូវកំពុងវាយលុករដ្ឋធានី” ។ រដ្ឋបាលខាងលើបានបញ្ជាក់ថា “នៅពេលនេះ UAVs សត្រូវចំនួន៩...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងប្រាប់ទូតអូស្ដ្រាលី ប្រចាំកម្ពុជា ថា សិទ្ធិរស់រានមានជីវិត គឺសំខាន់បំផុត ហើយសម្រាប់កម្ពុជា បើគ្មានសិទ្ធិរស់រានមានជីវិតនោះទេ ពុំចាំបាច់និយាយអំពីសិទ្ធិអ្វីផ្សេងទៀតឡេីយ។ នាឱកាសអនុញ្ញាតឱ្យលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ចប់អាណត្តិចូលជួបសម្ដែងការគួរសម និងជម្រាបលា បន្ទាប់ពីលោក...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ថា នៅថ្ងៃចន្ទនេះ យោធាថៃ បានដាក់ពង្រាយនាវាចម្បាំង និងឧទ្ធម្ភាគចក្រ ដើម្បីព្យាយាមស្វែងរកទាហានជើងទឹកចំនួន៣១នាក់ដែលបាត់ខ្លួន បន្ទាប់ពីនាវាចរណ៍១គ្រឿង បានលិចពេញមួយយប់ក្នុងទឹកជ្រោះ នៅក្នុងឈូងសមុទ្រថៃឡង់ដ៏ ។ នាវាកងទ័ពជើងទឹកចំនួន៣គ្រឿង និងឧទ្ធម្ភាគចក្រ២គ្រឿងត្រូវបានបញ្ជូនទៅស្វែងរកអ្នកបាត់ខ្លួននៅខេត្ត Prachuap Khiri Khan...
បរទេស៖ លោក Elon Musk បាននិយាយថា លោកនឹងចុះចេញពីតំណែងជាប្រធាន Twitter បន្ទាប់ពីអ្នកប្រើប្រាស់ Twitter រាប់លាននាក់បានបោះឆ្នោតឱ្យគាត់ចាកចេញពីតួនាទីនេះ។ យោងតាមសារព័ត៌មាន The INDEPENDENT ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Elon Musk បានសរសេរលើ Twitter...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានលើកឡើងថា សហភាពអឺរ៉ុបកំពុងក្បត់ប្រទេសស៊ែប៊ី ដោយផ្តល់ឱកាសនៃការចូលជាសមាជិកកូសូវ៉ូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា កិច្ចប្រជុំកំពូលរវាងប្លុក និងរដ្ឋបាល់កង់ខាងលិចនៅដើមខែនេះ ត្រូវបានបន្តដោយភាពតានតឹងរវាងប្រទេសស៊ែប៊ី និងកូសូវ៉ូ ដែលលោកស្រី Maria Zakharova បានសរសេរនៅក្នុងសារ...